បទសម្ភាសន៍៖ សហគមន៍ខ្មែរនៅឡូវែល ឆ្លងឧបសគ្គច្រើន តែសព្វថ្ងៃជោគជ័យច្រើន
Your browser doesn’t support HTML5
ឡូវែលជាទីក្រុងមួយក្នុងរដ្ឋ Massachusetts នៅភាគខាងកើតសហរដ្ឋអាមេរិក ដែលមានពលរដ្ឋដើមកំណើតខ្មែរ រស់នៅច្រើនជាងគេទី២ បន្ទាប់ពីទីក្រុង Long Beach នៅក្នុងរដ្ឋ California ដែលស្ថិតនៅភាគខាងលិច។ តើពលរដ្ឋដើមកំណើតខ្មែរ នៅ Lowell ជួបប្រទះបញ្ហាអ្វីខ្លះ ទំរាំបានដូចសព្វថ្ងៃ ហើយតើទៅថ្ងៃអនាគត សហគមន៍នេះ មានគម្រោងអ្វីខ្លះ ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន? កាលពីពេលថ្មីៗនេះលោក ប៉ូច រាសី នៃវីអូអេ បានសំណេះសំណាលជាមួយសកម្មជន ២រូប ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងសហគមន៍ខ្មែរនៅទីក្រុងឡូវែល តាំងពីដើមមកដល់សព្វថ្ងៃ គឺលោក សំខាន់ ឃឿន និង អ្នកស្រី Audria Chea ដើម្បីស្វែងយល់អំពីសហគមន៍នេះ។