ភ្នំពេញ៖ នៅក្នុងអំឡុងពេលតស៊ូក្នុងព្រៃម៉ាគី នួន ជា ទទួលខុសត្រូវផ្នែកសីលធម៌និងវប្បធម៌ រីឯខៀវ សំផន ទទួលខុសត្រូវផ្នែកភស្តភា។ នេះបើតាមការបញ្ជាក់របស់សក្សីនៅក្នុងការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមនៅថ្ងៃពុធនេះ។
លោក នង សុផង់ អតីតប្រធានក្រុមបកប្រែសារទូរលេខនៃរបបកម្ពុជាប្រជាធិបតេយ្យបញ្ជាក់ថា ប៉ុល ពត បងធំទី១ នៃរបបនេះ នួន ជា បងធំទី២ និងខៀវ សំផន បែងចែកការទទួលខុសត្រូវរួមគ្នាមុនពេលពួកខ្មែរក្រហមឡើងកាន់អំណាច។
«ខាងសេដ្ឋកិច្ចដូចជាទាក់ទងខាងសម្ភារៈផ្សេងដែលត្រូវបញ្ជូនតាមមូលដ្ឋានគឺអ្នកចាត់ចែងគឺខៀវ សំផន។ ឯខាងវប្បធម៌ អ្វីដែលប៉ះពាល់ខាសីលធម៌គឺលោកនួន ជា ជាអ្នកណែនាំ។ ឯប៉ុល ពត ជាអ្នកណែនាំរួម»។
ដើមបណ្តឹងរដ្ឋប្បវេណី លោក ឯម អឿន ដែលបានបញ្ចប់ការផ្តល់សក្ខីកម្មនៅថ្ងៃនេះបានរៀបរាប់ជាបន្តបន្ទាប់ថា ពួកខ្មែរក្រហមបានចាត់ទុកព្រះពុទ្ធសាសនាជាសត្រូវចាប់តាំងពីឆ្នាំ ១៩៧២ មកម្លេះហើយពួកខ្មែរក្រហមចាត់ទុកថា ការរក្សាទុកវត្តអារ៉ាម និងព្រះសង្ឃមិនផ្តល់ផលចំណេញនោះទេ។
នួន ជា ត្រូវគេដឹងថា គឺជាមេមនោគមវិជ្ជានៅសម័យនោះ។
លោក នង សុផង់ ដែលជាសាក្សីក្នុងសវនាការនៅថ្ងៃពុធនេះបានបញ្ជាក់ថា ក្នុងអំឡុងពេលកំពុងតស៊ូ ប៉ុល ពត គឺជាមនុស្សដែលបានដាក់បញ្ជាច្រើនជាងគេរីឯនួន ជា ដាក់បញ្ជាច្រើនទី២ ហើយបន្ទាប់មកទៀត គឺខៀវ សំផន។ បទបញ្ជាទាំងនោះត្រូវបកប្រែទៅជាទូរសារួចទើបមានអ្នកនាំសារនាំយកទៅកាន់គោលដៅ។
សាក្សីអាយុ ៦០ ឆ្នាំរូបនេះបានបញ្ជាក់ថា គ្រប់សាររបស់ខៀវ សំផន ត្រូវបានបញ្ជូនឲ្យលោកបងប្រែទៅជាសារសំងាត់។
«មុននឹងចាត់ចែងសម្ភារៈទៅភូមិភាគឬតំបន់ណាលោកផ្ញើសារទូរលេខឲ្យខ្ញុំមុនដម្បីប្រែជាទួរលេខសម្ងាត់ទៅជូនខាងមូលដ្ឋានឲ្យគេបានដឹងថាសម្ភារៈមានប៉ុន្មាន»។
លោក នង សុផង់ កំពុងរស់នៅក្នុងភូមិដីក្រហម ស្រុកកំរាង ខេត្តបាតដំបង។ ជាគ្រូបង្រៀនចូលនិវត្តន៍លោក នង សុផង់ បានមកដល់ក្រុងភ្នំពេញនៅឆ្នាំ ១៩៧៥ បន្ទាប់ពីពួកខ្មែរក្រហមចូលកាន់កាប់ក្រុងភ្នំពេញទាំងស្រុង។ លោករៀបរាប់ថា មេដឹកនាំខ្មែរក្រហមបានដាក់ផែនការតាមសារទូរលេខជាច្រើនដើម្បីប្រយុទ្ធដណ្តើមយកក្រុងភ្នំពេញ។
«អំពីការរៀបចំវាយរំដោះក្រុងភ្នំពេញពីលោក លន់ ណុល ខ្ញុំបានទទួលសារនិងធ្លាប់បានទទួលការណែនាំអំពីការរៀបចំឲ្យកងទ័ពយើងវាយខាងណា។ មានការរៀបចំជាផែនការ រៀបចំជាអវុធគ្រាប់រំសេវ។ ហើយខាងមូលដ្ឋានក៏មានសំណើសុំអាវុធគ្រាប់រំសេវដែរ»។
នៅក្នុងយុគសង្គ្រាមការប្រើប្រាស់សារទូរលេខសម្ងាត់មានសារៈសំខាន់បំផុត។ សារនេះអាចជាអក្សរសម្ងាត់ឬលេខសម្ងាត់ដែលមនុស្សទូទៅមិនអាចអានបាននោះទេ។ លោក នង សុផង់ បន្ថែមថា ពួកខ្មែរក្រហមនៅប្រើប្រព័ន្ធផ្ញើទូរសារនេះទៅកាន់តំបន់គ្រប់គ្រងផ្សេងនៅក្នុងពេលដែលពួកគេនៅគ្រប់គ្រងអំណាចចន្លោះពីឆ្នាំ ១៩៧៥ដល់ឆ្នាំ១៩៧៩៕