កម្រង​រូបភាព៖«ពិធី​លាង​សាយភោជន៍​នៃ​ពិព័រណ៍​រូបភាព​សម័យ​ខ្មែរក្រហម៖ កម្ពុជាឆ្នាំ១៩៧៥ ដល់១៩៧៩​ និង​ខ្ញុំ​ត្រូវការ​យុត្តិធម៌‍»

ពិព័រណ៍ ‍«ខ្ញុំត្រូវការ​យុត្តិធម៌» ដែល​ស៊ើបអង្កេតកិច្ច​ខិតខំ​ប្រឹង​ប្រែង​នាំ​យក​ឧក្រិដ្ឋជន​នៃ​របប​ដ៍សាហាវ​យង់​ខ្នង​នេះ​មក​កាត់​ទោស​នៅ​សាលាក្តី​ខ្មែរ​ក្រហម។ «ខ្ញុំត្រូវការ​យុត្តិធម៌» ក៏​បង្ហាញ​ពី​វិធីសាស្ត្រ​ដែល​ជន​រងគ្រោះ​កម្ពុជា​កំពុង​តែ​ស្វែង​រក​ទម្រង់ «យុត្តិធម៌» ដែល​ជា​លក្ខណៈ​បុគ្គល វប្បធម៌ និង បែប​ប្រវត្តិសាស្រ្ត ខណៈពេល​ដែល​ពួកគាត់​កំពុង​តែ​ប្រឈម​មុខ​នឹង​កេរ្តិ៍ដំណែល​បន្សល់​ទុក​ពី​សម័យ​ខ្មែរ​ក្រហម។ ពិព័រណ៍​នេះ​មាន​ទីតាំង​នៅ Wexner Center នៃ​សារៈមន្ទីរ​ប្រល័យពូជសាសន៍ ស.រ.អា (US Holocaust Memorial Museum) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ (រូបថត៖ ឡេង ឡែន/VOA Khmer)

ពិព័រណ៍​«កម្ពុជា ឆ្នាំ១៩៧៥​ដល់ឆ្នាំ១៩៧៩» ដែល​បង្ហាញ​ពី​អំពើ​យ៉ាង​ឃោឃៅ​គ្រប់គ្រង​ដោយ​របប​ខ្មែរក្រហម ដែល​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជិត​ពីរលាន​នាក់​បាន​ស្លាប់។ (រូបថត៖ ឡេង ឡែន/VOA Khmer)

ភ្ញៀវ​នៃ​ពិពណ៍«កម្ពុជា ពីឆ្នាំ​១៩៧៥ ដល់ឆ្នាំ១៩៧៩‍» ដែល​បង្ហាញ​ពី​អំពើដ៏​យង់ខ្នង​ដែល​ដឹកនាំ​ដោយ​របប​ខ្មែរក្រហម ដែល​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជិត​ពីរលាន​នាក់​បាន​ស្លាប់​។ ពិព័រណ៍​នេះ​មាន​ទីតាំង​នៅJoseph and Rebecca Meyerhoff Theater នៃ​សារៈមន្ទីរ​ប្រល័យពូជសាសន៍ ស.រ.អា (US Holocaust Memorial Museum) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ (រូបថត៖ ឡេង ឡែន/VOA Khmer)

លោកស្រី Elizabeth Becker ជា​អ្នក​កាសែត​ម្នាក់​ក្នុង​ចំណោម​អ្នក​កាសែត​មួយ​ចំនួនតូច​ប៉ុណ្ណោះ ដែល​បាន​ធ្វើការ​ឲ្យ​កាសែត The New York Times ក្នុង​កំឡុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម បាន​មក​រំឭក​បទ​ពិសោធន៍​របស់​លោកស្រី តាមរយៈ​ពិពណ៍ កម្ពុជា ឆ្នាំ១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ក្នុង​ពិធី​លាង​សាយភោជន៍​នៃ​ពិព័រណ៍​រូបភាព​សម័យ​ខ្មែរក្រហម នៅ​សារៈមន្ទីរ​ប្រល័យ​ពូជសាសន៍ ស.រ.​អា (US Holocaust Memorial Museum) នៅ​រដ្ឋ​ធានី​វ៉ាស៊ីតោន កាលពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥។ (រូបថត៖ ឡេង ឡែន/VOA Khmer)

សូ ហ្វារីណា បេក្ខជន​ថ្នាក់​បណ្ឌិត និង​ជា​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្រ្ត​សម័យ​ខ្មែរ​ក្រហម បាន​ថ្លែង​សន្ទុទរកថា ស្តី​អំពី​បទពិសោធន៍​ដែល​គ្រួសារ​ និង​រូបគាត់​ ក៏​ដូច​ជា​ជនរងគ្រោះ​ដ៏ទៃ​ទៀត ដែល​បាន​ឆ្លងកាត់​របប​ខ្មែរ​ក្រហម និង​អំពី​កិច្ច​ខំប្រឹងប្រែង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងការ​កសាង​ប្រទេស​ជាតិ។ អ្នកនាង សូ ហ្វារីណា ជា​អ្នក​តំណាង​ឲ្យ​មជ្ឍមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam)។ (រូបថត៖ ឡេង ឡែន/VOA Khmer)

ក្រុម​ជនរងគ្រោះ​ និង​ក្រុមគ្រួសារ​របស់គេ អ្នក​ប្រវត្តិសាស្រ្ត អ្នកនិពន្ធ ​និង​អ្នក​កាសែត​នៃ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរក្រហម ហើយនិង​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​លាង​សាយភោជន៍​នៃ​ពិព័រណ៍​រូបភាព​សម័យ​ខ្មែរក្រហម កាល​ពី​ថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ២០១៥។ (រូបថត៖ ឡេង ឡែន/VOA Khmer)

អ្នក​ទស្សនា​ពិពណ៍​ម្នាក់ ហើយ​ក៏ជា​អ្នក​ប្រវត្តិសាស្រ្ត​សម័យ​ខ្មែរ​ក្រហម​មួយ​រូប អង្កេត​ប្រវត្តិ​នៃ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​តាមរយៈ​ពិពណ៍«កម្ពុជាពីឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩‍» នៃ​សារៈមន្ទីរ​ប្រល័យ​ពូជសាសន៍ ស.រ.អា (US Holocaust Memorial Museum) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ (រូបថត៖ ឡេង ឡែន/VOA Khmer)

អ្នក​ទស្សនា​កំពុង​តាមដាន​មើល​កសណិសាក្សី​របស់​ជនរងគ្រោះ នៅ​ចំពោះមុខ​ចៅក្រម​របស់​សាលាក្តី​ខ្មែរក្រហម។ ពិព័រណ៍ «‍ខ្ញុំ​ចង់​បាន​យុត្តធម៌» បង្ហាញកិច្ច​ខិតខំ​ប្រឹង​ប្រែង​នាំ​យក​ឧក្រិដ្ឋជន​នៃ​របប​ដ៏​សាហាវ​យង់​ខ្នង​នេះ​មក​កាត់​ទោស​នៅ​សាលាក្តី​ខ្មែរ​ក្រហម។ (រូបថត៖ ឡេង ឡែន/VOA Khmer)

លោក ដេវីត ហ្សេហ្វ័រ ដែល​ជា​នាយក​មជ្ឈមណ្ឌល​ដើម្បី​សិទ្ធិមនុស្ស​អន្តរជាតិ​នៃ​សាលាច្បាប់​របស់​សាកលវិទ្យាល័យ Northwestern និង​ជា​អ្នក​ដឹកនាំ​បង្កើត​វេបសាយ Cambodia Tribunal Monitor ដែល​ផ្តល់​ព័ត៌មាន និង​ខ្សែវីដេអូ​អំពី​សវនាការ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ថ្លែង​សន្ទុរកថា​នៅ​ក្នុង​ពិធី​លាងសាយ​ភោជន៍​ពិព័រណ៍​រូបភាព​សម័យ​ខ្មែរក្រហម​នៅ​សារៈមន្ទីរ US Holocaust Museum កាល​ពី​ថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ​២០១៥។ (រូបថត៖ ឡេង ឡែន/VOA Khmer)

ប្រវត្តិវិទូ និង​អ្នក​ស្រាវជ្រាវ​សម័យ​ខ្មែរ​ក្រហម ធ្វើទស្សនកិច្ច​នៅ​ពិពណ៍ ‍«ខ្ញុំត្រូវការ​យុត្តិធម៌» ដែល​ស៊ើបអង្កេតកិច្ច​ខិតខំ​ប្រឹង​ប្រែង​នាំ​យក​ឧក្រិដ្ឋជន​នៃ​របប​ដ៍សាហាវ​យង់​ខ្នង​នេះ​មក​កាត់​ទោស​នៅ​សាលាក្តី​ខ្មែរ​ក្រហម។ «ខ្ញុំត្រូវការ​យុត្តិធម៌» ក៏​បង្ហាញ​ពី​វិធីសាស្ត្រ​ដែល​ជន​រងគ្រោះ​កម្ពុជា​កំពុង​តែ​ស្វែង​រក​ទម្រង់ «យុត្តិធម៌» ដែល​ជា​លក្ខណៈ​បុគ្គល វប្បធម៌ និង បែប​ប្រវត្តិសាស្រ្ត ខណៈពេល​ដែល​ពួកគាត់​កំពុង​តែ​ប្រឈម​មុខ​នឹង​កេរ្តិ៍ដំណែល​បន្សល់​ទុក​ពី​សម័យ​ខ្មែរ​ក្រហម។ ពិព័រណ៍​នេះ​មាន​ទីតាំង​នៅ Wexner Center នៃ​សារៈមន្ទីរ​ប្រល័យពូជសាសន៍ ស.រ.អា (US Holocaust Memorial Museum) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ (រូបថត៖ ឡេង ឡែន/VOA Khmer)

ពីស្តាំ (កណ្ដាល) លោក ឌិត តូនី និងភរិយា ហើយនិង​មិត្តភក្តិ​របស់​លោក​ ដែល​ជា​ជនរងគ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម ចូលរួម​ក្នុង​ពិធី​លាង​សាយភោជន៍​ពិព័រណ៍​រូបភាព​សម័យ​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ២០១៥។​ លោក ឌិត តូនី គឺជា​កូនប្រុស​ម្នាក់​របស់​លោក​ ឌិត ប្រន ដែលជា​អ្នកថតរូប​និង​ជា​អ្នកនិពន្ធ​សៀវភៅ​អំពី​សម័យខ្មែរក្រហម​បាន​ទទួល​មរណៈភាព​ដោយសារ​ជំងឺ​មហារីក​លំពែង​កាលពី​ឆ្នាំ២០០៨នៅរដ្ឋ​New Jersy ស.រ.អា។លោក ឌិត ប្រន ធ្លាប់​ធ្វើជា​អ្នក​បកប្រែ និង​ជា​អ្នក​ថតរូប​នៃ​កាសែត The New York Times ក្នុងកំឡុង​​សម័យខ្មែរ​ក្រហម​ឆ្នាំ១៩៧៥ ដល់​១៩៧៩។ (រូបថត៖ ឡេង ឡែន/VOA Khmer)

ហាប់ ទូច (ខាងឆ្វេង​ដំបូង​គេ) អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌ លោក Gregory Naranjo អ្នកភរិក្ស​សារៈមន្ទីរ លោក Mike Abramowitz អគ្គនាយក​នៃ​គណៈកម្មាធិការអំពី​សតិសម្ឃជញ្ញ​ដែល​អនុវត្ត​វិធានការ​ទប់ស្កាត់​របប​ប្រល័យ​ពូជសាសន៍​នៃ​សារៈមន្ទីរ the U.S. Holocaust Memorial Museum លោក ឆាយ វិសុទ្ធ ប្រធាន​ការិយាល័យ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង ចូល​រួម​ពិធី​លាង​សាយ​ភោជន៍​នៃ​ពិព័រណ៍​រូបភាព​សម័យ​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០១៥។ (រូបថត៖ ឡេង ឡែន/VOA Khmer)