លោក គឹម វុន អតីតបុគ្គលិករោងពុម្ពរបស់ពួកខ្មែរក្រហមបានថ្លែងក្នុងសវនាការនៅថ្ងៃអង្គារនេះថា ខៀវ សំផន បានលើកទឹកចិត្តក្រុមកុមារឲ្យធ្វើការតស៊ូយ៉ាងខ្លាំងក្លា ដើម្បីផ្តួលរំលំរបបលោកសេនាប្រមុខលន់ ណុល។
សាក្សីអាយុ៥៣ឆ្នាំ រូបនេះបានចូលតស៊ូជាមួយពួកកុម្មុយនិស្តអាវខ្មៅខ្មែរក្រហមនៅអាយុ ១២ឆ្នាំ ហើយនៅពេលនោះគាត់បានជួបជាមួយខៀវ សំផន ដែលចេញចូលផ្តល់ដំបូន្មានដល់ក្រុមកុមារ និងបុគ្គលិករោងពុម្ពក្នុងតំបន់តស៊ូឲ្យខិតខំប្តូរផ្តាច់ដើម្បីដណ្តើមយកជ័យជន្នះ។
«ក្នុងសម័យនោះដែលខ្ញុំនៅក្មេងខ្ញុំស្គាល់តែបងហែម ដែលជាអ្នកចេញចូលកន្លែងនោះម្តងៗ។ ហើយក្រោយមកបានខ្ញុំស្គាល់ថា គាត់ជាខៀវ សំផន។ ពេលនោះបងហែម មកកន្លែងរោងពុម្ព ហើយបានសួរសុខទុក្ខ មានយកបន្លែ ឬក៏ចំណីមកហើយលើកទឹកចិត្តពីការតស៊ូក្រោមការដឹកនាំរបស់សម្តេចឪ»។
ខៀវ សំផន គឺជាអតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីការពារជាតិ និងជាអគ្គមេបញ្ជាការនៃរាជរដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជា ហៅកាត់ជាភាសាបារាំងថា GRUNK ក្នុងខណៈដែលពួកខ្មែរក្រហមកំពុងតស៊ូប្រដាប់អាវុធក្នុងព្រៃ។
ខៀវ សំផន បានក្លាយជាប្រមុខរដ្ឋរបស់ពួកសម័យខ្មែរក្រហមនៅឆ្នាំ១៩៧៦។ បច្ចុប្បន្នខៀវ សំផនត្រូវចោទប្រកាន់ជាមួយជនជាប់ចោទបីនាក់ផ្សេងទៀត ក្នុងសំណុំរឿង០០២។ ពោលគឺនួន ជា អៀង សារី និងប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ។ ជនជាប់សង្ស័យទាំងបួនត្រូវចោទប្រកាន់ចំពោះការទទួលខុសត្រូវលើការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ ក្នុងអំឡុងពេលដែលពួកគេគ្រប់គ្រងអំណាច។
លោក គឹម វុន បានបញ្ជាក់ថា ខៀវ សំផន បានធ្វើសេចក្ដីថ្លែងការណ៍ជាច្រើនក្នុងអំឡុងពេលតស៊ូក្នុងព្រៃ ហើយសេចក្ដីថ្លែងការណ៍នោះត្រូវបានផ្សព្វផ្សាយតាមវិទ្យុខ្មែរក្រហមផងដែរ។
«អំពាវនាវឲ្យយកជ័យជន្នះលើសមរភូមិ និងអំពាវនាវឲ្យប្រជាជននៅតំបន់រំដោះក៏ដូចជាកម្មាភិបាលយុទ្ធជន យុទ្ធនារីជួយឧបត្ថម្ភគាំទ្រគ្នាទាំងសមរភូមិមុខ និងសមរភូមិក្រោយ»។
បច្ចុប្បន្នជាអនុប្រធានមន្ទីរប្រៃណីយ៍ខេត្តប៉ៃលិន លោក គឹម វុន បានចូលមកផ្តល់សក្ខីកម្មនៅពេលដែលសាក្សីម្នាក់ទៀត គឺអ្នកស្រី ស សៀក អតីតសិល្បការនីខ្មែរក្រហមបានបញ្ចប់ការផ្តល់សក្ខីកម្មកាលពីព្រឹកមិញនេះ៕