កម្រងរូបភាព៖​ ពលរដ្ឋ​កម្ពុជា​​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ

ពលរដ្ឋ​កម្ពុជា​តម្រង់​ជួរ​រង់​ចាំ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​​កន្លែង​ក្នុង​សាលាបឋមសិក្សា ព្រះ​នរោត្តម ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

ពលរដ្ឋ​កម្ពុជា​តម្រង់​ជួរ​រង់​ចាំ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​​កន្លែង​ក្នុងក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨។ (នៅ វណ្ណារិន/VOA)

បុរស​​កម្ពុជា​​ម្នាក់​​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​​កន្លែង​ក្នុងក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨។ (នៅ វណ្ណារិន/VOA)

ស្ត្រី​​កម្ពុជា​ម្នាក់​​​បោះឆ្នោត​​​​ជ្រលក់​ម្រាមដៃ​នៅ​ក្រោយ​ការ​បោះឆ្នោត​នៅ​ការិយាល័យ «​សាលា​គរុកោសល្យ​វិ​ក្រិ​ត្យ​ការ​ក្រុង​» សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨។ (សុខ ខេមរា/VOA)

លោក ខឹម វាសនា ប្រធាន​គណ​បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ​បង្ហាញ​​ម្រាម​ដៃ​​ដែល​ជ្រលក់​ហើយ នៅ​ក្រោយ​ការ​បោះឆ្នោត​នៅ​ការិយាល័យ ​ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)