ស្តាប់ការប្រសាសន៍របស់លោក រង្ស៊ី៖
វ៉ាស៊ីនតោន៖ មេដឹកនាំគណបក្សជំទាស់គឺលោក សម រង្ស៉ី និងលោកនាយករដ្ឋមន្ត្រីនៃគណបក្សគ្រប់គ្រងប្រទេស បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីបញ្ហារឿងវិវាទព្រំដែនជាមួយប្រទេសវៀតណាម។ ភាគីទាំងពីរបានបង្ហាញពីការយកប្រជាពលរដ្ឋនៅតាមព្រំដែន ជាអំណះអំណាងក្នុងបញ្ជាក់ថា តើមានការបាត់បង់ទឹកដីមែនឬមិនមែន។
ថ្លែងនៅក្នុងកម្មវិធីហេឡូវីអូអេនៅពេលលោកជាភ្ញៀវក្នុងកម្មវិធីនេះក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក សម រង្ស៉ីដែលកំពុងនិរទេសខ្លួនដោយសារការដកបង្គោលព្រំដែនកម្ពុជាវៀតណាមនៅខេត្តស្វាយរៀងកាលពីចុងឆ្នាំ២០០៩ បានអះអាងថា៖
«ឥឡូវបើសិនជាលោក ហ៊ុន សែន ថា យកប្រជារាស្ត្រធ្វើជាអាជ្ញាកណ្តាល សុំឲ្យ បើកសិទ្ធិឲ្យតំបន់ហ្នឹងឲ្យចំហរ ឲ្យទូលាយ ធានាសេរីភាព ធានាសុវត្ថិភាពដល់អ្នកដែលចង់ទៅមើលសភាពការណ៍ជាក់ស្តែង សូមអរគុណទុកជាមុន»។
លោក សម រង្ស៉ី បានថ្លែងដូច្នេះ ដោយបានច្រានចោលការបកស្រាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រយៈពេល៥ម៉ោងក្នុងរដ្ឋសភា ដោយការពាររដ្ឋាភិបាលរបស់លោកពីការចោទប្រកាន់នានាពីគណបក្សជំទាស់ទាក់ទងនឹងការបាត់បង់ទឹកដី៕