កម្រងរូបភាព៖ ការហ្វឹកហាត់របស់កីឡាករកម្ពុជា សម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៧
ក្រុមកីឡាករបេតង់ កំពុងហ្វឹកហាត់សម្រាប់ការប្រកួត ឯស្តាតអូឡាំពិក ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧។ ក្រុមកីឡាករកម្ពុជា នឹងចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ២៩ នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាពាក់កណ្តាលខែសីហា ឆ្នាំ២០១៧។ ក្រុមកីឡាករកម្ពុជា នឹងចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ២៩ នាទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាពាក់កណ្តាលខែសីហានេះ។ (រិទ្ធី គីមហេង/ VOA)
កីឡាការនីម្នាក់ កំពុងចោលបេតង់ កំឡុងពេលនៃការហ្វឹកហាត់សម្រាប់ ការប្រកួតស៊ីហ្គេម ឯស្តាតអូឡាំពិក ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧។ ក្រុមកីឡាករកម្ពុជា នឹងចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ២៩ នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាពាក់កណ្តាលខែសីហានេះ។ (រិទ្ធី គីមហេង/ VOA)
កីឡាការនីខ្មែរដែលធ្លាប់ទទួលបានមេដៃមាសពីកីឡាអាស៊ីឆ្នាំ ២០១៤ ផ្នែកកីឡាតៃក្វាន់ដូ កញ្ញា សន សៀវម៊ី កំពុងហ្វឹកហាត់ខ្លួននៅឯស្តាតអូឡាំពិក ក្នុងរាជធានីភ្នំពេញ សម្រាប់ការប្រកួតស៊ីហ្គេម នៅក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧។ (រិទ្ធី គីមហេង/ VOA)
កីឡាករតៃក្វាន់ដូ កំពុងហ្វឹកហាត់ ជាមួយគ្រូបង្វឹកខ្លួន សម្រាប់ការប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខ ឯស្តាតអូឡាំពិចក ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧។ ក្រុមកីឡាករកម្ពុជា នឹងចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ២៩ នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាពាក់កណ្តាលខែសីហានេះ។ (រិទ្ធី គីមហេង/ VOA)
កីឡាករវាយសី ពីររូប រៀបចំចាកចេញទៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដើម្បីហ្វឹកហាត់ មុនការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧។ ក្រុមកីឡាករកម្ពុជា នឹងចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ២៩ នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាពាក់កណ្តាលខែសីហានេះ។ (រិទ្ធី គីមហេង/ VOA)
ស្ដាតអូឡាំពិក ក្នុងរាជធានីភ្នំពេញ សម្រាប់កីឡាករកម្ពុជាហ្វឹកហាត់ ត្រៀមខ្លួនប្រកួតស៊ីហ្គេមលើកទី២៩ ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧។ (រិទ្ធី គីមហេង/ VOA)