សៀវភៅរបស់ជនភៀសខ្លួនខ្មែររំលេចសារៈសំខាន់នៃក្តីសង្ឃឹមនិងសេរីភាព
Your browser doesn’t support HTML5
កើតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម លោក វន សន្យាធរ៉ូ បានរៀបរាប់អំពីដំណើរជីវិតដ៏គួរឱ្យកត់សម្គាល់របស់លោកនៅក្នុងសៀវភៅថ្មីមួយចំណងជើងថា «ដំណើររបស់ជនភៀសខ្លួន ឬ The Refugee Journey» ដែលបានបោះពុម្ពផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ បន្ទាប់ពីរស់នៅក្នុងជំរំចំនួន ៥ នៅតាមព្រំដែនថៃ-កម្ពុជា លោក វន សន្យាធរ៉ូ បានតាំងទីលំនៅថ្មីនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៩២ នៅពេលមានអាយុ ១៥ ឆ្នាំ ហើយមិនចេះភាសាអង់គ្លេសសោះ។ បច្ចុប្បន្ន ជនភៀសខ្លួនវ័យ ៤៧ឆ្នាំរូបនេះ បានរកឃើញភាពជោគជ័យក្នុងការបើកហាងនំដូណាត់និងកាហ្វេ ខណៈធ្វើការងារសិល្បៈក្នុងការថតរូប និងគំនូរផងដែរ។ នៅក្នុងបទសម្ភាសន៍ជាមួយ លោក ចាប ចិត្រា នៃ VOA លោក វន សន្យាធរ៉ូ បាននិយាយថា៖ «ដោយសារតែខ្ញុំរស់នៅក្នុងសេរីភាពក្នុងប្រទេសនេះ ទើបខ្ញុំអាចសម្រេចបាននូវក្តីសង្ឃឹម និងក្តីសុបិនរបស់ខ្ញុំ»។ លោកបន្ថែមទៀតថា វាជារឿងសំខាន់ដែលមេដឹកនាំជំនាន់ថ្មី «ពង្រីកសេរីភាព» ក្នុងប្រទេសកម្ពុជា ដើម្បីឲ្យ «អ្នកមានឬអ្នកក្រហ៊ានឭសង្ឃឹម និងស្រមើស្រមៃដើម្បីភាពប្រសើរនៃប្រទេស»។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះដូចតួទៅ៖