មេបក្សសង្គ្រោះជាតិ៖ ទោះគ្មានការឆ្លើយតបពីទូតចិន និងទូតកម្ពុជា ទូតទាំងពីរ ដឹងពីការទាមទាររបស់ក្រុមអ្នកតវ៉ា
Your browser doesn’t support HTML5
ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងកាណាដាច្រើននាក់ បានជួបជុំគ្នាដាក់ញត្តិនៅស្ថានទូតចិន និងដង្ហែក្បូនតវ៉ាអហិង្សាមួយទៅកាន់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានី Washington ដើម្បីទាមទាររកយុត្តិធម៌ជូនមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិដែលម្នាក់កំពុងជាប់ឃុំក្នុងផ្ទះ និងម្នាក់ទៀតកំពុងនិរទេសខ្លួននៅបរទេស និងដើម្បីទទូចឲ្យរដ្ឋាភិបាលក្រុងប៉េកាំង គោរពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបន្តគោរពសន្ធិសញ្ញាទីក្រុងប៉ារីស។ ទោះបីជាស្ថានទូតចិនមិនបានបញ្ជូនតំណាងឲ្យមកទទួលញត្តិ ហើយស្ថានទូតកម្ពុជាមិនបានឆ្លើយតបនឹងការតវ៉ាអហិង្សានេះក្ដី ប្រធានគណបក្សសង្គ្រោះជាតិសហរដ្ឋអាមេរិក បានអះអាងថា ស្ថានទូតទាំងពីរបានដឹងពីការទាមទាររបស់ក្រុមអ្នកតវ៉ា។