ភ្នំពេញ៖ ក្រុមគ្រូពេទ្យជំនាញនៅថ្ងៃព្រហស្បតិ៍នេះបានវាយតម្លៃផ្ទុយគ្នាដាច់ស្រឡះ ជុំវិញស្ថានភាពសុខភាពជនជាប់ចោទអៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចខ្មែរក្រហមដែលកំពុងស្ថិតក្នុងមន្ទីរឃុំឃាំងជាបណ្តោះអាសន្ន។
របាយការណ៍របស់វេជ្ជបណ្ឌិតជំនាញចំនួនបីរូប ដែលត្រូវបានបង្ហាញនៅក្នុងសវនាការលើសម្បទានិងបញ្ញាស្មារតីរបស់ជនជាប់ចោទនៅថ្ងៃនេះបញ្ជាក់ថា ជនជាប់អាយុ៧៩ឆ្នាំរូបនេះមានការធ្លាក់ចុះផ្នែកសតិបញ្ញា ដែលមិនមានភាពប្រសើរផ្នែកសតិស្មារតី និងរោគសញ្ញអាកប្បកិរិយាផ្នែកទំនាក់ទំនង និងការយកចិត្តទុកដាក់។ សវនាការនេះត្រូវបានធ្វើក្នុងគោលបំណងសម្រេចថា តើជនជាប់ចោទរូបនេះនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមការកាត់ទោសទៅលើខ្លួន ឬយ៉ាងណា។
លោកវេជ្ជបណ្ឌិត ស៊ីណា ហ្វាហ្ស៊ែល (Seena Fazel) អ្នកឯកទេសផ្នែកវិកលវិទ្យាមកពីសកលវិទ្យាល័យ អក់ស្វ៊ដ (Oxford) នៃប្រទេសអង់គ្លេសបានបញ្ជាក់ថា សុខភាពរបស់អៀង ធីរិទ្ធ មានភាពទ្រុឌទ្រោមជាងមុន។ ក៏ប៉ុន្តែលោកស្រី ចក ធីតា វេជ្ជបណ្ឌិតផ្នែកវិកលវិទ្យាដែលទទួលបន្ទុកពិនិត្យ និងព្យាបាលអៀង ធីរិទ្ធ រយៈពេលមួយឆ្នាំកន្លះមកហើយ មិនបានរកឃើញបញ្ហាសុខភាពដូចក្រុមអ្នកជំនាញខាងលើនោះទេ។
លោកស្រីវេជ្ជបណ្ឌិតដែលត្រូវបានកោះអញ្ជើញឲ្យធ្វើជាសាក្សី បានឆ្លើយទៅនឹងសំណួររបស់លោកស្រីដាយអាណា អេលលីស (Diana Ellis) ដែលជាសហមេធាវីអន្តរជាតិរបស់អៀង ធីរិទ្ធ។
«អ្វីដែលបញ្ជាក់សំខាន់នោះគឺថា លោកស្រីអៀង ធីរិទ្ធ មិនមានជំងឺវិកលចរិត»។
ដោយឡែកឆ្លើយតបនឹងសំណួរបស់លោកស្រីចៅក្រម ស៊ីលវា ខាតរ៉ៃត៍ (Silvia Cartwright) លោកស្រីវេជ្ជបណ្ឌិត ចក ធីតា បញ្ជាក់ថា មិនមានសញ្ញានៃការថមថយផ្នែកស្មារតីរបស់ជនជាប់ចោទអៀង ធីរិទ្ធ ទេ ប៉ុន្តែជនជាប់ចោទមានការភ្លេចភ្លាំងខ្លះៗ ដោយសារវ័យចំណាស់របស់គាត់។
«ដូចដែលបានជម្រាបលោកស្រីអញ្ចឹង សភាពផ្លូវកាយរបស់គាត់មានភាពធូរស្រាល»។
ជាមួយគ្នានេះលោកស្រីវេជ្ជបណ្ឌិត ចក ធីតា អះអាងថា អៀង ធីរិទ្ធ ត្រូវការទំនាក់ទំនងល្អជាចាំបាច់ដើម្បីឲ្យគាត់មានស្មារតី និងអារម្មណ៍ល្អ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១១ អង្គជំនុំជម្រះសាលាដំបូងបានសម្រេចឲ្យដោះលែងអៀង ធីរិទ្ធ ជាបន្ទាន់ដោយផ្អែកតាមរបាយការណ៍វេជ្ជបណ្ឌិតជំនាញថា ជនជាប់ចោទមានជំងឺបាត់បង់ការចងចាំហើយធ្វើឲ្យបាត់បង់សម្បទាគ្រប់គ្រាន់សម្រាប់ចូលរួមសវនាការ។
ក៏ប៉ុន្តែដោយមានការប្តឹងជំទាស់ពីសហព្រះរាជអាជ្ញាអង្គជំនុំជម្រះតុលាការកំពូលសម្រេចកាលពីខែធ្នូ ឆ្នាំកន្លងទៅឲ្យសាលាដំបូងប្រើប្រាស់លទ្ធភាពគ្រប់បែបយ៉ាងដើម្បីជនជាប់ចោទមានលទ្ធភាពចូលរួមសវនាការបាន៕