យុវជនខ្មែរអាមេរិកាំងក្រោកឈរទាមទារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
Your browser doesn’t support HTML5
កញ្ញា ឈឿន សុខនីន បានកើតនៅប្រទេសកម្ពុជា ហើយធំដឹងក្តីនៅសហរដ្ឋអាមេរិក។ ដោយបាន ឃើញអំពើអយុត្តិធម៌ជាច្រើននៅក្នុងប្រទេសកម្ពុជា កញ្ញាបានក្លាយជាសកម្មជនយុវជននៃបណ្តាញយុវជនកម្ពុជាសាកល ដើម្បីចូលរួមតស៊ូមតិនៅសភារបស់សហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីពាក់កណ្តាលខែឧសភា ឲ្យបន្តយកចិត្តទុកដាក់ដល់ស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលបានធ្លាក់ចុះជាច្រើនឆ្នាំមកនេះ។ លោក ម៉ែន គឹមសេង នៃវីអូអេបានជួបសម្ភាសកញ្ញា ឈឿន សុខនីន គណៈកម្មាធិការអចិន្ត្រៃយ៍នៃបណ្តាញយុវជនកម្ពុជាសកលនិងជាកូនខ្មែរអាមេរិកាំងអំពីការតស៊ូមតិនេះ៕