លោក វណ្ណដា មកអាមេរិកលើកដំបូងក្នុងនាមជាអ្នកចម្រៀងចម្បងប្រចាំមហោស្រពតន្ត្រី
Your browser doesn’t support HTML5
មហោស្រពតន្ត្រីនិងវប្បធម៌អាស៊ីអាគ្នេយ៍ Sabaidee Fest ដែលបានប្រារព្ធធ្វើឡើងជាលើកទី២ កាលពីថ្ងៃទី១៤ដល់ទី១៦ ខែមិថុនា នៅក្នុងទីក្រុង Chino រដ្ឋ California មានការអញ្ជើញតារាចម្រៀងរ៉េបនិងហ៊ីបហប់ខ្មែរគឺ លោក វណ្ណដា មកសម្តែងផងដែរ។ កញ្ញា ទុំ ម្លិះ និងលោក ចាប ចិត្រា នៃ VOA បានរាយការណ៍ពីមហោស្រពនោះផ្ទាល់ថា វត្តមានរបស់ លោក វណ្ណដា នៅសហរដ្ឋអាមរិកជាលើកទី១នេះ ត្រូវបានគេចាត់ទុកថា ជាការដាក់បង្ហាញនិងលើកកម្ពស់ តន្រ្តី សិល្បៈ និងប្រវត្តិសាស្ត្រកម្ពុជាដ៏សំខាន់មួយ៕