កម្ពុជាបោះឆ្នោតអនុបវាទលើការព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.
Your browser doesn’t support HTML5
កាលពីថ្ងៃព្រហស្បតិ៍មហាសន្និបាតអង្គការសហប្រជាជាតិបានសម្រេចព្យួរសមាជិកភាពរបស់ប្រទេសរុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្រោយពីលេចចេញភ័ស្តុតាងនៃអំពើឃោរឃៅនៅទីក្រុងជាច្រើនជាពិសេសនៅក្រុង Bucha ដែលនៅជាយរដ្ឋធានីកៀវ។ សមាជិកមហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចដែលនាំមុខដោយសហរដ្ឋអាមេរិកដោយសំឡេង៩៣ គាំទ្រ ទល់នឹង២៤ប្រឆាំង ក្នុងខណៈសំឡេង៥៨ទៀតបានបោះឆ្នោតអនុបវាទ។ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមបណ្តាប្រទេសដែលបោះឆ្នោតអនុបវាទ។ លោក ម៉ែន គឹមសេង នៃវីអូអេសូមជូនសេចក្តីរាយការណ៍ក្នុងកម្មវិធី «Primary Sources» (ប្រភពច្បាស់ការណ៍) ដូចតទៅ៖