នយោបាយកម្ពុជាឆ្នាំ២០១៤តាមរយៈរូបភាព
កម្មករត្រូវបានចាប់ខ្លួនបន្ទាប់ពីប៉ះទង្គិចជាមួយប៉ូលីសបង្រ្កាបកុបកម្ម ក្នុងអំឡុងពេលបាតុកម្មនៅបរិវេណតំបន់ស្ទឹងមានជ័យនៅជាយរាជធានីភ្នំពេញ ប្រទេសកម្ពុជាថ្ងៃសុក្រទី៣ ខែមករា ឆ្នាំ២០១៤។ មន្ត្រីប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់និងរងរបួសជាច្រើននាក់ បន្ទាប់ពីប៉ូលីសបានបើកការបាញ់ប្រហារនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃសុក្រដើម្បីបំបែកការតវ៉ារបស់កម្មកររោងចក្រកាត់ដេរ។
អ្នកភូមិម្នាក់បានពិនិត្យរាងកាយបុរសម្នាក់បន្ទាប់ពីគេត្រូវបានបាញ់ស្លាប់ ខណៈពេលដែលប៉ូលីសបង្ក្រាបកុបកម្មបានបើកការបាញ់ប្រហារទៅលើកម្មកររោងចក្រនៅបរិវេណតំបន់ស្ទឹងមានជ័យនៅជាយរាជធានីភ្នំពេញ ប្រទេសកម្ពុជាថ្ងៃសុក្រទី៣ ខែមករា ឆ្នាំ២០១៤។ មន្ត្រីប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់និងរងរបួសជាច្រើននាក់ បន្ទាប់ពីប៉ូលីសបានបើកការបាញ់ប្រហារនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃសុក្រដើម្បីបំបែកការតវ៉ារបស់កម្មកររោងចក្រកាត់ដេរ។
ស្ត្រីម្នាក់ឈរនៅក្បែរលួសបន្លាដែលត្រូវមន្ត្រីប៉ូលិសពង្រាយនៅជុំវិញទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤។ ប៉ូលិសបានបិទផ្លូវនៅជុំវិញទីលានប្រជាធិបតេយ្យនេះនៅមួយថ្ងៃមុនគម្រោងបាតុកម្មទិវាពលកម្មអន្តរជាតិ រៀបចំដោយក្រុមសហជីពនិងគណបក្សប្រឆាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងចាប់ដៃគ្នាជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីកិច្ចប្រជុំនៅមន្ទីរព្រឹទ្ធសភា នឹងឈានដល់ការបញ្ចប់វិបត្តិជាប់គាំងនយោបាយនៅកម្ពុជាពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤។ REUTERS/Stringer
លោក Soum Rithy ដែលបាត់បង់ឪពុកនិងបងប្អុនបីនាក់ក្នុងអំឡុងសម័យខ្មែរក្រហម យំនិងអោបជនរងគ្រោះម្នាក់ទៀតនៅក្រោយពីតុលាការខ្មែរក្រហមបានប្រកាសសាលក្រមចំពោះអតីតមេដឹកនាំខ្មែរក្រហមខៀវ សំផន និង នួន ជា។
បាតុករខ្មែរដុតទង់ជាតិវៀតណាមធ្វើពីក្រដាស ក្នុងអំឡុងបាតុកម្មមួយនៅឯផ្លូវដែលត្រូវបិតនៅមុខស្ថានទូតវៀតណាមក្នុងក្រុងភ្នំពេញ កាលពីថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០១៤។
នាយករដ្ឋមន្រ្តីថៃ ប្រាយ៉ុត ចាន់អ៊ូចារ (Prayuth Chan-ocha) កណ្តាល ដើរពិនិត្យមើលឆ្មាំកិត្តិយសខណៈដែលលោកត្រូវបានដើរអមដោយសមភាគីរបស់កម្ពុជា គឺលោកនាយករដ្ឋមន្រ្តីហ៊ុនសែន មុនកិច្ចប្រជុំមួយនៅការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤។ លោក អ៊ូចារ កំពុងស្ថិតនៅដំណើរទស្សនកិច្ច២ថ្ងៃមកកម្ពុជា។ រូបភាពដោយ៖ REUTERS/Samrang Pring
ប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye (ខាងស្តាំ) ចាប់ដៃជាមួយនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់នៅវិមានប្រធានាធិបតីនៅក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៤។ (AP Photo/Lee Jin-man, Pool)