លោកហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេសកម្ពុជាបានប្រើសម្តីធ្ងន់ៗក្នុងការការពារខ្លួនថា រូបលោកមិនមែនជាអ្នកទទួលខុសត្រូវបែបណាមួយនៅក្នុងជំរុំអប់រំកែប្រែបឹងត្របែកឬគុកបឹងត្របែកក្នុងរបបខ្មែរក្រហមនោះទេ។
ប្រតិកម្មរបស់ប្រមុខការទូតខ្មែរធ្វើឡើងបន្ទាប់ពីសក្សីសំខាន់មួយរូបក្នុងការកាត់ទោសក្នុងសំណុំរឿង០០២ គឺលោករចឹម ទន់ បានអះអាងកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារបន្តបន្ទាប់គ្នាថា លោក គាត ឈន់ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ហោ ណាំហុង រដ្ឋមន្ដ្រីការបរទេសនៅក្នុងរាជរដ្ឋាភិបាលបច្ចុប្បន្នគឺជាកម្មាភិបាលជាន់ខ្ពស់នៅក្នុងក្រសួងការបរទេសខ្មែរក្រហមហើយលោកហោ ណាំហុង ជាអ្នកទទួលខុសត្រូវមួយរូបនៅគុកបឹងត្របែក។
នៅក្នុងសេចក្តីអត្ថាធិប្បាយខ្លីមួយលើគេហទំព័ររបស់ក្រសួងការបរទេសកាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោកហោ ណាំហុង មិនបានច្រានចោលចំៗចំពោះការលើកឡើងនេះទេ ក៏ប៉ុន្តែចាត់ទុកថា
ជាការអកុសលដែលថា អ្នកដែលបន្តការពារកេរដំណែលនៃរបបខ្មែរក្រហម ស្វែងរកបង្វែរចំណាប់អារម្មណ៍លើពួកគេនិងករណីរបស់ពួកគេដោយធ្វើឲ្យកក្រើករញ្ជួយនូវភាពចម្រូងចម្រាស់ជុំវិញបុគ្គលសាធារណៈដូចជារូបលោកនេះជាដើម។
លោកឧបនាយករដ្ឋមន្ដ្រីហោ ណាំហុង លើកឡើងថាលោកក៏ជាជនរងគ្រោះនៅបឹងត្របែកដែរ។ លោក បានអត្ថាធិប្បាយជាភាសាអង់គ្លេសក្នុងសម្តីដើមយ៉ាងដូច្នេះថា៖
លោក កុយ គួង ដែលជាអ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ថា លោក ហោ ណាំហុង បានដឹងថា សាច់ញាតិរបស់ខ្លួនស្លាប់ក្នុងគុកបឹងត្របែក គឺនៅផ្នែកប៣០ក្រោយពេលកងទព័វៀតណាមចូលកាន់កាប់ទីក្រុងភ្នំពេញ។
«បឹងត្របែកនេះមានបែងចែកជាបីផ្នែកមាន ប៣០ ប៣១ និងប៣២។ ឈ្មោះសាវ៉ន ជាមេនៅបឹងត្របែកនេះហើយជាអ្នកទទួលខុសត្រូវនៅប៣២ ផងដែរ។ កាលពីប៉ុន្មានឆ្នាំមុនអ្នកស្រីនៅ សារឹម នៅវីអូអេធ្លាប់ធ្វើបទសម្ភាសជាបន្តបន្ទាប់ដែរអំពីអ្នកទទួលខុសត្រូវនៅប៣២ នេះដែលមានឈ្មោះសាវ៉ន ជាអ្នកទទួលខុសត្រូវ។ ចំពោះការលើកឡើងរបស់សក្សីឈ្មោះរចឹម ទន់ នេះឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបញ្ជាក់ថា លោកមិនបានស្គាល់សក្សីនេះទេ»។
នៅក្នុងការផ្តល់សក្ខីកម្មកាលពីដើមសប្តាហ៍នេះ លោករចឹម ទន់ អតីតអ្នកនាំសាររបស់ប៉ុល ពត និងអៀង សារី និងក្រោយមកបានក្លាយជាប្រធានមន្ទីរប១ គឺជាមន្ទីរពិធីការនិងរដ្ឋបាលរបស់ក្រសួងការបរទេសខ្មែរក្រហមបានពិពណ៌នាថា លោកគាត ឈន់ បច្ចុប្បន្នជាឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺជាអ្នកសរសេរសុន្ទរកថាឲ្យមេដឹកនាំខ្មែរក្រហមក្នុងក្រសួងការបរទេស រីឯលោកហោ ណាំហុង ត្រូវបានកាត់ចូលក្រោមចំណុះក្រសួងការបរទេសនៅចុងឆ្នាំ ១៩៧៨។
លោករចឹម ទន់ បានផ្តល់សក្ខីកម្មយ៉ាងដូច្នេះកាលពីថ្ងៃចន្ទ។
«កាលពីចុងឆ្នាំ៧៨ បាត់បង់ទៅ និងបាត់ឈ្មោះ អាវ៉ន នៅគ្រប់គ្រងនៅបឹងត្របែកហ្នឹងបានក្រោយមកមន្ទីរ៨៧០ ប្រគល់ខាងប១ ទៅគ្រប់គ្រង។ គ្រប់គ្រងពេលនោះគឺថា មានបងបញ្ញាជន (គឺ)បង សេង អុន និងបងហោ ណាំហុង នៅទីនោះដែរ»។
លោក អ៊ែនឌ្រូ អ៊ាន្នូហ្ស៊ី (Andrew Iannuzzi) សហមេធាវីអន្តរជាតិរបស់នួន ជា បានសួរដេញដោលសក្សីរូបនេះពីមូលហេតុដែលថា លោកហោ ណាំហុង និងលោកគាត ឈន់ មិនចូលផ្តល់សក្ខីកម្មតាមការកោះអញ្ជើញរបស់អតីតសហចៅក្រមស៊ើបអង្កេត ម៉ាស៊ែល ឡេម៉ុនដ (Marcel Lemonde)។ ប៉ុន្តែលោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងសាលាក្ដីខ្មែរក្រហមចាត់ទុកថា សំណួរនេះមិនស្ថិតក្នុងសមត្ថភាពរបស់សក្សីដែលត្រូវឆ្លើយនោះទេ។
លោកហោ ណាំហុង នៅក្នុងសេចក្ដីអត្ថាធិប្បាយរបស់ខ្លួនបានលើកឡើងថា
«របបខ្មែរក្រហមគឺជាសោកនាដកម្មដ៏ធំដែលនៅតែតាមលងបន្លាចប្រជាជនកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ» ហើយ«ប្រទេសកម្ពុជានៅតែបន្តឈឺចាប់» ពីឧក្រិដ្ឋកម្មរបស់របបខ្មែរក្រហមនៅឡើយ។
លោក សង្ឃឹមថាថ្ងៃណាមួយនឹងមានយុត្តិធម៌ហើយកេរដំណែលពីរបបខ្មែរក្រហមនឹងមានកន្លែងសមរម្យក្នុងធុងសំរាមនៃប្រវតិ្តសាស្ដ្រ «ដោយមិនមានការការពារឬភាពចម្រូងចម្រាស់» ឡើយ។ លោកគាត ឈុន មិនមានប្រតិកម្មទេមកទល់នឹងពេលនេះ៕
ប្រតិកម្មរបស់ប្រមុខការទូតខ្មែរធ្វើឡើងបន្ទាប់ពីសក្សីសំខាន់មួយរូបក្នុងការកាត់ទោសក្នុងសំណុំរឿង០០២ គឺលោករចឹម ទន់ បានអះអាងកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារបន្តបន្ទាប់គ្នាថា លោក គាត ឈន់ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ហោ ណាំហុង រដ្ឋមន្ដ្រីការបរទេសនៅក្នុងរាជរដ្ឋាភិបាលបច្ចុប្បន្នគឺជាកម្មាភិបាលជាន់ខ្ពស់នៅក្នុងក្រសួងការបរទេសខ្មែរក្រហមហើយលោកហោ ណាំហុង ជាអ្នកទទួលខុសត្រូវមួយរូបនៅគុកបឹងត្របែក។
នៅក្នុងសេចក្តីអត្ថាធិប្បាយខ្លីមួយលើគេហទំព័ររបស់ក្រសួងការបរទេសកាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោកហោ ណាំហុង មិនបានច្រានចោលចំៗចំពោះការលើកឡើងនេះទេ ក៏ប៉ុន្តែចាត់ទុកថា
ជាការអកុសលដែលថា អ្នកដែលបន្តការពារកេរដំណែលនៃរបបខ្មែរក្រហម ស្វែងរកបង្វែរចំណាប់អារម្មណ៍លើពួកគេនិងករណីរបស់ពួកគេដោយធ្វើឲ្យកក្រើករញ្ជួយនូវភាពចម្រូងចម្រាស់ជុំវិញបុគ្គលសាធារណៈដូចជារូបលោកនេះជាដើម។
លោកឧបនាយករដ្ឋមន្ដ្រីហោ ណាំហុង លើកឡើងថាលោកក៏ជាជនរងគ្រោះនៅបឹងត្របែកដែរ។ លោក បានអត្ថាធិប្បាយជាភាសាអង់គ្លេសក្នុងសម្តីដើមយ៉ាងដូច្នេះថា៖
«ក្នុងឋានៈជាអ្នកទោសនៅជំរុំអប់រំកែប្រែបឹងត្របែកមួយរូបដែលនៅទីនោះខ្ញុំបានបាត់បង់ប្អូនស្រីពីរនាក់បាត់បង់ស្វាម៉ីរបស់ពួកគាត់ កូន និងក្មួយស្រីម្នាក់ក៏ដូចជាសហការីច្រើនរាប់មិនអស់។ ខ្ញុំគ្មានអ្វីក្រៅពីការសោកស្តាយនិងការយល់ចិត្តសម្រាប់ជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេ»។លោកឧបនាយករដ្ឋមន្ដ្រីហោ ណាំហុង