អត្រាអ្នកបានទៅបោះឆ្នោតក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ ប្រៀបធៀបនឹងឆ្នាំ២០១៨
Your browser doesn’t support HTML5
យោងតាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួនអ្នកបានចុះឈ្មោះបោះឆ្នោតសរុប និងចំនួនអ្នកបានចេញទៅបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ នេះ មានចំនួនច្រើនជាងតួលេខក្នុងការបោះឆ្នោតជាតិកម្ពុជាកាលពីឆ្នាំ២០១៨។ អត្រាអ្នកបោះឆ្នោតសរុបមានប្រហែល ៨៤.៥៨% ក្នុងឆ្នាំ២០២៣ ធៀបនឹង ៨១.៤% ក្នុងឆ្នាំ ២០១៨។ គួរបញ្ជាក់ថា នៅមុនថ្ងៃបោះឆ្នោតជាតិឆ្នាំ២០២៣ នេះ រដ្ឋសភាកម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់បោះឆ្នោត ដែលកំណត់ដកសិទ្ធិឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោតឱ្យ ពីបុគ្គលណាដែលមិនចេញទៅបោះឆ្នោតជាតិឆ្នាំនេះ។ ហើយសកម្មភាពញុះញង់ឱ្យមានការបំផ្លាញសន្លឹកឆ្នោត អាចត្រូវបានចាត់ទុកជាបទឧក្រិដ្ឋព្រហ្មទណ្ឌ ដែលអាចជាប់ពន្ធនាគារ បើសិនរកឃើញថាមានទោស៕