នាយកវិទ្យុសម្បុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យគឺលោកម៉ម សុណង់ដូបានមកដល់ប្រទេសកម្ពុជាវិញហើយនៅល្ងាចថ្ងៃព្រហស្បតិ៍បន្ទាប់ពីធ្វើដំណើរនៅក្រៅប្រទេសអស់ជាច្រើនខែ។
ការវិលត្រឡប់របស់លោកត្រូវបានក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សនិងមជ្ឈដ្ឋានជាតិនិងអន្តរជាតិតាមដានយកចិត្តទុកដាក់យ៉ាងខ្លាំងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនប្រកាសតាមរកចាប់ខ្លួនដោយសារតែសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងចលនាដែលរដ្ឋាភិបាលចាត់ទុកថាជាការធ្វើអបគមន៍ក្នុងខេត្តក្រចេះ។
លោកម៉ម សុណង់ដូបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននិងប្រជាពលរដ្ឋអ្នកគ្រាំទ្ររាប់រយនាក់ដែលបានមកទទួលនៅ ចំណតអាកាសយានដ្ឋានក្រុងភ្នំពេញថាលោកមិនមានកំហុសអ្វីទេហើយលោកសប្បាយចិត្តដែលបានវិលត្រឡប់មកប្រទេសវិញ។
យ៉ាងណាក៏ដោយលោកបានបញ្ជាក់ថារដ្ឋាភិបាលនឹងមិនបំបាត់ចោលចេតនាចង់បង្រ្កាបក្រុមអ្នកប្រជាធិបតេយ្យឡើយ៕