យ៉ាងតិចមានចៅក្រមនៃតុលាការចំនួនពីររូបបានអានសាលក្រមដែលមានកម្រាស់ជាង៤០ទំព័រ ដោយប្រើពេលប្រមាណជិតបីម៉ោងមុននឹងសម្រេចសេចក្តីវិនិច្ឆ័យទោសលោកម៉ម សូណង់ដូ និងជនជាប់ចោទចំនួន១៣នាក់ផ្សេងទៀត។
ភ្នំពេញ៖ តុលាការក្រុងភ្នំពេញបានកាត់ទោសលោកម៉ម សូណង់ដូ នាយកស្ថានីយវិទ្យុសម្បុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀលគឺស្មើប្រមាណ២៥០០ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីតុលាការរកឃើញថា លោកជាប់ពាក់ព័ន្ធនឹងការបង្កើតតំបន់អបគមន៍ខុសច្បាប់ក្នុងខេត្តក្រចេះ ព្រមទាំងមានទំនាក់ទំនងជាមួយលោកសួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
យ៉ាងតិចមានចៅក្រមនៃតុលាការចំនួនពីររូបបានអានសាលក្រមដែលមានកម្រាស់ជាង៤០ទំព័រ ដោយប្រើពេលប្រមាណជិតបីម៉ោងមុននឹងសម្រេចសេចក្តីវិនិច្ឆ័យទោសលោកម៉ម សូណង់ដូ និងជនជាប់ចោទចំនួន១៣នាក់ផ្សេងទៀត។
លោកស្រីសែម ស័ក្កកូឡា ប្រធានចៅក្រមជំនុំជម្រះ បានប្រកាសថា លោកម៉ម សូណង់ដូពិតជាមានទំនាក់ទំនងជាមួយលោកប៊ុនរដ្ឋា ដើម្បីធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលនៅក្នុងស្រុកនិងមានទំនាក់ទំនងជាមួយលោកសួន សេរីរដ្ឋាដើម្បីធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលពីក្រៅប្រទេស បន្ទាប់ពីលោកបានចូលរួមជាវាគ្មិននៅសហរដ្ឋអាមេរិកនិងបានណាត់ជួបគ្នានៅទីក្រុងបាងកក។
លោកស្រីចៅក្រមក៏បានសម្រេចផ្តទ្ទាទោសកម្បាំងមុខលោកប៊ុន រដ្ឋា អតីតសមាជិកសមាគមអ្នកប្រជាធិបតេយ្យ ឲ្យជាប់ពន្ធនាគាររយៈពេល៣០ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ចំណែកលោកសុក តុង និងលោកប៊ុន ឆនឪពុកលោកប៊ុន រដ្ឋា ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល១៥ឆ្នាំ។
តុលាការបានសម្រេចកាត់តម្រឹមទោសជនសង្ស័យចំនួន៥រូបឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល៥ឆ្នាំ និងអ្នកខ្លះមួយឆ្នាំ ប៉ុន្តែអនុវត្តទោសគិតចាប់ពីថ្ងៃជាប់ពន្ធនាគារតែប៉ុណ្ណោះ ហើយទោសក្រៅពីនោះត្រូវព្យួរ មានន័យថា ពួកគេទាំង៥រូបត្រូវតុលាការសម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញ។ អ្នកទាំងនេះបានចេញមកសារភាពតាមការអូសទាញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ជនជាប់ចោទនៅក្នុងសំណុំរឿងបង្កើតតំបន់អបគមន៍មានចំនួន១៤នាក់ ក្នុងនោះមានវត្តមាននៅក្នុងសវនាការចំនួនតែ៩នាក់ប៉ុណ្ណោះ ក្រៅពីនោះតុលាការបានសម្រេចកាត់ទោសកម្បាំងមុខ។
ស្ថិតក្នុងសំលៀកបំពាក់អាវសដៃខ្លី និងមានចងក្រវ៉ាត់ក លោកម៉ម សូណង់ដូបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដោយមិនតក់ស្លុតថា លោករីករាយដែលបានជួយពលរដ្ឋខ្មែរ ហើយលោកកំពុងពិចារណានិងប្តឹងជំទាស់សាលក្រមនេះទៅសាលាឧទ្ធរណ៍ទៀត។
«ខ្ញុំសប្បាយចិត្តដែលបានជួយខ្មែរតទៅទៀត។ ខ្ញុំសប្បាយចិត្ត ខ្ញុំមានមោទនភាពជួយខ្មែរតទៅទៀត»។
លោកមាស ច័ន្ទពិសិដ្ឋ តំណាងអយ្យការនៃតុលាការក្រុងភ្នំពេញ មិនបានធ្វើអត្ថាធិប្បាយទេ ក្រោយពីលោកម៉ម សូណង់ដូត្រូវបានតុលាការសម្រេចសេក្តីរួចមក។
«ខ្ញុំសុំអត់ធ្វើអត្ថាធិប្បាយអ្វីទាំងអស់»។
លោកសុខ សំអឿន មេធាវីការពារក្តីលោកម៉ម សូណង់ដូ បាននិយាយថា រឿងក្តីនេះទុកឲ្យប្រជាពលរដ្ឋជាអ្នកធ្វើការវិនិច្ឆ័យ។
«អាហ្នឹងស្រេចតែលើប្រជាពលរដ្ឋជាអ្នកស្តាប់មើលទៅ ពីព្រោះគាត់និយាយតែពីរបីម៉ាត់ជាមួយប្រជាពលរដ្ឋ ឥឡូវតុលាការយកអាហ្នឹងជាការញុះញង់។ អាហ្នឹងខ្ញុំមិនដឹងដែរ។ ដូច្នេះមិនដឹងថ្ងៃក្រោយទៅនិយាយអញ្ចឹងក៏ថា ញុះញង់ដែរ»។
លោកស្រីឌីន ផាន់ណារ៉ា ភរិយារបស់លោកម៉ម សូណង់ដូ បាននិយាយថាតុលាការមិនបានផ្តល់យុត្តិធម៌ដល់លោកម៉ម សូណង់ដូទេ។ អ្នកស្រីបានចោទប្រកាន់ថា ប្រទេសកម្ពុជាមិនមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដទេ។
«ពីព្រោះត្រូវតែតវ៉ា ពីព្រោះជារឿងអយុត្តិធម៌។ គាត់អត់មានពាក់ព័ន្ធ។ គាត់អត់មានដឹងឮអ្វីទាំងអស់ក្នុងរឿងហ្នឹង។ អ្នកដែលគេពាក់ព័ន្ធ គេសុទ្ធតែធូរស្រាលទាំងអស់។ គាត់ដែលអត់ជាប់ពាក់ព័ន្ធ ជាប់ធ្ងន់ជាងគេ»។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានតាមដានឃ្លាំមើលដំណើរការកាត់ក្តីតាំងពីបើកសវនាការរហូតដល់ប្រកាសសាលក្រម បាននិយាយថា សេចក្តីសម្រេចនេះទោរទន់ទៅតាមនយោបាយ ដោយសារតែក្នុងសវនាការមិនបានរកឃើញភស្តុតាងណាមួយមកដាក់បន្ទុកលោកម៉ម សូណង់ដូទេ។
«ជាស្ថាប័ននយោបាយ ឈរតាមឆន្ទៈនយោបាយ ហើយសរសេរសាលក្រមមួយដែលខ្ញុំមើលទៅសរសេរដោយអ្នកនយោបាយតែម្តង។ សាច់រឿងដែលសរសេរគឺខ្ញុំសោកស្តាយមែនទែន»។
នៅខាងក្រៅអគារតុលាការ ក្រុមអ្នកគាំទ្រលោកម៉ម សូណង់ដូ ដែលរួមមានសមាជិកសមាគមអ្នកប្រជាធិបតេយ្យ ក្រុមអ្នករងគ្រោះដោយសារការរំលោភចាប់យកដីធ្លីមកពីតំបន់បឹងកក់ និងបុរីកីឡា ព្រមទាំងតំណាងសហជីពមួយចំនួន បានធ្វើការតវ៉ាយ៉ាងខ្លាំងប្រឆាំងសេចក្តីសម្រេចរបស់តុលាការនេះ។
ក្រុមបាតុករខ្លះបានហែកអាវ និងមានស្រ្តីមួយចំនួនបានដោះអាវ ដោយពួកគេបានចោទប្រកាន់ថា តុលាការអយុត្តិធម៌ និងធ្វើតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
«សម្លាប់ខ្ញុំចុះ! ខ្ញុំមិនចងឃើញតុលាការបែបនេះទេ។ សម្លាប់ខ្ញុំទៅ!»។
អ្នកស្រីស៊ុន ណារី អាយុ៤៣ឆ្នាំ ប្រជាពលរដ្ឋមកពីសហគមន៍បូរីកីឡា បានសែ្រកទាំងកំហឹងថា «វាធ្វើនេះសាហាវព្រៃផ្សៃណាស់។ អយុត្តិធម៌ណាស់។ អ្នកដឹកនាំប្រទេសជាតិមើលឃើញអយុត្តិធម៌ចំពោះប្រជាពលរដ្ឋ»។
ដោយកាន់រូបថតលោកម៉ម សូណង់ដូ ក្រុមអ្នកតវ៉ាបានដើរកាន់បដាពីបរិវេណខាងក្រៅអគារតុលាការមកកាន់ស្ថានទូតសហរដ្ឋអាមេរិក និងមុខព្រះបុរមរាជវាំងដើម្បីទាមទារឲ្យរកយុត្តិធម៌ដល់លោកម៉ម សូណង់ដូ៕