ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃច័ន្ទនេះបានយល់ព្រមឲ្យបើកឡើងវិញនូវការសុំកូនពីប្រទេសកម្ពុជាទៅកាន់ក្រៅប្រទេស។ ការអនុញ្ញាតនេះបានធ្វើឡើងបន្ទាប់ពីមានជំនួបមួយរវាងមន្ត្រីរដ្ឋាភិបាលនិងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក។
លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេសបានថ្លែងប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីជំនួបគ្នាជាមួយលោកស្រី Susan Jacobs ឯកអគ្គរដ្ឋទូតនិងជាទីប្រឹក្សាពិសេសទទួលបន្ទុកកុមារអាមេរិក ដោយលោកនិយាយថាការអនុញ្ញត្តិឲ្យមានស្មុំកូនឡើងវិញគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ខាងមុខនេះ។
លោកបានពន្យល់ថា៖ «ឥឡូវយើងកំណត់កូតាអាមេរិក ខ្ញុំចាំដូច១០០ឬ២០០មិនឲ្យហួសចន្លោះពីហ្នឹងទេ»។
លោកស្រី Susan Jacobs ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនិងជាទីប្រឹក្សាពិសេសទទួលបន្ទុកកុមារអាមេរិកបានហៅជំនួបរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ថាជាជោគជ័យមួយដែលអនុញ្ញាតតិឲ្យសហរដ្ឋអាមរិកយកច្បាប់ចិញ្ចឹមកូនពីប្រទេសដទៃទៅចិញ្ចឹមបាន តែមានទិដ្ឋាការស្មុំកូនអន្តរប្រទេស (Inter-Country Adoption)។
«ខ្ញុំគិតថា វាមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការ យ៉ាងល្អរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក។ ហើយនេះក៏ជាដំណើរទស្សនកិច្ចដ៏ល្អមួយរបស់ខ្ញុំមកកាន់កម្ពុជាផងដែរ»។
រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ស្មុំកូនកាលពីឆ្នាំ២០០៩។ ច្បាប់នេះបានព្យាយាមបង្កើតឲ្យមានទំរង់នៃច្បាប់យកកូនទៅចិញ្ចឹមឲ្យស្របទៅតាមកតិកាសញ្ញាអន្តរជាតិនិងធានាឲ្យមានភាពស្របច្បាប់ ក៏ប៉ុន្តែកន្លងមកវាហាក់បីដូចជាការអនុវត្តនេះមិនបានល្អ។
លោក ឡុង វិសាលោ បានបញ្ជាក់ថា ប្រទេសកម្ពុជាមិនទាន់បានចូលជាសមាជិកអនុសញ្ញាក្រុងឡាអេទេដូច្នេះការសុំកូនមានការលំបាកក្នុងការត្រួតពិនិត្យខ្លាំងណាស់។
លោកបានមានប្រសាសន៍ថា យើងកំពុងរៀបចំខ្លួនដើម្បីឲ្យចូលជាសន្ធិសញ្ញាស្មុំកូន ហើយក្រោយពីយើងចូលសន្ធិសញ្ញានេះ យើងត្រូវធ្វើច្បាប់ផ្ទៃក្នុងមួយទៀតដើម្បីឲ្យស្របទៅសន្ធិសញ្ញានេះ។
លោកបានបញ្ជាក់ទៀតថា ការសុំកូននេះមិនមែនមានន័យថាយើងយកកូនកម្ពុជាទៅលក់ឲ្យបរទេសទេ ដោយលោកអះអាងថា៖ «យើងគិតគូរដល់អនាគតរបស់ក្មេង ហើយយើងគិតគូរដល់អ្នកដែលសុំដែរ។ ជួនកាលអ្នកខ្លះគ្នាខ្វះកូន ដូច្នេះត្រូវការសុំកូន ហើយគេអាចផ្តល់ជាច្បាប់ពេញសិទ្ធិឲ្យយើងដូច្នេះយើងត្រូវតែធ្វើ»។
យោងតាមច្បាប់ កុមារកម្ពុជាអាយុក្រោម ៨ឆ្នាំ ត្រូវបានអនុញ្ញាតឲ្យយកទៅចិញ្ចឹមនៅបរទេស។
លោក ឡុង វិសាលោ បាននិយាយថា មានករណីខ្លះកុមារអាចមានអាយុលើសពី ៨ ឆ្នាំ ក៏អាចយកទៅចិញ្ចឹមបានដែរ ដោយសារកុមារទាំងនោះ ជាក្មេងកំព្រា និងមានបងប្អូនពីរនាក់ឬក៏ជាកូនភ្លោះ។
យោងតាមតួលេខរបស់ក្រសួងសង្គមកិច្ច យ៉ាងតិចមានកុមារកម្ពុជាចំនួនប្រមាណជាង៤.០០០នាក់ហើយត្រូវបានយកទៅចិញ្ចឹមនៅក្រៅប្រទេស។
ប្រទេសទាំងនោះរួមមាន សហរដ្ឋអាមេរិកចំនួនពី១០០ទៅ២០០នាក់ក្នុងមួយឆ្នាំៗ ប្រទេសអ៊ីតាលីចំនួន៥០ទៅ៦០នាក់ ហើយក្រៅពីនោះមានប្រទេសបារាំង អូស្ត្រាលី និងប្រទេសអង់គ្លេសផងដែរ។
គ្រួសារជនជាតិអាមេរិកមួយត្រូវបានរដ្ឋាភិបាលសហរដ្ឋចាប់ខ្លួនរូចត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារបន្ទាប់ពីយកកុមារចិញ្ចឹមពីប្រទេសកម្ពុជាយកទៅលក់៕