ប្រធាន​គណៈកម្មការ​ព្រំដែន៖​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម​វិវត្តន៍​ទៅមុខ​ជាលំដាប់​​

លំនៅដ្ឋាន​ប្រជាពលរដ្ឋនៅ​ភូមិអភិវឌ្ឍន៍ សមេ្តចចក្រី ហេង សំរិន អន្លង់ជ្រៃ

លោក​ទេស​រដ្ឋមន្ត្រី​ វ៉ា គីមហុង​ ប្រធាន​គណៈកម្មាធិការ​ព្រំដែនកម្ពុជា​បានថ្លែង ប្រាប់វីអូអេ​ក្នុង​កិច្ច​សម្ភាសន៍​ជាពិសេស​តាមទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​ថា​ ប្រទេស​ កម្ពុជា និង​ប្រទេស​វៀតណាមបាន​បោះ​បង្គោល​ព្រំដែន​ជិត​២៩០​បង្គោល​ហើយ​តាំងពី​ប្រទេស​ទាំងពីរ​បាន​ចុះ​ហត្ថលេខា​លើ​សិទ្ធិសញ្ញា​បំពេញ​បន្ថែម​ដ៏​ចម្រូង​ចម្រាស់​កាលពីឆ្នាំ​២០០៥​មក។​

លោក​បាន​អះអាង​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​ប្រទេសកម្ពុជា​និង​លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម ​ង្វៀន តាន់ឌុង​ សម្ភោធ​បង្គោល​ព្រំដែនរួម​លេខ​៣១៤ ទោះបីជា​ប្រទេសទាំងពីរ​មិនទាន់​បាន​បោះ​បង្គោល​ចប់ក្តី។​ លោកថ្លែងថា​ បង្គោលលេខ៣១៤​មានសារៈ​សំខាន់​ ដោយសារ​ជា​បង្គោល​ចុងក្រោយ​នៃ​ព្រំដែនគោក ​ហើយ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ព្រំដែន​ទឹក​រវាង​ប្រទេស​ទាំងពីរ​ ដែលភាគីទាំងពីរ​នៅ​បន្ត​ដោះស្រាយ​តាម​យន្តការណ៍​ផ្សេងៗ។​

លោក​ទេស​រដ្ឋមន្ត្រី ​វ៉ា គីមហុង​ ​ប្រធានគណៈកម្មាធិការ​ព្រំដែនកម្ពុជា​បាន​បក​ស្រាយ​បំភ្លឺអំពី​នយោបាយ​របស់​រដ្ឋាភិបាល​ទាំងពីរ​ កម្ពុជា​ វៀតណាម​ ទាក់ទង​នឹងការ​ផ្លាស់ប្តូរ​ភូមិ ​និង​ទីតាំង​មួយចំនួន​ ​តាមព្រំដែន​ ដើម្បី​សម្រប​សម្រួល​ ក្នុង​ការ​ដោះស្រាយ​និងការ​បោះ​បង្គោល​ព្រំដែន។​

លោក វ៉ា គីមហុង​បានអះអាងថា​ ប្រទេស​កម្ពុជា ​និង​វៀតណាម​គ្រោង​បញ្ចប់​ការ​បោះ​បង្គោលព្រំដែន​គោក​និង​កំណត់ព្រំដែន​សីម៉ានៅ​បំណាច់​ឆ្នាំ​២០១២។​ លោក សុខ ខេមរា​ នៃវីអូអេ​ បាន​សម្ភាស​លោក វ៉ា គីមហុង​តាមទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​ក្រោយ​ពីកម្ពុជា​ដាក់​កម្មវិធី​សម្ភោធ​បង្គោល​ព្រំដែន។ បទសម្ភាសន៍​នេះ​ក៏​និយាយ​ពី​បញ្ហា​ចម្រូង​ចម្រាស់​ខ្លះ​កើតឡើង​ទាក់ទង​នឹង​គោល​នយោបាយ​ផ្លាស់​ប្តូរ​ភូមិ​និង​ ទីតាំង​មួយ​ចំនួន​តាមព្រំដែន។​ សូមអញ្ជើញស្តាប់​កិច្ច​សម្ភាស​ទាំងស្រុង​ដូច​តទៅ៖​