ភ្នំពេញ៖ នៅតាមដងផ្លូវដ៏សំខាន់មួយដែលពុះចំកណ្តាលក្រុងប៉ៃលិនយុវជនបានប្រមូលផ្តុំគ្នាជាក្រុមៗក្រោយពីមនុស្សពេញវ័យបាននាំគ្នាទៅវត្តអារាមដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃបង្សុកូលដើម្បីឧទ្ទិសកុសលដល់បុព្វការីជនពួកគេដែលបានមរណកាលផុតទៅ។
យុវជនទាំងនេះខ្លះនាំគ្នារង់ចាំប៉ាតម្សៅដល់អ្នកដំណើរ ជាពិសេសអ្នកជិះម៉ូតូឬកង់ រង់ចាំបាចទឹក បាញ់ទឹក ឬគប់ទឹកលើអ្នកដំណើរដែលឆ្លងកាត់ដងវិថីដែលពួកគេកំពង់សំចត ឬក៏រាំទាំងកណ្តាលថ្ងៃនៅជាប់នឹងមាត់ផ្លូវតែម្តង។
យុវជនទាំងនេះខ្លះនាំគ្នារង់ចាំប៉ាតម្សៅដល់អ្នកដំណើរ ជាពិសេសអ្នកជិះម៉ូតូឬកង់ រង់ចាំបាចទឹក បាញ់ទឹក ឬគប់ទឹកលើអ្នកដំណើរដែលឆ្លងកាត់ដងវិថីដែលពួកគេកំពង់សំចត ឬក៏រាំទាំងកណ្តាលថ្ងៃនៅជាប់នឹងមាត់ផ្លូវតែម្តង។
រឿន រ៉ម កំពុងរង់ចាំប៉ាតម្សៅដល់អ្នកដំណើរជាមួយនឹងយុវជននិងកុមារប្រមាណជាដប់នាក់។
រឿន រ៉ម កំពុងរង់ចាំប៉ាតម្សៅដល់អ្នកដំណើរជាមួយនឹងយុវជននិងកុមារប្រមាណជាដប់នាក់។
យុវជនមួយក្រុមទៀតកំពុងរាំផងនិងហ៊ោផងនៅក្រោមដំបូងផ្ទះទាមប្រក់សង្ក័សីមួយនៅក្បែរនោះ។
«កំពុងលេងប៉ាតម្សៅ។ បីថ្ងៃហើយ»។
ការបាចទឹក គប់ទឹកឬបាញ់ទឹកត្រូវហាមឃាត់នៅក្នុងក្រុងប៉ៃលិន ក៏ប៉ុន្តែក្រុមយុវជនមិនបានស្តាប់នោះទេ។
យូរៗគេឃើញក្រុមសមត្ថកិច្ចដើរល្បាតតាមរថយន្តដើម្បីហាមប្រាមល្បែងនេះនិងដើម្បីពិនិត្យក្រែងមានឧប្បត្តិហេតុណាមួយកើតឡើង។
យូរៗគេឃើញក្រុមសមត្ថកិច្ចដើរល្បាតតាមរថយន្តដើម្បីហាមប្រាមល្បែងនេះនិងដើម្បីពិនិត្យក្រែងមានឧប្បត្តិហេតុណាមួយកើតឡើង។
ក្រុមយុវជនតែងតែនាំគ្នារំសាយនៅពេលដែលពួកគេបានក្រឡេកឃើញក្រុមសមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថពីចម្ងាយ។
ក្រុមយុវជនតែងតែនាំគ្នារំសាយនៅពេលដែលពួកគេបានក្រឡេកឃើញក្រុមសមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថពីចម្ងាយ។
ដោយឡែកនៅតាមទីវត្តក្រៅពីទីកន្លែងសក្ការៈនិងប្រារព្ធពិធីសាសនាក៏ជាកន្លែងប្រមូលផ្តុំនៃការកំសាន្តផ្សេងៗដែរ។
ដោយឡែកនៅតាមទីវត្តក្រៅពីទីកន្លែងសក្ការៈនិងប្រារព្ធពិធីសាសនាក៏ជាកន្លែងប្រមូលផ្តុំនៃការកំសាន្តផ្សេងៗដែរ។
នៅទីនោះក្រុមយុវជនក៏លេងប៉ាតម្សៅ បាញ់ទឹកដាក់គ្នាដោយកាំភ្លើងជ័រនិងមានការលក់ដូរ ល្បែងគប់ប៉េងប៉ោងរួមទាំងកន្លែងខ្លះមានដាក់តាំងជំនិះសម្រាប់កុមារជិះកំសាន្តយកលុយផងដែរ។
នៅទីនោះក្រុមយុវជនក៏លេងប៉ាតម្សៅ បាញ់ទឹកដាក់គ្នាដោយកាំភ្លើងជ័រនិងមានការលក់ដូរ ល្បែងគប់ប៉េងប៉ោងរួមទាំងកន្លែងខ្លះមានដាក់តាំងជំនិះសម្រាប់កុមារជិះកំសាន្តយកលុយផងដែរ។
កញ្ញាជិន អាលីន មានម្សៅពណ៌សពេញមុខនៅសល់តែប្រឡង់ភ្នែកនិងមាត់តែប៉ុណ្ណោះ។
មិត្តភ័ក្ត្ររបស់នាងដេញប៉ាតដាក់នាងនៅពេលពួកគេឆ្លងកាត់ផ្លូវចូលពីខ្លោងទ្វារនៃវត្តរតនសោភណ្ឌហៅវត្តកោងកាងដែលនៅជិតជើងភ្នំយ៉ាតកណ្តាលក្រុងប៉ៃលិន។
កញ្ញាសម្បុរស្រអែមនេះដូចជាមកលេងប្រចាំការនៅទីនេះ។
នាងបញ្ជាក់ថា៖
«លេងប៉ាតម្សៅនិងលេងវាយក្អម។ បីថ្ងៃហើយ»។
ថ្វីត្បិតតែពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរប្រព្រឹត្តទៅក្នុងរយៈពេលតែបីថ្ងៃប៉ុន្តែនៅវត្តរតនសោភណ្ឌឬវត្តកោងកាងនេះក្រុមយុវជនអាចលេងល្បែងប្រជាប្រិយផ្សេងៗរហូតដល់រយៈពេលប្រាំពីរថ្ងៃ។ពោលគឺនៅឆ្នាំនេះពួកគេអាចលេងសប្បាយរហូតដល់ថ្ងៃទី២០ខែមេសា។
ព្រះភិក្ខុប៉ន ភក្ត្រា កំពុងទទួលបច្ច័យពីពុទ្ធបរិស័ទ្ធផងនិងកំពុងមើលចលនាមនុស្សដែលចូលកំសាន្តក្នុងវត្តផង។
ព្រះអង្គបានមានសង្ឃដីការថា៖
«ល្បែងចោលឈូង ទាញព្រាត់ លាក់កន្សែង វាយក្អម គប់ប៉េតប៉ោង និងចងប៉េតប៉ោងនឹងជើងដើម្បីដណ្តើមគ្នា ដើម្បីកុំឲ្យយុវវ័យបំបាត់វប្បធម៌ខ្មែរ»។
ពិធីចូលឆ្នាំថ្មីឆ្នាំម្សាញ់ឬឆ្នាំពស់បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យវេលាម៉ោង២និង១២នាទីភ្លឺ។
ពិធីចូលឆ្នាំថ្មីឆ្នាំម្សាញ់ឬឆ្នាំពស់បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យវេលាម៉ោង២និង១២នាទីភ្លឺ។
ពលរដ្ឋខ្មែរស្ទើរតែគ្រប់ទិសទី ភាគច្រើនហាក់ដូចជាបំភ្លេចល្បែងប្រជាប្រិយពីបុរាណនៃបុព្វការីជនរបស់ខ្លួនដោយជំនួសមកវិញនូវល្បែងចាក់ភ្លេងរាំរែក បាចទឹក គប់ទឹកជាដើម។
ពលរដ្ឋខ្មែរស្ទើរតែគ្រប់ទិសទី ភាគច្រើនហាក់ដូចជាបំភ្លេចល្បែងប្រជាប្រិយពីបុរាណនៃបុព្វការីជនរបស់ខ្លួនដោយជំនួសមកវិញនូវល្បែងចាក់ភ្លេងរាំរែក បាចទឹក គប់ទឹកជាដើម។
លោកកើត សុធា អភិបាលរងខេត្តប៉ៃលិនឲ្យដឹងថាទេសចរជាតិច្រើនជាង២ម៉ឺននាក់បានមកទស្សនាខេត្តប៉ៃលិនក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ។
លោកកើត សុធា អភិបាលរងខេត្តប៉ៃលិនឲ្យដឹងថាទេសចរជាតិច្រើនជាង២ម៉ឺននាក់បានមកទស្សនាខេត្តប៉ៃលិនក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ។
លោកបញ្ជាក់ថាសណ្តាប់ធ្នាប់និងសន្តិសុខត្រូវបានធានាហើយមានឧប្បត្តិហេតុបន្តិចបន្តួចតែប៉ុណ្ណោះបានកើតឡើងគឺមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។ ជាមួយគ្នានេះលោកបានសារភាពថាថ្វីបើកងសមត្ថកិច្ចចំនួនជាង២០០នាក់ត្រូវបានដាក់ពង្រាយនៅក្នុងក្រុងដើម្បីចល័តនិងរក្សាសុវត្ថិភាពក៏ប៉ុន្តែក្រុមយុវជននៅតែឆ្លៀតលេងល្បែងគប់និងបាចទឹកដែលត្រូវហាមឃាត់មួយចំនួនដែរ៕