បទសម្ភាសន៍ VOA៖ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បកស្រាយ​ពី​អំពើ​យុត្តិធម៌​និង​ហិង្សា​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក Floyd

Your browser doesn’t support HTML5

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅក្នុង​ទីក្រុង​ មីនីអាប៉ូលីស​ រដ្ឋមីនីសូតា ​លោក​ សេក​ កុសល បាន​ថ្លែង​ថា ក្រុម​បាតុករ​ទាមទារ​រកយុត្តិធម៌​ចំពោះ​ការ​ស្លាប់​របស់​លោក​ ចច ផ្លយ (George Floyd) ​ជា​ពលរដ្ឋ​អាមេរិកាំង​ស្បែកខ្មៅ​ នៅបន្ត​សេរីភាព​​ធ្វើ​បាតុកម្ម ​ដោយ​មាន​ការ​អនុញ្ញាត​និង​ការពារ​ដោយ​អាជ្ញាធរ​ តែក្រុម​អ្នក​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណ:​និង​ដុត​បំផ្លាញ​អគារ​ក្នុង​ទីក្រុង​ត្រូវ​បង្ក្រាប​។ ​បញ្ហា​រំជើប​រំជួល​នេះ ​នៅបន្ត​កើតក្នុង​បណ្តារដ្ឋ​ជាច្រើន​ ដែលនាំ​ឲ្យមាន​ការដាក់​បំរាម​គោចរ​និង​ប្រកាស​ដាក់រដ្ឋ​ក្នុង​ភាពអាសន្ន​នៅ​ក្នុង​ទីក្រុង ​នៃ​រដ្ឋ​មួយ​ចំនួន ​ហើយ​និង​មានការ​គំរាម​ពីលោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​ក្នុង​ការ​ដាក់​ពង្រាយ​ទាហាន​ផងដែរ​ ដើម្បី​ការពារ​សន្តិសុខ ​សុវត្ថិភាព​ សណ្តាប់ធ្នាប់​ និង​ការពារ​ទ្រព្យ​សម្បត្តិ​សាធារណ: ​ប្រសិន​បើ​ស្ថានភាព​អំពើ​ហិង្សា​នៅតែ​មិនអាច​គ្រប់គ្រង​បាន​នៅតាម​បណ្តារដ្ឋ​នានា។ ​លោក ​សុខ ខេមរា ​នៃ ​VOA​ ពីរដ្ឋធានី​វ៉ាស៊ីនតោន​ បាន​សម្ភាស​លោក ​សេក កុសល ​ប្រធាន​អង្គការ I​KARE​ ដែលរស់​នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពីកន្លែង​កើត​ហេតុ​ដំបូង៕