វ៉ាស៊ីនតោន៖ ក្រុមអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជានៅថ្ងៃព្រហស្បត៍នេះបានរកឃើញឯកសារបន្ថែមនិងរូបថតទាក់ទងនឹងជនជាតិបារាំងម្នាក់ដែលត្រូវបានក្រុមខ្មែរក្រហមសម្លាប់នៅមន្ទីរឃុំឃាំងទួលស្លែងហៅស២១។
ជនជាតិបារាំងដែលត្រូវបានក្រុមអ្នកស្រាវជ្រាវកំណត់បាននេះគឺមានឈ្មោះ ថាគួរទីញេ អង់ដ្រេ ហ្កាស្តុង ។ នេះបើតាមការបញ្ជាក់របស់លោកឆាង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។
លោកហ្កាស្តុងធ្លាប់ធ្វើការជាស្មៀននៅក្នុងស្ថានទូតបារាំង ជាអ្នកវាយអង្គុលីលេខ មានប្រពន្ធជាស្រ្តី កម្ពុជាឈ្មោះឆាយ រាសី ។ លោកត្រូវបានចាប់ឃាត់ខ្លួននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧៦ ។ នៅពេលនោះលោកមានអាយុ៣០ឆ្នាំ ត្រូវបានចាប់ខ្លួនយកមកពីខេត្តសៀមរាប។
លោកឆាង យុបញ្ជាក់ថា៖
«ឯកសារនេះមិនមែនមកពី ទួលស្លែងទេ។ តាមខ្ញុំដឹងឯកសារហ្នឹងគឺបានផ្តល់ទៅឱ្យសុន សេន ឬក៏ថ្នាក់ដឹកនាំជាន់ខ្ពស់។ ឯកសារនេះគឺនៅ ក្រៅទួលស្លែង»។
លោកឆាង យុបានបញ្ជាក់បន្ថែមថាការរកឃើញអត្តសញ្ញាណលោកហ្កាស្តុងកើតឡើងដោយចៃដន្យគឺក្នុងពេលដែលក្រុមអ្នកស្រាវជ្រាវខិតខំស្វែងរកអត្តសញ្ញាណជនបស្ចិមប្រទេសពីរនាក់ផ្សេងទៀតដែលមាននៅក្នុងរូបថតដែលអ្នកប្រមូលឯកសារមិនបញ្ចេញឈ្មោះម្នាក់បានប្រគល់ជូនមជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីប៉ុន្មានសប្តាហ៍មុន។
«ឯកសារនេះវាមាននៅក្នុងរបស់យើងដែរតែយើងរកដោយដៃព្រោះ យើងមិនទាន់ទុកក្នុងកាតាឡុក»។
នេះជាលើកទីមួយហើយដែលគេបានឃើញរូបថតរបស់លោកអង់ដ្រេហ្កាស្តុងបើទោះបីជាគេដឹងថាលោកត្រូវបានសម្លាប់នៅមន្ទីរឃុំឃាំងស២១ប៉ុន្តែមិនដែលមានរូបថតបង្ហាញនោះទេ។
មានអ្នកទោសជាង១២.០០០នាក់ត្រូវបានសម្លាប់នៅមន្ទីឃុំឃាំងនេះក្នុងនោះមានជនជាតិបស្ចិមប្រទេសចំនួន១១នាក់។
ស្ថានទូតបារាំងនៅប្រទេសកម្ពុជានៅមិនទាន់អាចទំនាក់ទំនងដើម្បីបញ្ជាក់បន្ថែមបានទេនៅថ្ងៃនេះ។
អតីតប្រធានមន្ទីរស២១ កាំងហ្កេកអ៊ាវហៅឌុចកំពុងជាប់ទោសមួយជីវិតបន្ទាប់ពីតុលាការកូនកាត់កម្ពុជានិងអង្គការសហប្រជាជាតិបានចំណាយពេលជាច្រើនឆ្នាំដើម្បីកាត់ទោស។