ការបន្ត​បង្រ្កាប​សកម្មជន​រឿងដី​នៅខេត្តក្រចេះ​នាំឲ្យ​ធ្លាក់ចុះ​នៃសិទ្ធសេរីភាព

ភរិយាលោក​ម៉ម សុណង់ដូ (ស្តាំ) ក្នុង​កម្មវិធី​ហេឡូវីអូអេ

ការបន្តរចាត់វិធាន​ការណ៍​ចំពោះ សកម្មជន​សិទ្ធិមនុស្ស ​និងសង្គស៊ីវិល​នានាដូចជា​លោក ចាន់ សុវ៉េត​ ទាក់ទងទៅ នឹងការ​បង្រ្កាបក្រុម​អបគមន៍នោះ​នឹងធ្វើឲ្យ​ប៉ះទង្គិចដល់​សិទ្ធិសេរីភាព​និង ជីវភាព​ពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ។
ក្រុមមន្ត្រី​អង្គការជាតិ​និងអន្តរជាតិ​និយាយថា​ការបន្តរចាត់វិធាន​ការណ៍​ចំពោះ សកម្មជន​សិទ្ធិមនុស្ស ​និងសង្គស៊ីវិល​នានាដូចជា​លោក ចាន់ សុវ៉េត​ ទាក់ទងទៅ នឹងការ​បង្រ្កាបក្រុម​អបគមន៍នោះ​នឹងធ្វើឲ្យ​ប៉ះទង្គិចដល់​សិទ្ធិសេរីភាព​និង ជីវភាព​ពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ។
«នៅពេល​សង្គមស៊ីវិល​ក្នុងប្រទេសកម្ពុជា​មានសេរីភាព​កាន់តែតិច​ក្នុងការងើប ឈរ​ដើម្បីជួយដល់​បញ្ហាសិទ្ធិមនុស្ស​ រឿងនេះ​នឹងនាំឲ្យ​មានការ​រំលោភ អំណាចនានា​ចេះកើនឡើង»។
លោក​ ស្ស៉ីវេ យី ​(Shiwei Ye)

លោក​ ចាន់ សុវ៉េត​ជាអ្នកស៊ើបអង្កេត​ជាន់ខ្ពស់​នៃអង្គការ​សិទ្ធិមនុស្ស​អាហុកត្រូវ តុលាការ​ កោះឲ្យចូលខ្លួន​បំភ្លឺនៅព្រឹក​ថ្ងៃ២៤ខែសីហា​ពីបទជួយ​ដល់ចារីឬ​ជន ល្មើសរបស់​ក្រុមលោក​ ប៊ុន រដ្ឋា​ ដែលដឹកនាំ​ពលរដ្ឋ​តវ៉ាពីសិទ្ធិ​កាន់កាប់ដីធ្លី​ក្នុង ស្រុកឆ្លូង​ខេត្ត ក្រចេះ​ កាលពីខែមេសា​ដែលរដ្ឋាភិបាល​បានចាត់ទុកថា​ជាក្រុម ធ្វើអបគមន៍។​ បើរកឃើញថា​មានទោស​លោក​ចាន់សុវ៉េត​ត្រូវជាប់គុគ​ពី១ឆ្នាំ ដល់​៣ឆ្នាំ​តាមច្បាប់​ព្រហ្មទណ្ឌ។​

ការកោះហៅនេះ​ កើតឡើង​ប៉ុន្មានថ្ងៃ​ដែល លោកនាយក​ រដ្ឋមន្ត្រីហ៊ុន សែន​ថ្លែងជាសាធារណៈ​និងសួរពី​មន្ត្រីអង្គការ ក្រៅរដ្ឋាភិបាល​ម្នាក់​ ដែលផ្តល់លុយ​៣០ម៉ឺនរៀល​និងផ្តល់ការ​ស្នាក់នៅ​ពីរយប់ នោះ​ តើតុលាការ​ហៅមក​សាកសួរ​ហើយឬនៅ?​

ការចោទប្រកាន់​លោក ចាន់សុវ៉េត​ កើតឡើងបន្ទាប់​ពី លោក​ប្រធាន​វិទ្យុសំបុកឃ្មុំ​ ម៉ម សូណង់ដូ​ត្រូវចាប់ខ្លួន​កាលពី​ពាក់កណ្តាល​ខែកក្កដា​ពីបទទាក់ទងនឹង​រឿងបង្កើត​អបគមន៍ នេះដែរ​គឺតាមការ​ឆ្លើយដាក់​ជនសង្ស័យ​ដែលត្រូវតុលាការ​ចាប់ឃុំខ្លួន​រង់ចាំការ កាត់ទោស។​ ទាំងលោក​ ចាន់ សុវ៉េត ​និង លោក​ ម៉ម សូណង់ដូ​ជាប្រធាន
សមាគម​អ្នកប្រជាធិបតេយ្យ​ផងនោះ​បានបដិសេដ្ឋ​ពីការពាក់ព័ន្ធ​នឹងការ ចោទប្រកាន់​នោះ។

លោក​ ស្ស៉ីវេ យី ​(Shiwei Ye) ​តំណាងអចិន្ត្រៃយ៍​ប្រចាំតំបន់អាស៊ី​នៃអង្គការ​សិទ្ធិមនុស្ស​ក្នុងប្រទេសបារាំង​ សហព័ន្ធអន្តរជាតិ​ ដើម្បីសិទ្ធិមនុស្ស ​(IFHR) បានថ្លែងថា​ចាត់ទុកថា​ការយាយី​ដល់ក្រុមអង្គការ​គឺផ្ទុយពី​ច្បាប់ជាតិ​និងច្បាប់ អន្តរជាតិ។

«នៅពេល​សង្គមស៊ីវិល​ក្នុងប្រទេសកម្ពុជា​មានសេរីភាព​កាន់តែតិច​ក្នុងការងើប ឈរ​ដើម្បីជួយដល់​បញ្ហាសិទ្ធិមនុស្ស​ រឿងនេះ​នឹងនាំឲ្យ​មានការ​រំលោភ អំណាចនានា​ចេះកើនឡើង»។

លោកបាន​បន្ថែមសេចក្តី​ថា៖ ​អាក់២
«នៅក្នុងសង្គម​ដែលគ្មានការ​ផ្ទៀងផ្ទាត់​គ្រប់គ្រាន់​ទល់នឹងការ​រំលោភអំណាច នោះ​នឹងមានការ​រំលោភសិទ្ធិ​ពលរដ្ឋ​។ ពលរដ្ឋនឹង​រងទុក្ខទោស​ ហើយនឹង ប៉ះពាល់​ដល់ជីវភាព​រស់នៅរបស់​ពួកគេ»។

លោក ​ស្ស៉ីវេ យី​បានអះអាងថា​រដ្ឋាភិបាល​លោកនាយក​រដ្ឋន្ត្រី ហ៊ុន សែន​ដែល ដឹកនាំ​ប្រទេស៣០ឆ្នាំនោះ​បានបង្កើតច្បាប់​ជាច្រើន​ដែល រំលោភ​និងរារាំង​ក្រុម សង្គមស៊ីវិល​ក្នុងការបំពេញ​តួនាទី​របស់ពួកគេ​ដើម្បីជួយ​ពលរដ្ឋនឹង​ឃ្លាំមើល ការអនុវត្តន៍​ច្បាប់របស់​រដ្ឋាភិបាល។

លោកថ្លែងថា​លោកកំពុង​ឃើញស្ថានការណ៍មួយ​ដែលច្បាប់ចេះ​តែខ្សោយទៅៗ ហើយលទ្ធផល​នៃការប្រមូលផ្តុំ​អំណាចគឺ​ប្រហាក់ប្រហែល​និងប្រទេស​ផ្តាច់ការ មួយចំនួន​ក្នុងតំបន់អាស៊ាន​ផងដែរ។​ ប្រទេសភូមា​ជាឧទាហរណ៍​គឺមានច្បាប់​ស្តី ពីការជួបប្រជុំ​ខុសច្បាប់​ ដែលលោក​ ស្ស៉ីវេ យី​បានអះអាងថា​ជាច្បាប់​ដែលទន់ ខ្សោយ​ផ្តល់អំណាច​ដល់រដ្ឋាភិបាល​ក្នុងការលុបបំបាត់​អង្គការដែល​រដ្ឋាភិបាល មិនពេញចិត្ត។​ ហើយប្រទេស​ម៉ាឡេស៊ី​មានច្បាប់​សន្តិសុខពិសេស​ដែលអាច ចាប់ឃុំខ្លួន​សកម្មជននានា​និងអ្នកជំទាស់។​

«ពីព្រោះរឿងនេះ​បង្ហាញថា​គោលដៅ​របស់ពួកគេ​ជាចម្បង​គឺដើម្បីរក្សា​អំណាច នយោបាយ ​ដូច្នេះពួកគេ​ប្រើប្រាស់​មធ្យោបាយផ្សេងៗ​ដើម្បីបំបាត់​កម្លាំងជំទាស់ បំបាត់​ជាសំខាន់នោះ​គឺការរិះគន់​ដោយអហឹង្សាណា​ចំពោះការ​គ្រប់គ្រង​ដ៍តឹង តែងរបស់​ពួកគេ»។

លោកស្ស៉ីវេ យី​បានបន្ថែម​សេចក្តីទៀតថា​បញ្ហាការ​ផ្តួលរំលំ​រដ្ឋាភិបាលថ្មីៗ នៅមជ្ឈឹមបូព៌ា​ ហៅថា​ Arab Spring​ ហើយនិងការ​បង្ករសង្រ្គាម​នៅស៊ីរីផងនោះ​បានធ្វើឲ្យ​មានការ​ភ័យខ្លាច​ដល់អ្នកកាន់​អំណាចផ្តាច់ការ​ក្នុងតំបន់។

«ពួកគេខ្លាចថា​ពួកគេ​បាត់បង់ម្ចាស់ការ​ ហើយពួកគេ​មិនអាច​មានលទ្ធភាព​រក្សា ការ គ្រប់គ្រង​អំណាចបែបតឹងរឹង​នេះតទៅ​ទៀត»។

លោក ​ស្ស៉ីវេ យី​បានសង្កត់ធ្ងន់ថា​ការចាប់ខ្លួននានា​ដោយសារ​ការបង្រា្កប​នៅ ខេត្តក្រចេះ​ ហើយមានការ​កោះហៅ​លោកចាន់ សុវ៉េត​ពេលនេះទៀត​ គឺជាក្តី បារម្ភខ្លាំងណាស់​ ដោយសារថា​គ្មានភស្តុតាង​ដែលនាំឲ្យគេ​ជឿថា​មានចលនា អបគមន៍​ពិតប្រាកដ្ឋ​នោះ។

ក្រុមអង្គការ​សិទ្ធិមនុស្ស​ដទៃទៀត​បាននិយាយថា​ចំណាត់ការ​របស់តុលាការ​នេះ ធ្វើឲ្យមានក្តីបារម្ភ​ពីប្រព័ន្ធតុលាការ​កម្ពុជាដែល​មិនបាន​កែទំរង់​ ហើយនៅតែ ស្ថិតក្រោម​ឥទ្ធិពលនយោបាយ​ និងជាឧបករណ៍​របស់គណបក្ស​គ្រប់គ្រង ប្រទេស។

លោក ហ្វ៊ីល រ៉ប៊ឺតសុន​(Phil Roibertson)​ អនុប្រធានអង្គការ​សិទ្ធិមនុស្ស យូមែនរៃវ៉ចន៍​ (Human Right Watch) ​របស់សរអា​បានអះអាងថា៖​
«ប្រទេសកម្ពុជា​អាចត្រូវគេបញ្ចូល​ទៅជាប្រទេសមួយ​ក្នុងតំបន់អាស៊ាន​ដែល តុលាការ​មិនមានកម្រិត​ឯករាជ្យ​ពីអំណាច​នយោបាយ»។

លោកថ្លែង​ទៀតថា៖
«ជារឿងច្បាស់ណាស់​ដែលតុលាការ​ក្នុងប្រទេសទាំងនេះ​ត្រូវប្រើប្រាស់​ជា អាវុធនយោបាយ​ដោយរដ្ឋាភិបាល​និងគណបក្ស​គ្រប់គ្រងប្រទេស​ និងគ្រប់គ្រង​ក្នុងការ​តាមប្រម៉ាញ់​ក្រុមអ្នកជំទាស់»។

ក្រុមអង្គការ​សង្គមស៊ីវិល​ចំនួន២០​ នៅសប្តាហ៍នេះ​បានសំដែងការ​សោកស្តាយ ចំពោះការចោទ​ប្រកាន់លោក​ ចាន់ សុវ៉េត​មន្ត្រីសិទ្ធិមនុស្ស​ដ៍ឆ្នើមនៃ​អង្គការ​អាដហុក ពីបទជួយ​ដល់ក្រុម​អបគមន៍​ ដោយបានរួមគ្នា​ហៅចំណាត់ការ​របស់តុលាការ​ក្រុងភ្នំពេញ​ថាជាការ​គំរាមកំហែង​ដ៍ធ្ងន់ធ្ងរ​បំផុត​ក្នុងរយៈពេល​មួយទសវត្សរ៍​នេះ។

នៅក្នុង​សេចក្តីថ្លែងការណ៍រួម​លោក សួន ប៊ុន សាក់​នាយកប្រតិបត្តិ​នៃអង្គការ ប្រព្រឹត្តកម្ម​ដែលមានអង្គការ​ជាង២០​ជាសមាជិក​បានអះអាងថា​រឿងចំណាត់ការ លើសង្គមស៊ីវិលនេះ​គឺជាការ​ប៉ុនប៉ងដាក់ទោស​ព្រហ្មទណ្ឌ​លើក្រុមសកម្មជន អង្គការ​ស្របច្បាប់​នានា៖

«ការកោះហៅ​លោក ចាន់ សុវ៉េត ​បង្ហាញពីការ​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ប្រឆាំង នឹងកិច្ចការ​របស់អង្គការ​សិទ្ធិមនុស្ស​ដែលយើង​បានឃើញ​ក្នុងមួយ​ទសវត្សរ៍ នេះ»។

លោក​ចាន់ សុវ៉េត​បានអះអាងថា​ចំណាត់ការ​របស់តុលាការ​ធ្វើឲ្យរូបលោក​មាន ការភ័យខ្លាច ​និងធ្វើឲ្យប៉ះពាល់​ដល់កិច្ចការ​របស់លោក​មួយចំនួនផង។

«តាមពិត​នៅពេល​ដែលខ្ញុំបាន​ទទួលដីការ​បង្គាប់ឲ្យចូលខ្លួន​របស់លោក​ចៅក្រម​ស៊ើបអង្កេត​ ឆែ វីរៈ ​ខ្ញុំភ្ញាក់ខ្លួនបាទ។​ ខ្ញុំភ្ញាក់ខ្លួនព្រើត​ ហើយខ្ញុំក៍មាន​ការព្រួយ

បារម្ភ​យ៉ាងជ្រាលជ្រៅដែរ​សម្រាប់ការ​ចោទប្រកាន់​របស់តុលាការ​រាជធានី ភ្នំពេញ»។
ការចោទប្រកាន់​រឿងការតវ៉ាដីធ្លី​ឬអបគមន៍​ដីធ្លីជាពាក្យ​របស់អាជ្ញាធរ​នោះ កើត ឡើង​នៅក្នុងស្រុកឆ្លូង​ខេត្តក្រចេះ​កាលពីខែមេសាឬឧសភា។​ ការតវ៉ានោះ​បាន ធ្វើឲ្យ ក្មេងស្រី​អាយុ១៤ឆ្នាំ​ម្នាក់ស្លាប់​ដោយសារ​ការបាញ់​ប្រហារពីអាជ្ញាធរ​ ការ ចាប់ខ្លួន​សង្គមស៊ីវិល និងការរត់​ភាសខ្លួន​ទៅក្រៅប្រទេស​ និងគេចខ្លួនពីលំនៅ ដ្ឋានរបស់​អ្នកស្រុកភូមិ​ផងដែរ។​

លោក​ ហ្វ៊ីល រ៉ប៊ឺតសុន​(Phil Roibertson)​ នៃអង្គការសិទ្ធិមនុស្ស​យូមែនរៃវ៉ចន៍ បានអះអាងថា​មានកំណើន​នៃការរំជើបរំជួល​បញ្ហាដីធ្លី​ដែលក្រុមហ៊ុន​ ឬបុគ្គល មានអំណាច​បានប្រើប្រាស់​តុលាការ​ដើម្បីកាន់កាប់​ដីធ្លីប្រជាពលរដ្ឋ​ដោយ ខុសច្បាប់។

«ជារឿងច្បាស់ណាស់​ដែលបញ្ហានេះ​វាធ្វើឲ្យប៉ះទង្គិច​ទៅដល់ជីវិត​រស់នៅ ប្រកបដោយ​គុណភាព​ និងជីវភាព​របស់ពួកគេ»។

លោកថ្លែងថា​ការចាប់ខ្លួន​និងចាត់វិធានការណ៍​នានាចំពោះ​ក្រុមមន្ត្រី​សិទ្ធិមនុស្ស និងក្រុមអ្នក​ប្រជាធិបតេយ្យ​គឺនាំឲ្យមានការ​ធ្លាក់ចុះ​ចំពោះសិទ្ធិសេរីភាព​ជា មូលដ្ឋាន​នានា។


លោក​ យ៉ង់ គឹមអេង​នាយកមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បីអភិវឌ្ឍ​នឹងសន្តិភាព បាន អះអាងថា​សេរីភាពនានា​ក្នុងប្រទេសកម្ពុជា​តែងតែ​ទទួលរង​នូវការវាយ ប្រហារ​នៅពេល​ រដ្ឋាភិបាល​ទទួលបានព័ត៌មាន​មិនគ្រប់គ្រាន់​ឬក៍ការពារ​មន្ត្រីខូច ខិលរបស់ខ្លួន​មួយចំនួន។​ ក៍ប៉ុន្តែលោក​អះអាងថា​ការរិះគន់ទោះ​ចំពោះបុគ្គល​ក្តី ដល់ស្ថាប័ន​រដ្ឋាភិបាលក្តី​គឺភាគច្រើនចង់​ឲ្យមានការផ្លាស់ប្តូរ​មួយ។
«ឧបមាថា​រឿងដីធ្លីគឺចង់​ឲ្យមានការ​ដោះស្រាយ​ទាន់ពេលវេលា​ ផ្តល់អត្ថប្រយោ ជន៍ដល់​ជនរងគ្រោះ។​ ឧបមាថា​បញ្ហារំលោភ​សិទ្ធិមនុស្ស​ត្រូវផ្តល់​យុត្តិធម៌ដល់ អ្នកដែល​ត្រូវបានគេ​រំលោភបំពាន​មកលើសិទ្ធិ​របស់គាត់​ឬក៍ធ្វើទុក្ខ​បុកម្នេញ មកដល់រូបកាយ​របស់គាត់។​

បញ្ហាទាំងអស់ហ្នឹង​គឺគោលដៅរួម​នៃសង្គមស៊ីវិល គឺចង់បាន​នូវសង្គមមួយ​ដែលល្អ ​ដែលគ្មានការ​រំលោភសិទ្ធិមនុស្ស​ដែលមានការ អភិវឌ្ឍន៍​ ដែលមានការ​ទទួលខុសត្រូវ​ ហើយនឹងមាន​គណនេយ្យភាព​ចំពោះ ប្រជាពលរដ្ឋ​ដែលខ្លួនរស់​នៅជាមួយនោះ»។

លោកថ្លែងថា​រដ្ឋាភិបាលគួរ​យោគយល់​ពីចេតនា​នៃការរិះគន់​ ហើយក៍គួរ​សំឡឹង មើលពីមន្ត្រី​ខូចខិលមួយចំនួន​ អ្នករកស៊ី​មួយចំនួន​ដែលយកអំណាច​កៀបសង្កត់ ប្រជាពលរដ្ឋ។​ លោកគីម អេង​អះអាងថា​រដ្ឋាភិបាលគួរ​បើកសិទ្ធិ​ដល់សង្គម ស៊ីវិល​ធ្វើកិច្ចការ​ដោយមាន​សេរីភាព។

ថ្លែងប្រាប់​វីអូអេខេមរ​ភាសាលោក​ ផៃ ស៊ីផាន​អ្នកនាំពាក្យ​មួយរូប​របស់ រដ្ឋាភិបាល​បានអះអាងថា​ប្រទេសកម្ពុជា​មានអង្គការ​សង្គមស៊ីវិល​ច្រើនជាងគេ បើប្រៀបធៀប​ទៅនឹង​ប្រទេសក្នុងតំបន់​ តែស្ថានសួគ៌​នៃសង្គមស៊ីវិលនេះ​មិន មែន​មានន័យថា​សង្គមស៊ីវិល​ឬក៍បុគ្គល​ទាំងឡាយ​អាចរំលោភច្បាប់​បានទេ។

«ការងារ​របស់គេ​ជួនកាលគេ​ដើរតួជាតុលាការ​ ជួនកាល​គេដើរតួ​ជាគណបក្ស ប្រឆាំង​ ជួនកាលគេ​ដើរតួជា​រាជរដ្ឋាភិបាល។​ ដូច្នេះសង្គម​ស៊ីវិលហ្នឹង​ត្រូវ រៀបចំខ្លួន​ឲ្យច្បាស់ថា​តើគេដើរតួអ្វី​ គេបំពេញភារកិច្ចអ្វី​ គេផ្តល់សេវាកម្ម​អ្វីឲ្យ ច្បាស់លាស់»។

លោកអះអាងថា​នេះហើយ​ដែលលោក​ឃើញថា​គ្មានប្រសិទ្ធិភាព។
លោកផៃ ស៊ីផាន​ថ្លែងថា​សង្គមស៊ីវិល​ជាង២ពាន់​ក្នុងប្រទេសកម្ពុជា​កំពុងបំពេញ កិច្ចការ​របស់ពួកគេ​តាមកម្មវិធី​របស់គេ​ដោយគ្មាន​បញ្ហា។​

លោក ចាន់ សុវ៉េត​មន្ត្រីផ្នែកសិទ្ធិមនុស្ស​ដ៍ឆ្នើមនៃ​អង្គការសិទ្ធិមនុស្ស​អាដ ហុក ដែលជា​អង្គការលេចធ្លោរមួយ​ផ្នែកការពារ​សិទ្ធិមនុស្ស​ទូទាំងប្រទេស។ ​លោក បានថ្លែងថា​ជាការពិត​រដ្ឋាភិបាល​បានអនុញ្ញតិឲ្យ​មានចំនួន​អង្គការសិទ្ធិ​មនុស្ស និង​សង្គមស៊ីវិល​ច្រើនមែន​ តែប្រសិនបើ​មើលឲ្យ​បានស៊ីជំរៅ​បន្តិចលោក​គិតថា ការអនុវត្តន៍​សិទ្ធិសេរីភាព​ក្នុងប្រទេសកម្ពុជា​នៅមានកង្វះខាត​ច្រើនដែល​ចាំបាច់​ត្រូវកែទំរង់។​