កម្ពុជាមានសក្តានុពលនឹងទទួលបានកំណើនក្នុងរង្វង់៦,៥ភាគរយដែលស្ថិតក្នុងកម្រិតមធ្យមនេះប៉ុន្តែកម្ពុជាត្រូវប្រឹងប្រែងថែមទៀតសម្រាប់ឆ្នាំក្រោយ។
ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានព្យាករនៅថ្ងៃសុក្រនេះថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងស្ថិតក្នុងរង្វង់៦,៥ភាគរយដោយសារមានការកើនឡើងផ្នែកនាំចេញ ទេសចរណ៍ និងសំណង់។ ទោះជាយ៉ាងណា ព្យាករណ៍នេះបង្ហាញថា សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំ២០១១។
របាយការណ៍ផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចចំនួន៧,១ភាគរយកាលពីឆ្នាំទៅហើយនៅឆ្នាំ២០១២នេះនិងសម្រាប់ឆ្នាំ២០១៣ដែរកម្ពុជានឹងទទួលបានកំណើនចំនួន៦,៥ភាគរយដូចគ្នា។
លោកអូឡាហ្វ អាន់ធើរ៉ូប៊ែដូអ៊ីស្ទើ (Olaf UNTEROBERDOERSTER) អនុប្រធានIMF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វ៊ីក បានថ្លែងក្នុងសន្និសីទព័ត៌មាននៅរសៀលនេះថា ការនាំចេញផ្នែកសម្លៀកបំពាក់កើនបានចំនួន១៤ភាគរយ ទេសចរណ៍កើនបាន២៧ភាគខណៈដែលបរិយាកាសធ្វើជំនួញ ហេដ្ឋរចនាសម្ព័ន្ធ និងសេវាកម្មសាធារណៈបន្តរីកចម្រើន។
«ការនាំចេញដែលឆាប់ងើបឡើងវិញ វិស័យទេសចរណ៍ដ៏រឹងមាំ និងការងើបឡើងវិញនៃវិស័យអចលនទ្រព្យបន្តគាំទ្រសេដ្ឋកិច្ចកម្ពុជាបើទោះជាមានឱនភាពសេដ្ឋកិច្ចពិភពលោកក៏ដោយ»។
កម្ពុជាក៏ដូចជាប្រទេសនានាក្នុងពិភពលោកដែរបានទទួលរងឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចពិភពលោកចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ។ កម្ពុជាធ្លាប់ទទួលបានកំណើនសេដ្ឋកិច្ចរហូតដល់១៣ភាគរយនៅឆ្នាំ២០០៥មុននឹងធ្លាក់មកក្រោមសូន្យនៅឆ្នាំ២០០៨។ ព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិនៅថ្ងៃនេះធ្វើឡើងពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីធនាគារអភិវឌ្ឍន៍អាស៊ីបានវាយតម្លៃដែរថាសេដ្ឋកិច្ចកម្ពុជានឹងកើនបាន៦,៥ភាគរយដូចគ្នានេះ។
លោកចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជាមានប្រសាសាន៍ថា កម្ពុជាមានសក្តានុពលនឹងទទួលបានកំណើនក្នុងរង្វង់៦,៥ភាគរយដែលស្ថិតក្នុងកម្រិតមធ្យមនេះប៉ុន្តែកម្ពុជាត្រូវប្រឹងប្រែងថែមទៀតសម្រាប់ឆ្នាំក្រោយ។
«ឆ្នាំនេះជិតចប់ទៅហើយ។ យើងមិនអាចខំអ្វីបានច្រើនលើសពីនេះទេ។ ចង់និយាយថា ជាគោលនយោបាយសេដ្ឋកិច្ចសម្រាប់ប៉ុន្មានឆ្នាំទៅមុខទៀតយើងអាចសម្រេចបានខ្ពស់ជាងនេះទៀតប្រសិនបើយើងធ្វើគោលនយោបាយអភិវឌ្ឍបានល្អទាំងផ្នែកឯកជនទាំងផ្នែករដ្ឋាភិបាល»។
បន្ថែមពីនេះ លោកអូឡាហ្វ អាន់ធើរ៉ូប៊ែដូអ៊ីស្ទើ ផ្តល់អនុសាសន៍ថា កម្ពុជាត្រូវប្រឹងប្រែងថែមទៀតសម្រាប់ឆ្នាំ២០១៣ក្នុងការប្រមូលពន្ធសម្រាប់តម្រូវការអភិវឌ្ឍន៍ទូលំទូលាយនិងរក្សារអាករឲ្យស្ថិតក្នុងស្ថិរភាព។ លោកអូឡាហ្វ ក៏បានផ្តល់យោបល់ផងដែរថា ការកែទម្រង់ជារចនាសម្ព័ន្ធត្រូវការចាំបាច់ដើម្បីគាំទ្រដល់ការរីកចម្រើនវិស័យឯកជននិងធ្វើឲ្យសំបូរបែបផ្នែកសេដ្ឋកិច្ច៕