ភ្នំពេញ៖ សាក្សីសក្តានុពល លោករចឹម ទន់ បានឲ្យដឹងនៅថ្ងៃពុធនេះថា ប៉ុល ពត និងអៀង សារី បានរៀបចំជម្លៀសសម្តេចឪ នរោត្តម សីហនុ ពីទីក្រុងភ្នំពេញនៅពេលដែលកងទព័វៀតណាមហៀបនឹងកាន់កាប់ទីក្រុងនេះទាំងស្រុង។
យោងតាមឯកសារនានា អតីតព្រះមហាក្សត្រ នរោត្តម សីហនុ បានក្លាយជាប្រមុខរដ្ឋដែលគ្មានអំណាចក្នុងរបបខ្មែរក្រហមរហូតដល់ឆ្នាំ ១៩៧៦។ បន្ទាប់មកមុខដំណែងនេះត្រូវប្រគល់ឲ្យទៅខៀវ សំផន។ ថ្វីបើគ្មានតួនាទីក្នុងការដឹកនាំ ព្រះអង្គបានស្ថិតនៅក្នុងរបបខ្មែរក្រហមរហូតដល់ពួកខ្មែរក្រហមត្រូវបានផ្តួលរំលំដោយកងទ័ពវៀតណាមសហការជាមួយនឹងកងទ័ពតស៊ូកម្ពុជានៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។
លោករចឹម ទន់ បានឆ្លើយសំណួររបស់សហមេធាវីអន្តរជាតិរបស់អៀង សារី គឺលោក ម៉ាយឃើល ខាណាវ៉ាស (Michiel Karnavas) តាមរយៈអ្នកបកប្រែថា៖
«បងកែនទៅហៅខ្ញុំ។ គាត់ថា តា(ប៉ុល ពត) ចង់ជួប។ ដល់ពេលខ្ញុំទៅជួប គាត់ថាយប់នេះត្រូវតែជម្លៀសសម្តេចឪទៅទិសខាងលិច។ ទៅស៊ីសុផុន។ យ៉ាងម៉េចដែរ? ខ្ញុំថាអត់បញ្ហាអីទេពីព្រោះថានៅកំពង់ឆ្នាំងពួកខ្ញុំក៏មានដែរ នៅពោធិ៍សាត់ ហើយដល់បាត់ដំបងពួកខ្ញុំក៏មានដែរ ហើយដល់ស៊ីសុផុនខ្ញុំប្រាប់គាត់ថា កម្លាំងខ្ញុំក៏មាននៅទៅនោះដែរ។ គាត់ថាបើអញ្ចឹងរៀបចំទៅ»។
លោករចឹម ទន់ បានអះអាងយ៉ាងដូច្នេះក្នុងការកាត់ទោសសំណុំរឿង ០០២ ដោយអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម។ សំណុំរឿងនេះដែលមានជនជាប់ចោទ នួន ជា អៀង សារីនិងខៀវ សំផន។
អតីតប្រធានមន្ទីរប ១របស់ក្រសួងការបរទេសខ្មែរក្រហមដែលទទួលបន្ទុកផ្នែកពិធីការ និងរដ្ឋបាលផងដែរ លោករចឹម ទន់ បានបញ្ជាក់ថា លោកអៀង សារី ដែលកាលនោះជារដ្ឋមន្ដ្រីការបរទេសគឺជាអ្នករៀបចំក្បួនជម្លៀសសម្តេចឪនរោត្តម សីហនុ ដោយផ្ទាល់។
«អ៊ុំអៀង សារី គាត់រៀបចំល្អិតជាងទៀត។ គាត់ឲ្យក្មួយមកមួយទៀតពីព្រោះមានសម្តេចឪផង សម្តេចប៉ែន នុត ផង។ គាត់ថា សម្តេចឪឡានខ្មៅមួយទៅ សម្តេចប៉ែន នុត ឡានខ្មៅមួយទៅ។ហើយគាត់ថា យោធាការពារយកឡានអាហ្ស៊ីប ខាងមុខមួយទៅ ខាងក្រោយមួយទៅ។ ហើយចេញដំណើរទាំងយប់ម៉ោង៩ ដល់បាត់ដំបងម៉ោង៥កន្លះព្រឹក»។
យោងតាមសក្សីជាច្រើនបង្ហាញនៅក្នុងការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមថា អតីតព្រះមហាក្សត្របានយាងទៅចុះពិនិត្យមូលដ្ឋានរបស់ពួកកងទ័ពតស៊ូខ្មែរក្រហមផងដែរមុននឹងពួកនេះបានឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥។ ព្រះអង្គត្រូវបានលើកឲ្យកាន់មុខដំណែងមួយរយៈហើយព្រះអង្គធ្លាប់បានអះអាងថា ព្រះអង្គជាជនរងគ្រោះម្នាក់ដែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមនោះ។
ដោយឡែកមុនពេលកងទ័ពវៀតណាមនិងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាចូលកាន់កាប់ទីក្រុងភ្នំពេញទាំងស្រុងសម្តេចឪ នរោត្តម សីហនុ បានសម្រេចព្រះទ័យចាកចេញពីកម្ពុជាតាមការអមដំណើរការពាររបស់ពួកខ្មែរក្រហមបន្តទៀត។ ហើយក្រោយមកព្រះអង្គបានថ្លែងសុន្ទរកថា នៅអង្គការសហប្រជាជាតិប្រឆាំងនឹងរបបគ្រប់គ្រងដោយកងទ័ពវៀតណាមក្នុងក្រុងភ្នំពេញនិងបានយាងទៅគង់ជាប្រចាំនៅប្រទេសចិននិងប្រទេសកូរ៉េខាងជើង៕