រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានស្ថានីយវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូដែលជាអ្នករិះគន់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនឥតសំចៃ ត្រូវតុលាការចាប់ឃុំខ្លួនកាលពីពាក់កណ្តាលខែកក្កដាឆ្នាំ ២០១២ពីបទសង្ស័យថាពាក់ព័ន្ធ នឹងក្រុមមួយដែលរងការចោទថាប៉ងធ្វើអបគមន៍ប្រឆាំងរដ្ឋាភិបាល។ ក្រុមមន្ត្រីសង្គមស៊ីវិលនិងអ្នក វិភាគឯករាជ្យខ្លះបារម្ភខ្លាចថាហេតុផលដូច្នេះ បណ្តាលឲ្យបិទឬផ្អាកការផ្សាយវិទ្យុឯករាជ្យមួយនេះ។
ក្រៅពីស្ប៉ត់ពាណិជ្ជកម្ម ស្ថានីយវិទ្យុសំបុកឃ្មុំ FM 105 បានជួលម៉ោងផ្សាយដល់វិទ្យុវីអូអេគណបក្ស សម រង្ស៊ី គណបក្ស សិទ្ធិមនុស្ស អង្គការសង្គមស៊ីវិលជាច្រើនដែលឃ្លាំមើលនិងផ្ទៀងផ្ទាត់គោល នយោបាយរបស់រដ្ឋាភិបាលកម្ពុជា។ លោក ម៉ម សូណង់ដូមុនពេលចាប់ខ្លួនត្រូវគេដឹងថាបានចូល រួមយកព័ត៌មានជាមួយក្រុមមួយដែលប្តឹង លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទៅតុលាការឧក្រិដ្ឋកម្ម អន្តរជាតិ ក្រុងឡាអេ និងបានចូលរួមបញ្ចេញយោបល់ ក្នុងនាមជាពលរដ្ឋខ្មែរក្នុងកិច្ចប្រជុំមួយ នៅឯក្រៅប្រទេសដែលគេដឹងថាមានប៉ះពាល់ដល់រដ្ឋាភិបាល ។
លោក អំ សំអាត ប្រធានក្រុមអ្នកស្រាវជ្រាវនៃអង្គការសិទ្ធិមនុស្សលីកាដូបានអះអាងថា៖
«ប្រសិនជាករណីនេះគេរកឃើញទៅ ថាមានបទល្មើសដែលទាក់ទងទៅនឹងវិទ្យុហ្នឹងទៀត ខ្ញុំគិត ថាវាអាចឈានដល់ការបិទវិទ្យុហ្នឹងជាបន្តទៀត។ រឿងនេះកាន់តែ ប៉ះពាល់ទៅដល់សេរីភាពនៃ សារព័ត៌មានផងដែរ»។
ដោយឡែកលោក ចាន់ សាវ៉េតមន្ត្រីឃ្លាំមើលអង្គការសិទ្ធិមនុស្សអាដហុក បានអះអាងថាលោក ម៉ម សូណង់ដូពុំមានអ្វីជាប់ទាក់ទិននឹងការចោទប្រកាន់ទេ តែក្តីបារម្ភគឺពិតជាមានទោះបីជាគ្មានឃើញមាន ព័ត៌មានស្តីពីការបិទវិទ្យុដែលសម្តែងមតិដោយសេរីនេះក្តី។
«តែបើសិនជាគាត់មានប្រព្រឹត្តបទល្មើសអីផ្សេងទៀត ធម្មតានៅក្នុងគោលការណ៍ច្បាប់បង្ហាញថា បើសិនជាមានភស្តុតាងទាំងឡាយណាដែលពាក់ព័ន្ធជាមួយនឹងអំពើល្មើស គេអាចដកហូតឬក៏ អាចបញ្ឈប់សកម្មភាព»។
មន្ត្រីរដ្ឋាភិបាលបានព្រមានដល់ក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយទាំងអស់មិនឲ្យម្ចាស់ធ្វើនយោបាយហើយ ប្រតិបត្តិវិទ្យុនិងទូរទស្សន៍ទេមុនចេញអាជ្ញាបណ្ណឲ្យ បើពុំដូច្នោះទេស្ថានីយនោះត្រូវបិទ ផាកនិងពិន័យ ជាដើម។
វិទ្យុសំបុកឃ្មុំធ្លាប់ត្រូវផ្អាកការផ្សាយយ៉ាងតិចម្តងតាំងពីឆ្នាំ២០០៥មក ក្រោយពេលលោកម៉ម សូណង់ដូ ត្រូវចាប់ឃុំខ្លួនពីបទរិះគន់ការចុះហត្ថលេខាលើសិទ្ធិសញ្ញាព្រំដែន បំពេញបន្ថែមរវាង រដ្ឋាភិបាលកម្ពុជានិងវៀតណាមដែលពលរដ្ឋកម្ពុជាខ្លះជឿថាធ្វើឲ្យបាត់បង់ទឹកដី។
មន្ត្រីសង្គមស៊ីវិលជាតិនិងអន្តរជាតិបានប្រតិកម្មទៅនឹងការចាប់ខ្លួនលោកម៉ម សូណង់ដូ ថាជារឿង មិនត្រឹមត្រូវ និងធ្វើឲ្យសេរីភាពសារព័ត៌មាន សេរីភាពបញ្ចេញមតិមានការធ្លាក់ចុះ។ពួកគេស្នើសុំឲ្យ អាជ្ញាធរដោះលែងលោក ម៉ម សូណង់ដូជាបន្ទាន់។ ក៏ប៉ុន្តែក្រុមអ្នកឃ្លាំមើលបានពន្យល់ថាគេពុំទាន់ រកឃើញថាលោក ម៉ម សូណង់ដូមានជាប់ពាក់ព័ន្ធ នឹង បញ្ហាខុសច្បាប់អ្វីនោះទេដោយសារថាការ ចោទប្រកាន់លោករឿងបញ្ចេញមតិជាសិទ្ធិរបស់បុគ្គលធានាដោយរដ្ឋធម្មនុញ្ញ ហើយបើថាទាក់ទង នឹងអបគមន៍នោះគឺទាំងភាគីលោកប៊ុន រដ្ឋាដែលត្រូវរដ្ឋាភិបាលបានចោទថាជាមេគំនិតនោះ ក៏បាន បដិសេធថាលោក ម៉ម សូណង់ដូគ្មានការពាក់ព័ន្ធដែរ។
ទោះជាយ៉ាងណាក៏ដោយលោក ផៃ ស៊ីផានអ្នកនាំពាក្យមួយរូបរបស់រដ្ឋាភិបាល បានអះអាងថា សំណុំ រឿងលោក ម៉ម សូណង់ដូជាសមត្ថកិច្ចរបស់តុលាការក្នុងការបកស្រាយស៊ើបអង្កេត ស្វែងរកភស្តុតាង ដាក់បន្ទុកឬដកបន្ទុក។ លោកថានោះមិនមែនជាសមត្ថកិច្ចរបស់ភាគីណាមួយទេទោះជា រដ្ឋាភិបាលក្តី និងជាអង្គការក្រៅរដ្ឋាភិបាលក្តី។
«ដូច្នេះទាំងអស់គ្នារួមទាំងខ្ញុំផងមិនមានហេតុផលណាមួយឬកាតព្វកិច្ចណាមួយដែលត្រូវការបក ស្រាយមុនតុលាការ មុនចៅក្រមដែលប្រាសចាកពីការរៀបចំខ្លួនឲ្យនៅឆ្ងាយអំពីការបកស្រាយខុស ឬក៏ការបកស្រាយមួយដែលគេហៅថាប៉ះពាល់ដល់ឆន្ទានុសិទ្ទរបស់ចៅក្រម»។
អ្នកស្រី ឌិន ផាន់ណារ៉ាភរិយាលោកម៉ម សូណង់ដូបានអះអាងថាកម្មវិធីផ្សាយរបស់ វិទ្យុសំបុក ឃ្មុំប្រព្រឹត្តទៅជាធម្មតានៅឡើយទេ គ្មានការប៉ះពាល់អ្វីឡើយ។ លោកស្រីថាបញ្ហាគឺគ្រាន់តែបាត់ សំឡេងលោកម៉ម សូណង់ដូដែលធ្លាប់ពន្យល់ផ្នែកច្បាប់ប្រជាធិបតេយ្យ ការកាត់បន្ថយអំពើហិង្សា ការយល់ដឹងពីសិទ្ធិ បញ្ហារំលោភដីធ្លី ដែលលោក ម៉មសូណង់ដូ ធ្វើជារៀងរាល់សប្តាហ៍ពេលលោកចុះ ទៅតាមខេត្តមុនពេលត្រូវចាប់ខ្លួន។
«ដល់ពេលឥឡូវពេលគាត់អត់បាននៅ អត់មានសំឡេងហ្នឹងទេ គឺមានព័ត៌មានធម្មតាៗ»។
អ្នកស្រីផាន់ណារ៉ាបានបន្ថែមដោយអំពាវនាវឲ្យមានកិច្ចអន្តរាគមពីភាគីជាតិនិងអន្តរជាតិដោះលែងប្តី អ្នកស្រីដែលត្រូវការយុត្តិធម៌នោះរួចខ្លួន។
ជាមួយគ្នានេះដែរលោក សុក សំអឿនមេធាវីរបស់លោកម៉ម សូណង់ដូបានអះអាងថាការចោទប្រកាន់ កូនក្តីលោករឿងអបគមន៍នោះគ្មានភស្តុតាងច្បាស់លាស់ទេគឺផ្នែកទៅលើចម្លើយឆ្លើយដាក់ពីជន សង្ស័យដែលត្រូវតុលាការចាប់ខ្លួន។
«ឆ្លើយដាក់ហ្នឹងបើគិតមែនទែនដូចជាមិនត្រូវដែរទេព្រោះការឆ្លើយដាក់ហ្នឹងគាត់គ្រាន់តែនិយាយថា “ខ្ញុំឮឈ្មោះប៊ុន រដ្ឋានិងបក្សពួកនិយាយថាគេធ្វើតាមបញ្ជាលោកម៉មសូណង់ដូអញ្ចឹង” គ្រាន់តែថា ប៉ុណ្ណឹងណា៎»។
លោកសុក សំអឿនអះអាងថាលោកនឹងដាក់ពាក្យស្នើសុំធានាលោកម៉ម សូណង់ដូឲ្យនៅក្រៅឃុំទៅ កាន់តុលាការនៅថ្ងៃច័ន្ទសប្តាហ៍ខាងមុខ។
លោក ម៉ម សូណង់ដូបានបង្កើតសមាគមអ្នកប្រជាធិបតេយ្យរបស់លោកតាំងពីខែមិនាឆ្នាំ២០១០ដើម្បី ជួយពលរដ្ឋផ្នែកតស៊ូមតិ។ ពលរដ្ឋនៅតាមបណ្តាខេត្តនានាបានផ្តិតមេដៃស្នើសុំឲ្យតុលាការដោះលែង លោកម៉ម សូណង់ដូឲ្យបាននៅក្រៅឃុំ។
លោក ជា បំរ៉ុង អនុប្រធានលោក ម៉ម សូណង់ដូនៃសមាគមអ្នកប្រជាធិបតេយ្យបានអះអាងថាទោះ ជា មានការរារាំងពីអាជ្ញាធរមូលដ្ឋានខ្លះមែន តែសមាគមលោកបានប្រមូលមេដៃជាច្រើនហើយពី ពលរដ្ឋ ដើម្បីដាក់ជូនរដ្ឋាភិបាល នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១២ខាងមុខដើម្បីលើកលែងទោស ចំពោះ លោក ម៉ម សូណង់ដូ។
លោកបណ្ឌិតឡៅ ម៉ុងហៃអ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជាបានអះអាងថាការចាប់ខ្លួនលោកម៉ម សូណង់ដូនេះគឺជាសញ្ញាប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ និងសេរីភាពព័ត៌មាន និងអាចប៉ះពាល់ ដល់លទ្ធផលនៃការបោះឆ្នោតជាសកលឆ្នាំ២០១៣ខាងមុខផងដែរ។
ក្រុមអ្នកជំទាស់ ទាំងគណបក្សនយោបាយ និងសង្គមស៊ីវិលនឹងពុំមានឱកាសបញ្ចេញមតិ យោបល់ ពួកគេបានទេ ហើយពលរដ្ឋទៀតសោតក៏ពុំអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយដែរប្រសិនបើវិទ្យុ ឯករាជ្យមួយគឺវិទ្យុសំបុកឃ្មុំត្រូវបិទឬផ្អាកការផ្សាយ។
ប្រព័ន្ធផ្សព្វផ្សាយជាតិនិងឯកជនស្ទើរតែទាំងអស់ជាពិសេស វិទ្យុនិងទូរទស្សន៍ត្រូវគ្រប់គ្រងដោយ គណបក្សគ្រប់គ្រងប្រទេស។