ជាងមួយសប្តាហ៍ក្រោយពីអង្គការ Unesco បានយល់ព្រមតាមសំណើរាជរដ្ឋាភិបាលកម្ពុជាធ្វើការជួលជុលប្រាសាទព្រះវិហារឡើងវិញ ប្រទេសកម្ពុជាបានប្រារព្ធខួប៣ឆ្នាំប្រកបដោយមោទនភាពដែលប្រាសាទបុរាណខ្មែរចំណាស់ជាង៩០០ឆ្នាំនេះក្លាយជាបេតិកភណ្ឌពិភពលោក។
ប្រាសាទនេះបានរងការខូចខាតនិងកាន់តែទ្រុឌទ្រោមខ្លាំងឡើងដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃក្នុងពេលជិត៣ឆ្នាំមកនេះ ដែលបណ្តាលឲ្យទាហានទាំងសងខាងស្លាប់និងរបួសជាច្រើននាក់។
ប្រទេសថៃបានដកខ្លួនចេញពីសន្ធិសញ្ញាបេតិកភណ្ឌពិភពលោកនៅពេលប្រទេសកម្ពុជារៀបចំបង្ហាញពីគម្រោងគ្រប់គ្រងប្រាសាទដែលមានអាយុជាង៩០០ឆ្នាំនៅកិច្ចប្រជុំមួយនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក៕