កម្ពុជា​និង​ថៃ​យល់​ព្រម​ដក​ទ័ព​ចេញ​ពី​តំបន់​ជាប់​ប្រាសាទ​ព្រះវិហារ

ទាហាន​ខ្មែរ​ឆ្លើយឆ្លង​តាម​ទូរស័ព្ទ​ពី​ទីតាំង​របស់​គាត់​នៅ​ប្រាសាទព្រះវិហារដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ។

ប្រទេស​កម្ពុជា​និង​ថៃ​បាន​យល់​ព្រមដក​កងទ័ព​ប្រយុទ្ធ​ចេញ​ពី​តំបន់​ជាប់​ប្រាសាទ​ព្រះវិហារ​ហើយ​ដាក់​ជំនួស​វិញដោយ​កម្លាំង​នគរបាល។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ។​

លោក​ហេង​ រស្មី​ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​វីអូអេបាន​រាយការណ៍​ថា​លោក​ហ៊ុន សែន​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​និង​លោកស្រី​យីងឡាក់​ ស៊ីណាវ៉ាត់​នាយករដ្ឋ​មន្ត្រី​ថៃ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ឯ​កិច្ច​ប្រជុំ​ក្រៅ​កិច្ច​ប្រជុំ​វេទិការ​ធុរៈកិច្ច​អាមេរិក​និង​អាស៊ានក្នុង​ខេត្ត​សៀម​រាបកាល​ពីថ្ងៃ​សុក្រ​នេះ។​

ការដក​ចេញ​នេះ​នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា​សម្រាប់​ភាគី​កម្ពុជា​ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា​ភាគី​ថៃ​នឹង​ធ្វើ​នៅ​ពេល​ណា​ទេ។

អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​វីអូអេបាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការជួប​ប្រជុំ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ប្រទេស​កម្ពុជា​ធ្វើ​លិខិត​តវ៉ា​ទៅ​ស្ថាន​ទូត​ថៃ​និង​ក្រឡា​បញ្ជី​តុលាការ​ក្រុង​ឡាអេ​ដោយ​សារ​ទាហាន​ថៃ​បាន​រាយលួស​បន្លា​នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ​កាល​ពី​ពេល​ថ្មីៗ​នេះ។

បរិវេណ​ដែល​ត្រូវ​ដក​ចេញ​មិន​ឱ្យ​មាន​វត្តមាន​កងទ័ពមាន​ចំនួន​១៧​គីឡូម៉ែត្រ​ដែល​ដីកា​របស់​បង្គាប់​របស់​តុលាការ​ក្រុង​ឡាអេ​បាន​ធ្វើ​ឡើង៕​