សេចក្តីព្រាងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានមិនដាក់បញ្ចូលសិទ្ធិមនុស្ស មួយចំនួនទេ ហើយបានផ្តល់អំណាចខ្លាំងដល់រដ្ឋាភិបាលក្នុងតំបន់អាស៊ានដើម្បីទប់ទល់អ្នករិះគន់។
វ៉ាស៊ីនតោន៖ សេចក្តីព្រាងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានមិនដាក់បញ្ចូលសិទ្ធិមនុស្ស មួយចំនួនទេ ហើយបានផ្តល់អំណាចខ្លាំងដល់រដ្ឋាភិបាលក្នុងតំបន់អាស៊ានដើម្បីទប់ទល់អ្នករិះគន់។
ទោះជាមានរបបនយោបាយ សេដ្ឋកិច្ច វប្បធម៌ខុសគ្នាមែន តែក្រុមប្រទេស សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅថា អាស៊ាននាំគ្នារៀបចំយន្តការសិទ្ធិមនុស្សមួយជាលើកដំបូងដើម្បីអនុវត្តរួមគ្នា។ យន្តការរួមនោះគឺជាសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានដែលត្រូវរំពឹងថា នឹងអនុម័តនៅខែវិច្ឆិកាខាងមុខ។ សិទ្ធិរបស់ពលរដ្ឋអាស៊ានជិត៦០០លាននាក់ត្រូវបានចែងក្នុងភាពស្រពិច ស្រពិលនិងសិទ្ធិខ្លះមិនត្រូវគេដាក់បញ្ចូលនោះទេ។ នេះបើតាមសេចក្តីព្រាង សេចក្តីប្រកាសសិទ្ធិមនុស្សចុងក្រោយមួយដែលវីអូអេទទួលបានពីប្រភព មន្ត្រីការទូតអាស៊ានម្នាក់។
សេចក្តីព្រាងសេចក្តីប្រកាសជាភាសាអង់គ្លេសកាលពីថ្ងៃ២៦ខែមិថុនាឆ្នាំ២០១២ដែលមាន៦ទំព័រ ហើយដាក់ពាក្យ «Confidential» ឬសម្ងាត់លើគ្រប់ទំព័រនោះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សមាជិកអាស៊ានទាំង១០ប្រទេសក្នុងការអនុវត្តការគោរពសិទ្ធិមនុស្ស ធ្វើឲ្យមានភាពប្រសើរឡើងនូវការគោរពសិទ្ធិមនុស្ស ក្នុងតំបន់។ សេចក្តីព្រាងដដែលនោះមានរៀបរាប់ពីគោលការណ៍ជាទូទៅនៃសិទ្ធិ នយោបាយ និងពលរដ្ឋ សិទ្ធិចំពោះសេដ្ឋកិច្ច
សង្គម និងវប្បធម៌ សិទ្ធិដើម្បីការ អភិវឌ្ឍ និងសិទ្ធិដើម្បីសន្តិភាព។
ចំណុចនៃគោលការណ៍ជាទូទៅនៃសេចក្តីប្រកាសនេះបានចែងឲ្យដឹងពីសិទ្ធិមនុស្សដែលត្រូវមានតុល្យភាពនិងមានការទទួលខុសត្រូវរបស់បុគ្គលចំពោះមុខច្បាប់។ ចំណុចនេះចែងយ៉ាងដូច្នេះថា៖
«ការអនុវត្តសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ត្រូវតែមានតុល្យភាពជាមួយ នឹងសកម្មភាពនៃកាតព្វកិច្ចដែលទាក់ទងគ្នានោះ ព្រោះថា មនុស្សគ្រប់គ្នាមាន ការទទួលខុសត្រូវនានាចំពោះបុគ្គលដទៃ ចំពោះសហគមន៍ និងចំពោះសង្គម ដែលគេរស់នៅ។ នៅទីបំផុត វាជាការទទួលខុសត្រូវចម្បងនៃរដ្ឋជាសមាជិក អាស៊ានទាំងអស់ ក្នុងការធ្វើឲ្យប្រសើរឡើង និងការពាររាល់សិទ្ធិមនុស្ស និង សេរីភាពជាមូលដ្ឋាន»។
ក្រៅពីបានចែងអំពីសិទ្ធិស្តី្រ កុមារ មនុស្សចាស់ ជនពិការ ពលករចំណាកស្រុក សេចក្តីព្រាងសេចក្តីប្រកាសដដែលបានបញ្ជាក់អំពីការប្រើប្រាស់តុលាការ និងអាជ្ញាធរ ជាវិធានការសម្រាប់ដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស។
គោលការណ៍ជាទូទៅនៃសេចក្តីព្រាងដដែលបាននិយាយបន្ថែមថា ការគោរពនិងការអនុវត្តសិទ្ធិមនុស្សគឺយោងទៅលើស្ថានការណ៍នៃប្រទេសនីមួយៗនិងសមភាពនៃសិទ្ធិ៖
«រាល់បញ្ហាសិទ្ធិមនុស្ស និងបញ្ហាសេរីភាពជាមូលដ្ឋានក្នុងសេចក្តីប្រកាសនេះ ត្រូវតែធានាបាននូវលក្ខណៈស្មើភាព និងសមរម្យ ជំហរដូចគ្នា និងមានសារៈសំខាន់ដូចគ្នា។ ជាមួយគ្នានេះដែរ ការទទួលស្គាល់ការណ៍ពិតនៃបញ្ហាសិទ្ធិមនុស្សត្រូវតែគិតពិចារណាទៅតាមបរិបទថ្នាក់ជាតិនឹងតំបន់ ដោយគិតដល់សវតាភាពខុសគ្នាខាងនយោបាយ សេដ្ឋកិច្ច ច្បាប់ សង្គម វប្បធម៌ ប្រវត្តិសាស្ត្រនិងសាសនា»។
សេចក្តីព្រាងនៅចំណុចគោលការណ៍ជាទូទៅដដែលនេះបានបញ្ជាក់បន្ថែមទៀតពីបញ្ហាសន្តិសុខជាតិនឹងសិទ្ធិមនុស្សយ៉ាងដូច្នេះថា៖
«សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៃបុគ្គលម្នាក់ៗត្រូវអនុវត្តឲ្យស្របនឹងសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានរបស់អ្នកដទៃដែរ។ ការអនុវត្តសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាននានាត្រូវស្ថិតនៅក្នុងកម្រិតដូចដែលមានចែងក្នុងច្បាប់ជាស្រេចក្នុងគោលបំណងធានាដោយសមរម្យចំពោះសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់អ្នកដទៃ និងធ្វើតាមតម្រូវការដែលសមស្របទៅនឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាពសាធារណៈ សីលធម៌សាធារណៈ ក៏ដូចជាសុខុមាលភាពទូទៅនៃមនុស្សក្នុងសង្គមប្រជាធិបតេយ្យ»។
សេចក្តីថ្លែងការណ៍សិទ្ធិមនុស្សអាស៊ានដែលរៀបចំដោយគណៈកម្មាការអន្តរ រដ្ឋាភិបាលអាស៊ាន(AICHR) បានដាក់ជូនទៅកាន់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីខែកក្កដា ហើយគេរំពឹងថា សេចក្តីព្រាងនេះនឹងត្រូវអនុម័តដោយមេដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន វគ្គបញ្ចប់នៅខែវិច្ឆិកាខាងមុខក្នុងពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សេចក្តីព្រាងនេះទទួលរងការរិះគន់ពីក្រុមមន្ត្រីសិទ្ធិមនុស្សអាស៊ានថា ពុំបានអនុញ្ញាតឲ្យមានការចូលរួមយោបល់ទូលំទូលាយ និងចែកផ្សាយជាសាធារណៈ ដែលធ្វើឲ្យក្រុមសង្គមស៊ីវិលព្រួយថាសេចក្តីព្រាងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាននេះនឹងស្ថិតនៅក្រោម
បទដ្ឋានអន្តរជាតិ។
លោក ស្ស៉ីវេ យី (Shiwei Ye) តំណាងអចិន្ត្រៃយ៍ប្រចាំតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្សក្នុងប្រទេសបារាំងគឺសហព័ន្ធអន្តរជាតិ ដើម្បីសិទ្ធិមនុស្ស (IFHR) បានថ្លែងថា៖
«ជាការណ៍ពិតការដែលគណៈកម្មាការ (AICHR)ធ្វើកិច្ចការយ៉ាងសម្ងាត់អំពី សេចក្តីព្រាងនោះ អាចជាការបញ្ជាក់ពីក្តីបារម្ភរបស់សង្គមស៊ីវិលខ្លះដែលថា សេចក្តីព្រាងនេះអាចមានមាត្រាជាច្រើនស្ថិតក្រោមបទដ្ឋានអន្តរជាតិ ដែលអាចត្រូវគេតាក់តែងដើម្បីធ្វើឲ្យការរំលោភសិទ្ធិមនុស្សក្នុងប្រទេសជាច្រើនក្នុងរដ្ឋជាសមាជិកអាស៊ានជាសកម្មភាពស្របច្បាប់»។
លោក ស្ស៉ីវេ យី បានថ្លែងថា មានចំណុចព្រួយបារម្ភ និងមានចំណុចដែលគេមិន ដាក់បញ្ចូល។ ចំណុចទាំងនោះរួមមានការរើសអើងលើរឿងទំនាក់ទំនងបញ្ហា ភេទដូចគ្នា បញ្ហាអត្តសញ្ញាណភេទ បញ្ហាសីធម៌សង្គម និងបញ្ហាសិទ្ធិជនជាតិដើម ឬជនជាតិភាគតិច ដែលអាចមានការគាំពារតិចតួច។ បន្ថែមលើនេះទៀត លោក យីបានអធិប្បាយថា បញ្ហាសន្តិសុខដ៏គួរឲ្យបារម្ភនោះ នឹងស្ថិតក្នុងសេចក្តីព្រាងសេចក្តីថ្លែងការណ៍សិទ្ធិមនុស្សអាស៊ាននោះ។
«សេចក្តីថ្លែងការណ៍អាចមាននិយាយយោងទៅដល់សន្តិសុខជាតិ ដែលជា គោលការណ៍ច្បាប់ដ៏ស្រពិចស្រពិលមួយដែលអាចប្រើវាដើម្បីដាក់កម្រិតដល់សិទ្ធិនានា។ ដូចលោកអ្នកដឹងស្រាប់ហើយគឺថា មានច្បាប់ស្តីពីសន្តិសុខច្រើនក្នុងតំបន់ដែលគេប្រើប្រាស់ដើម្បីរំលោភសិទ្ធិមនុស្ស»។
លោក យី និយាយយោងដល់ច្បាប់សន្តិសុខក្នុងប្រទេសសឹង្ហបូរី ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដែលជាសមាជិកអាស៊ាន ហើយដែលមានសកម្មជនជំទាស់ជាច្រើនត្រូវចាប់ខ្លួនដាក់គុក និងកាត់ទោសដោយច្បាប់សន្តិសុខនោះ។ ទោះជាយ៉ាងណាក៏ដោយ ស្របគ្នាទៅនឹងការអះអាងរបស់ក្រុមមន្ត្រីជាន់ខ្ពស់អាស៊ានមួយចំនួននោះ សេចក្តីព្រាងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានបានចែងពីជំហរ រួមរបស់អាស៊ាន ដោយធានាពីការប្រកាន់យកគោលការណ៍ច្បាប់របស់អាស៊ាននិងសេចក្តីថ្លែងការណ៍ជាសកលស្តីពីបញ្ហាសិទ្ធិមនុស្សរបស់អ.ស.ប.និងច្បាប់ បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិផងដែរ។
វីអូអេបានព្យាយាមលោកឱម យិនទៀង ប្រធានអង្គការ AICHR ដើម្បីសុំការអត្ថាធិប្បាយបំភ្លឺចំពោះក្តីបារម្ភនៃសង្គមស៊ីវិល តែពុំអាចទាក់ទងបាន។ តែលោក កៅ គឹមហ៊ួន រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានអះអាងថា សេចក្តីព្រាងទីមួយដែលលោកបានឃើញពុំស្ថិតក្រោមបទដ្ឋានអន្តរជាតិទេ។ លោកថ្លែងថាអាស៊ានត្រូវការជំហរ ដែលនាំមិនអាចបញ្ចូលបានគ្រប់បញ្ហាក្នុងសេចក្តីព្រាងនោះទេ។
«រឿងដោយឡែក រឿងផ្សេងៗហ្នឹង ជួនកាលគេមិនដាក់ទេ ព្រោះអី ពេលអនុវត្ត ទៅវា...ព្រោះអីវាមានឯកសារផ្សេងៗទៀតនឹងចេញនៅពេលក្រោយ។ ដូចជា ធម្មនុញ្ញ អាស៊ានអញ្ចឹងគេអត់អាចដាក់(បញ្ហា)ទាំងអស់ក្នុងហ្នឹងបានទាំងស្រុងទេ ព្រោះដល់ពេលអនុវត្តទៅ វាមានឯកសារផ្សេងៗទៀត។ អញ្ចឹង សំខាន់យើង ត្រូវមានគោលជំហររួមទាំង១០ប្រទេសហ្នឹង»។
លោក កៅ កឹមហ៊ួនបានលើកយកបញ្ហាមួយគឺទោសប្រហារជីវិតក្នុងប្រទេស ដែលជាប្រធានអាស៊ាន ឬជាសមាជិកមកបញ្ជាក់ថា៖
«ប្រទេសកម្ពុជាយើង យើងមានគោលជំហរយើងមួយ អត់មានទេទោសប្រហារជីវិត។ តែយើងមិនអាចទាមទារឲ្យប្រទេសអាស៊ាន៩ទៀតឯកភាពជាមួយយើងទាំងស្រុងបានទេ។ ជាឧទាហរណ៍កម្ពុជាមានច្បាប់រដ្ឋធម្មនុញ្ញ យើងបានកំណត់ច្បាស់លាស់ហូរហែរ តែប្រទេសផ្សេងទៀត គេមានច្បាប់គេផ្សេងទៀត។ អញ្ចឹងយើងមិនអាចតម្រូវឲ្យប្រទេស៩ទៀតមកធ្វើដូចប្រទេសកម្ពុជាយើងបានទេ។ នេះជាឧទាហរណ៍។ នេះជារឿងអនុវត្តដោយឡែក។ វាមានបញ្ហាផ្សេងៗ ដូច្នេះដែលយើងត្រូវពិនិត្យមើលជាក់ស្តែង»។
វីអូអេបានព្យាយាមទាក់ទងសមាជិកអាសានដ៏ទៃទៀតដើម្បីសុំអត្ថាធិប្បាយ តែពុំអាចទាក់ទងបានទេ នៅថ្ងៃនេះ។
ម្យ៉ាងទៀត ចំពោះសិទ្ធិនយោបាយ និងពលរដ្ឋ សេចក្តីព្រាងដដែលបានប្រកាន់យកតាមគោលការណ៍ ឬសេចក្តីប្រកាសជាសកលស្តីពីបញ្ហាសិទ្ធិមនុស្ស ដោយអនុញ្ញាតឲ្យមានសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការស្វែងរកយោបល់ដោយគ្មានការរំខាន សិទ្ធិទទួល និងផ្តល់ព័ត៌មាន សិទ្ធិជួបប្រជុំ និងប្រមូលផ្តុំតវ៉ាដោយអហិង្សាជាដើម។
ដោយឡែកពីនេះ ចំពោះសិទ្ធិខាងផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌វិញ សេចក្តីព្រាង សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានបានចែងពីសិទ្ធិសេរីភាពក្នុងការរកចំណូល កិច្ចការងារ សុខាភិបាល សន្តិសុខសង្គម ការគាំពារ ការចូលរួមជាសមាជិក ឬ បង្កើតសហជីព សិទ្ធិទទួលបានការអប់រំដើម្បីការយល់ដឹងពីសង្គម សាសនា ពូជសាសន៍ និងការពង្រីកសកម្មភាពនានាក្នុងសមាគមអាស៊ានសម្រាប់ការថែរក្សាសន្តិភាព។
ក៏ប៉ុន្តែបើតាមការពន្យល់របស់លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជាបានអះអាងថា សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ានអាចនឹងផ្តល់ អំណាចដល់រដ្ឋាភិបាលដើម្បីរិតបន្តឹងផ្នែកសិទ្ធិមនុស្ស ជាជាងការគោរពសិទ្ធិមនុស្សគឺអាចផ្ទុយទៅនឹងគោលកាណ៍សិទ្ធិមនុស្សជាសកល នៅពេល ដែលគ្មានការបើកឲ្យមានការពិភាក្សាឲ្យបានទូលាយ។
«ក្នុងសេចក្តីប្រកាសអាស៊ាននេះ បើតាមខ្ញុំដឹងគឺគេនឹងនិយាយច្រើនទៅលើសិទ្ធិ វប្បធម៌ សិទ្ធិរបស់រដ្ឋ។ នៅពេលណាគេនិយាយពីសិទ្ធិវប្បធម៌ និងសិទ្ធិរបស់រដ្ឋ ហ្នឹងគឺ មានន័យថា គេទុកឲ្យរដ្ឋជាអ្នកសម្រេច។ ហើយនៅពេលណារដ្ឋាភិបាល ជាអ្នកសម្រេច ជាទូទៅវាបាត់បង់សិទ្ធិប្រជាពលរដ្ឋដែលជួនកាលរិះគន់រដ្ឋាភិបាល ឬប្រជាពលរដ្ឋដែលមិនគាំទ្ររដ្ឋាភិបាល ឬគណបក្សកាន់អំណាច។ អាហ្នឹងវានឹងប៉ះពាល់ច្រើន។ ហើយខ្ញុំមើលមែនទែនទៅ នៅក្នុងសេចក្តីប្រកាសនេះ វានឹងចងជើងប្រជាពលរដ្ឋច្រើនជាងការការពារសិទ្ធិរបស់ប្រជាពលរដ្ឋ»។
លោក អ៊ូ វីរៈបានអះអាងថា ប្រទេសកម្ពុជាទំនងជាចង់បានការអនុម័តសេចក្តីព្រាងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាននេះឲ្យបានឆាប់ដែលអាចជួយខ្លួនទទួលបានការគាំទ្រជាអន្តរជាតិ ដោយមិនសូវខ្វល់ពីគុណភាពនៃខ្លឹមសារ ប៉ុន្មានទេ។
«បើតាមយើងមើលពីឆន្ទៈគឺប្រទេសកម្ពុជាដែលជាប្រធានអាស៊ាននេះចង់ឲ្យសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាននឹងត្រូវបានអនុម័តនៅខែ១១នេះនៅក្រោម ប្រធាន(អធិបតីភាព)របស់កម្ពុជា ដោយសារកម្ពុជាចង់បានកេរ្តិ៍ឈ្មោះក្នុងការជំរុញ។ ប៉ុន្តែមានរឿងមួយចំនួនដែលយើងមានការព្រួយបារម្ភ»។
លោកបានថ្លែងបន្ថែមថា ពាក្យសន្តិភាពនិងសណ្តាប់ធ្នាប់គឺជាក្តីព្រួយបារម្ភដែរ ក្នុងសេចក្តីព្រាងសេចក្តីថ្លែងការណ៍សិទ្ធិមនុស្សអាស៊ាននេះ ដោយសារថា ពាក្យ ពេចន៍ទាំងឡាយនឹងធ្វើឲ្យអ្នកធ្វើបាតុកម្មតវ៉ាជួបផលវិបាកទៅថ្ងៃក្រោយឬ ត្រូវរារាំង។ លោក វីរៈថ្លែងដូច្នេះ ដោយសារក្រុមសង្គមស៊ីវិលខាងសិទ្ធិមនុស្សមិនត្រូវបានគេអនុញ្ញាតឲ្យចូលរួមពិភាក្សាផ្តល់យោបល់ដោយទូលំទូលាយ និងការមិនផ្តល់នូវសេចក្តីព្រាងឡើយ។
ដោយឡែកចំពោះសិទ្ធិដើម្បីការអភិវឌ្ឍ និងសិទ្ធិដើម្បីសន្តិភាពវិញ សេចក្តីព្រាងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាននេះមិនអនុញ្ញាតឲ្យប្រើប្រាស់សិទ្ធិសេរីភាព ផ្ទុយពីគោលការណ៍សមភាពទេ រាប់ចាប់ពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយផងដែរ។ សេចក្តីព្រាងដដែលនោះបានអះអាងថា៖
«មនុស្សគ្រប់រូបនិងពលរដ្ឋអាស៊ានមានសិទ្ធិទទួលបាននូវសន្តិភាពក្រោមគម្រោងសន្តិសុខ និងស្ថិរភាពនៃសមាគមអាស៊ាន អព្យាក្រិត្យភាព និងសេរីភាព។ សិទ្ធិរបៀបនេះដែលត្រូវដាក់ក្នុងសេចក្តីថ្លែងការណ៍នេះអាចនឹងត្រូវទទួលស្គាល់ ដោយពេញលេញ»។
សេចក្តីព្រាងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានបានបង្ហាញឲ្យឃើញដែរថា សមាគមអាស៊ាននឹងធ្វើកិច្ចសហការក្នុងការធ្វើឲ្យប្រសើរឡើងផ្នែកសិទ្ធិមនុស្ស និងការការពារ ហើយនិងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសន្តិភាព ភាពសុខ ដុមនិងស្ថិរភាពក្នុងតំបន់។
លោក ស្ស៉ីវេ យីចង់ឃើញថា មុខមាត់របស់អាស៊ាននឹងមិនប៉ះពាល់ដោយសារការធ្វើសេចក្តីប្រកាសសិទ្ធិមនុស្សមួយដែលមានលក្ខណៈអន់ថយដែលត្រូវគេ សើចចំអកនោះទេ។
«យើងគិតថា អាស៊ានចង់បង្ហាញពិភពលោកអំពីកេរ្តិ៍ឈ្មោះរបស់ខ្លួនលើពិភពលោក។ ដូច្នេះយើងសូមជំរុញដល់អាស៊ាននិងAICHR ធ្វើការផ្លាស់ប្តូរយោបល់ ប្រកបដោយតម្លាភាពអំពីសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ាន»។
លោកអះអាងថា អាស៊ានគួរតែមានមតិរួមផងដែរអំពីសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ាននេះ។ ក្រុមមន្ត្រីសិទ្ធិមនុស្សក្នុងតំបន់អាស៊ានពុំត្រូវគេផ្តល់ឲ្យ នូវសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានជាផ្លូវការទេ។ ពួកគេមួយចំនួនទទួលបាន តែចំណុចគោលតិចតួចតែប៉ុណ្ណោះដែលជាការពិបាកក្នុងការផ្តល់យោបល់នៅ ពេលប្រជុំផ្លាស់ប្តូរយោបល់ដែលមានអង្គការសង្គមស៊ីវិលតិចតួចត្រូវជ្រើស រើសឲ្យចូលរួមនោះ។
លោក កៅ គឹមហួនបានអះអាងដែរថា នៅខែកញ្ញាខាងមុខ រដ្ឋន្ត្រីការបរទេសអាស៊ាននឹងជួបប្រជុំគ្នាក្រៅផ្លូវការក្នុងទីក្រុងញ៉ូយកសរអាដំណាលគ្នានឹងកិច្ចប្រជុំមហាសន្និបាតអ.ស.ប.ប្រចាំឆ្នាំ។
«នៅពេលនោះគឺយើងសង្ឃឹមថា រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងសម្រេចអនុម័ត ហើយនឹងដាក់ជូនទៅប្រមុខរដ្ឋាភិបាលដើម្បីចុះហត្ថលេខានៅខែ១១ (វិច្ឆិកា) ខាងមុខ»។
ប្រទេសអាស៊ានទាំង១០គឺរួមមានកម្ពុជា ដែលជាប្រធានប្តូរវេននៅឆ្នាំនេះ ប្រ៊ុយណេ ភូមា វៀតណាម ឡាវ ហ្វ៊ីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងសីង្ហបូរី។