មេឃុំ​បក្ស⁣ជំទាស់​⁣កំពុង​បំពេញ​ទស្សនៈ​កិច្ចក្នុង​សហរដ្ឋ​អាមេរិក⁣ដើម្បី⁣សិក្សា⁣ពី⁣ពិសោធន៍⁣ដឹកនាំ

លោក​កឹម សុខា ​អតីតៈ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​

ប្រធានឃុំ​របស់​គណបក្ស​សិទ្ធិមនុស្ស​ម្នាក់​ក្នុង​ចំណោម​១៨នាក់​បានចាប់​ផ្តើម បំពេញ​ទស្សនៈកិច្ច​ជាប្រវត្តិ​សាស្ត្រ​រយៈពេល​មួយខែ​របស់លោក​នៅ​សហរដ្ឋ អាមេរិក​ហើយ។

លោក​ ប៊ុត សារុត​អាយុ​៦៤ឆ្នាំ​ជាមេឃុំ​ឫស្សីស្រុក​ ស្រុក​ពាមជ​ខេត្ត​ព្រៃវែងបាន​មកដល់​រដ្ឋវ៉ាស៊ីនតោន​កាលពី​យប់ថ្ងៃ១៦​ខែមេសា​ ដើម្បី​ជួបជាមួយ​នឹង សហគមន៍​ខ្មែរ​និង​មន្ត្រី​សរអា​តាម​មូលដ្ឋាន​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន​និង​រដ្ឋ​ការលី ហ្វ័រញ៉ា​ជាបន្ត​បន្ទាប់។

លោក​បានថ្លែង​ប្រាប់​វីអូអេ​ក្នុង​កិច្ចសម្ភាស​តាមប្រព័ន្ធ​Skype​ពេលមក​ដល់​សរអា ថា​ទស្សនៈកិច្ច​សិក្សា​របស់​លោកនេះ​គឺដើម្បី​ស្វែងរក​បទពិសោធន៍​នានា​ពី សហគមន៍​ក្នុង​ប្រទេស​អាមេរិក​ដែលលោក​អាចយក​ទៅអភិវឌ្ឍ​នៅកម្ពុជា​បាន។ លោកបាន​អំពាវនាវ​ឲ្យពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជួយ​គាំទ្រ​លោក​ដែរ។

លោក សារុត​ជាប់ឆ្នោត​កាលពី​ថ្ងៃទី៣​មិថុនា​ឆ្នាំ​២០១២។

លោក​កឹម សុខា ​អតីតៈ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ ហើយ​បច្ចុប្បន្ន​ជាអនុ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​អះអាងថា​លោកនឹង​នាំមេឃុំ​ទាំង​១៨នាក់​មក បំពេញ​ទស្សនៈកិច្ច​សិក្សា​ជាបន្តរ​បន្ទាប់​ទៀតនៅ​ប្រទេស​អាមេរិក។​ លោក អះអាង​ថា​លោក​បាននាំ​ពួកគេ​ពីរនាក់​ទៅកាន់​ប្រទេស​បារាំង​រួចហើយៗ​លោក គ្រោងនឹង​នាំទៅ​កាន់​ប្រទេស​អូស្ត្រាលី​ទៀត។
ដោយបាន​អះអាង​ពីការ​គោរព​ទៅតាម​ការសន្យា​ថានឹងនាំ​មេឃុំណា​ដែល ជាប់ឆ្នោត​ មកកាន់​សរអា​និង​ប្រទេស​ដ៏ទៃទៀត​នោះ​ លោក​ កឹម សុខា​បាន អះអាងថា​គោលបំណង​របស់​លោក​គឺចង់​ផ្លាស់ប្តូរ​របៀប​គ្រប់គ្រង​នៅកម្ពុជា​ឲ្យរួចផុត​ពីកម្អែល​កុម្មុយនីស្ត​ ហើយ​អភិវឌ្ឍ​ប្រទេស​តាមរបៀប​ប្រជាធិបតេយ្យ។ ការ​បង្ហាញមុខ​ មេឃុំ​របស់​គណបក្ស​សិទ្ធិមនុស្ស​ដែលប្តូរ​ទៅ​គណបក្ស​សង្គ្រោះ ជាតិ​ក្នុងប្រទេស​អាមេរិក​ដូច្នេះ​ត្រូវធ្វើ​ឡើង​តែប៉ុន្មាន​ខែមុនការ​បោះឆ្នោត​ជា សាកល​ដែលនឹង​ប្រព្រឹត្តិ​ទៅនៅ​ថ្ងៃទី​២៨​កក្កដា​ឆ្នាំ​២០១៣។