កម្ពុជាចូលរួមស្នើសេចក្តីសម្រេចចិត្តអ.ស.ប ថ្កោលទោសសង្គ្រាមនៅអ៊ុយក្រែន
Your browser doesn’t support HTML5
ប្រទេសកម្ពុជាបានចូលរួមជាមួយនឹងប្រទេសជាច្រើននៅលើពិភពលោកដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន និងទទូចឲ្យដកកងទ័ពចេញដើម្បីឈានទៅការចរចាគ្នាបញ្ចប់ជម្លោះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពន្យល់ថា សង្គ្រាមឈ្លានពានដែលមានអាយុកាល១សប្តាហ៍មកនេះ គឺផ្ទុយពីគោលនយោបាយការបរទេសកម្ពុជាដែលមិនគាំទ្រសង្គ្រាមនិងការបំបែករដ្ឋ។ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិក៏យល់ថា ការចូលឈ្លានពានប្រទេសជិតខាងត្រូវតែទទួលការថ្កោលទោស។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោកម៉ែន គឹមសេងនៃវីអូអេរាយការណ៍ជូនតាមកម្មវិធី«ប្រភពច្បាស់ការណ៍» (Primary Sources)៕