Your browser doesn’t support HTML5
វ៉ាស៊ីនតោន៖ មានការបារម្ភជាច្រើនអំពីលទ្ធភាព និងសមត្ថភាពរបស់កម្ពុជាក្នុងការប្រកួតប្រជែងនៅពេលដែលអាស៊ានធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅឆ្នាំ២០១៥។ យុវជនគឺជាផ្នែកមួយក្នុងការរៀបចំខ្លួនរបស់ប្រទេសជាសមាជិកចូលទៅក្នុងយុគសម័យនៃសាកលភាវូបនីយកម្ម និងការប្រកួតដោយសេរីនៅក្នុងតំបន់។
ក្នុងកម្មវិធី«សំឡេងជំនាន់ថ្មី» (New Voices) ទី ១៣ នៃវីអូអេ លោក ចាប ចិត្រា ដែលទើបតែនឹងបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកកិច្ចការអន្តរជាតិ និងជានាយកសាលាអន្តរជាតិ Headstart បានចូលរួមពិភាក្សាអំពីការប្រឈមនិងដំណោះស្រាយ និងទស្សនៈរបស់យុវជនអំពីគោលនយោបាយរបស់រដ្ឋាភិបាល និងការរៀបចំខ្លួនសម្រាប់សមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់នេះ។