លោកលឹម គានហោ រដ្ឋមន្ដ្រីធនធានទឹក និងជាប្រធានគណៈកម្មាជាតិទន្លេមេគង្គកម្ពុជាគ្រោងនឹងធ្វើដំណើរទៅត្រួវពិនិត្យការដ្ឋានសង់ទំនប់វារីអគ្គិសនីដ៏ធំមួយនេះមុនដំណាច់ឆ្នាំ២០១២។
ស្របពេលដែលក្រុមហ៊ុនថៃដ៏ធំមួយបានប្រកាសបន្តសាងសង់ទំនប់វារីអគ្គិសនី សាយ៉ាប៊ូរី (Xayaburi) ដ៏ចម្រូងចម្រាសលើដងទន្លេមេគង្គក្នុងប្រទេសឡាវ លោកលឹម គានហោ រដ្ឋមន្ដ្រីធនធានទឹក និងជាប្រធានគណៈកម្មាជាតិទន្លេមេគង្គកម្ពុជាគ្រោងនឹងធ្វើដំណើរទៅត្រួវពិនិត្យការដ្ឋានសង់ទំនប់វារីអគ្គិសនីដ៏ធំមួយនេះមុនដំណាច់ឆ្នាំ២០១២។
«ត្រួតពិនិត្យនេះចង់ដឹងឲ្យមើលឃើញច្បាស់នឹងភ្នែកតែម្តងថាតើខាងភាគីឡាវធ្វើអ្វីខ្លះ»។
ការសង់ទំនប់វារីអគ្គិសនី សាយ៉ាប៊ូរី នឹងត្រូវចំណាយប្រាក់ចំនួន៣.៥០០លានដុល្លារអាមេរិក។ វានឹងក្លាយជាទំនប់វារីអគ្គិសនីដ៏ធំមួយក្នុងចំណោមទំនប់វារីអគ្គិសនីសរុបចំនួន១១ នៅតាមដងទន្លេមេគ្គងដែលហូរកាត់ប្រទេសចិន ភូមា ថៃ ឡាវ កម្ពុជា និងវៀតណាម។ ទំនប់វារីអគ្គិសនីនេះអាចនឹងផ្តល់ថាមពលចំនួន១.២៨៥ ម៉េហ្គាវ៉ាត់។ ក៏ប៉ុន្តែកម្ពុជា និងវៀតណាមបានប្រឆាំងនឹងការសង់ទំនប់នេះដោយខ្លាចទទួលរងផលប៉ះពាល់ជាច្រើនមកលើផ្នែកខាងក្រោមនៃទន្លេមេគង្គនៅក្នុងប្រទេសទាំងពីរ។
ដោយឡែកក្រុមអ្នកការពារបរិដ្ឋានបានវាយតម្លៃថា សំណង់ទំនប់វារីអគ្គិសនីដ៏ធំនេះនឹងបំផ្លាញដល់បម្លាស់ទីរបស់ត្រី បម្រែបម្រួលប្រព័ន្ធបរិដ្ឋាន (អេកូឡូស៊ី) រួមទាំងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាច្រើននៅខ្សែទឹកខាងក្រោមទំនប់។
កាលពីខែធ្នូ ឆ្នាំកន្លងទៅកម្ពុជា វៀតណាម ឡាវ និងថៃ បានព្រមព្រៀងគ្នាឲ្យប្រទេសជប៉ុន និងដៃគូអភិវឌ្ឍន៍ដទៃទៀតជួយធ្វើការសិក្សាលើផលប៉ះពាល់ពីការសាងសង់ទំនប់នេះមុននឹងធ្វើការសាងសង់។
ក៏ប៉ុន្តែកាលពីសប្តាហ៍មុនលោកភ្លូ ទ្រីស្វីស្វាវ៉េត (Plew Trisvisvavet) ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន ឆ កានឆាង (Ch, Karnchang Plc) របស់ថៃដែលវិនិយោគរួមជាមួយរដ្ឋាភិបាលឡាវ ត្រូវបានស្រង់សម្ដីដោយបណ្តាញផ្សព្វផ្សាយនានាថា ការស់ងទំនប់វារីអគ្គីសនីសាយ៉ាប៊ូរី លើដងទន្លេមេគង្គបានចាប់ផ្តើមហើយ។ សេចក្ដីអះអាងនេះធ្វើឡើងបញ្ច្រាស់គ្នានឹងការប្រកាសជាផ្លូវការរបស់រដ្ឋាភិបាលក្រុងវៀងចន្ទ ដែលថាសំណង់ទំនប់នេះត្រូវបានផ្អាក។
លោក លឹម គានហោ មានប្រសាសន៍ថា លោកបានតាមដានព័ត៌មានទាំងនេះហើយលោកជឿថា គួរតែមានការដោះស្រាយនៅកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់។
«ក្នុងនាមខ្ញុំជាប្រធានគណៈកម្មការជាតិទន្លេមេគង្គកម្ពុជា ខ្ញុំរាយការណ៍ជូនសម្តេចនាយករដ្ឋមន្ត្រីពីបញ្ហាហ្នឹងដើម្បីលោកមានវិធានការ។ ពីព្រោះវិធានការថ្នាក់ក្រុមបច្ចេកទេស យើងបានធ្វើជាបន្តបន្ទាប់ហើយនៅសល់តែថ្នាក់ជាន់ខ្ពស់សម្រេចគ្នា»។
ទោះជាយ៉ាងណាក៏ដោយការចុះទៅពិនិត្យមើលការសាងសង់នោះរបស់រដ្ឋមន្ដ្រីធនធានទឹកកម្ពុជា លឹម គានហោ អាចជាការលំបាកក្នុងរដូវវស្សាដែលទឹកកំពុងឡើងបែបនេះ។
«ខ្ញុំពន្យារពេលបន្តិចទៀត មិនដល់ចុងឆ្នាំពេកទេ ពីព្រោះឥឡូវនេះទឹកកំពុងឡើងយើងទៅមើលអត់ឃើញអីទេ។ រង់ចាំឱកាសទឹកស្រកបន្តិចយើងអាចទៅមើលឃើញ»។
លោកភ្លូ ទ្រីស្វីស្វាវ៉េត នាយកប្រតិបត្តិនៃក្រុមហ៊ុន ឆ កានឆាង និងមន្ត្រីតំណាងគណៈកម្មការមេគង្គនៅប្រទេសឡាវមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។ ស្ដ្រីបុគ្គលិកនៃស្ថាប័នទាំងពីរបានឲ្យដឹងថា មន្ដ្រីទទួលខុសត្រូវទាំងពីរផ្នែកមិនអាចផ្តល់ចម្លើយបានមុនសប្តាហ៍ក្រោយនេះទេ។
លោកស្រី អាម ត្រានដឹម(Ame Trandem) នាយិការគម្រោងប្រចាំតំបន់អាស៊ីអគ្នេយ៍របស់អង្គការទន្លេអន្តរជាតិបានលើកពីផលប៉ះពាល់ជាច្រើនដល់ធនធានក្នុងទឹកមានត្រី រួមទាំងនិរន្តភាពនៃប្រព័ន្ធបរិដ្ឋានជាដើម។
«ការសង់ទំនប់វារីអគ្គិសនី សាយ៉ាប៊ូរី ត្រូវតែផ្អាកជាបន្ទាន់រហូតដល់មានការសិក្សាចាំបាច់ត្រូវធ្វើឡើង និងមានកិច្ចព្រមព្រៀងរបស់ប្រទេសក្នុងតំបន់ដើម្បីការសង់ទំនប់នេះ»។
លោកស្រី អាម មានប្រសាសន៍ថា មិនមានមូលដ្ឋានសម្រាប់ការសង់ទំនប់វារីអគ្គិសនីនេះទេ៕