អាស៊ាន​បើក​កិច្ច​ប្រជុំ​សន្តិសុខត​តំបន់​លើក​ទី​៦

កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ (ADMM) លើកទី៦ របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​អង្គារ​ទី​២៤​ដល់​ថ្ងៃ​ទី​២៧​ខែ​មេសា​នេះ។

មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អាស៊ាននឹង​ចាប់​ផ្តើម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ (ADMM) លើកទី៦ របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​អង្គារ​ទី​២៤​ដល់​ថ្ងៃ​ទី​២៧​ខែ​មេសា​នេះ ដោយ​នឹង​លើក​យក បញ្ហា​ជា​អាទិភាព​ចំនួន​ប្រាំ​ពាក់ព័ន្ទ​នឹង​ការងារ​រក្សា​សន្តិសុខ​ក្នុង​តំបន់​មក​ពិនិត្យ និងពិភាក្សា។

លោក​ឧត្ត​សេនីយ​ឯក ណឹម សុវត្ថិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន នយោបាយ និង​ការ​បរទេស​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ថ្លែង​ថា បញ្ហា​ទាំង​ប្រាំ​នោះ​រួម​មាន បញ្ហា​គ្រោះ​មហន្តរាយ គឺ​ការ​ប្រមូល​ផ្តុំលើ​សមត្ថភាព​កងទ័ព សម្រាប់​អន្តរាគមន៍​សង្គ្រោះ​ក្នុង​គ្រោះ​មហន្តរាយ កិច្ចការ​សន្តិសុខ​សមុទ្រ ការ​ពង្រឹង សមត្ថភាព​រៀបចំ​កង​កម្លាំង​របស់​អាស៊ាន​មួយ​ចំនួន​ដែល​មិន​ទាន់​មាន​ក្នុង​កិច្ចការ​ប្រតិបត្តិការ​រក្សា​សន្តិភាព ការងារ​ប្រឆាំង​ភេវរកម្ម​ និង​សុខាភិបាល​យោធា។

‌“កិច្ចប្រជុំនេះ នឹងប្រមូលផ្តុំទៅលើការផ្លាស់ប្តូរទស្សនៈស្តីអំពីសន្តិសុខតំបន់ និង​ប្រមូល​ផ្តុំ​ទៅ​លើការ​ពិនិត្យ​ពង្រាង​ឯកសារ​ទស្សន​ទាន ស្តី​អំពី​វិវេចនា​នៃ រយៈ​ពេល​ការ​រៀបចំ​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក និងពិនិត្យទៅលើ ពង្រាងនៃសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានស្តីអំពីការលើកកំពស់ការឯកភាពអាស៊ានសំរាប់សង្គម​ដែល​មាន​សុខដុមនីយកម្ម​និង​សន្តិសុខ ​និង​បញ្ហាផ្សេងៗ”។

​លោក​ឧត្តមសេនីយឯក ណឹម សុវត្ថិ ឲ្យដឹងថា កិច្ចប្រជុំនេះ​នឹង​ចែក​ចេញ​ជាពី​វគ្គ ទី១​គឺ​កិច្ច​ប្រជុំ​ថ្នាក់​មន្ត្រី​ជាន់​ខ្ពស់​ការពារ​ជាតិអាស៊ាន (ADSOM) ដែល​ចាប់​ផ្តើម​ពី​ថ្ងៃទី២៤​ដល់​២៥​មេសា និង​កិច្ច​ប្រជុំថ្នាក់ មន្ត្រី​ជាន់​ខ្ពស់​ការពារ​ជាតិ​អាស៊ាន​បូក (ADSOM-Plus) ចាប់​ពី​ថ្ងៃ​ទី២៦​ដល់​២៧មេសា។

ប្រទេសដែលត្រូវមកចូលរួមប្រជុំជាមួយអាស៊ានមានចំនួន៨ប្រទេសរួមមាន ចិន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា រុស្ស៊ី អូស្ត្រាលីញ៉ូវហ្ស៊ីឡែន និង សហ រដ្ឋអាមេរិក។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានជាកិច្ចប្រជុំប្រចាំឆ្នាំ ដែលត្រូវបាន បើក​ធ្វើ​ឡើ​ង​តាំង​ពី​ឆ្នាំ២០០៦។ កិច្ច​ប្រជុំលើកទី៥ត្រូវបានធ្វើឡើងកាលពីខែ ឧសភា​ឆ្នាំ​មុន​ក្នុង​ក្រុងហ្សាការតា ឥណ្ឌូនេស៊ី។ ចំណែ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី ការពារ​ជាតិ​អាស៊ាន​បូកបានកើតឡើងកាលពីឆ្នាំ២០១០ នេះបើតាមការ អោយដឹងពីមន្ត្រីយោធារបស់កម្ពុជា៕