បាងកក —
លោកស្រី Aung San Suu Kyi មេដឹកនាំគណបក្សប្រឆាំងនៅភូមាបានប្រើពាក្យសម្តីនយោបាយយ៉ាងម៉ឺងម៉ាត់ខ្លាំងជាងមុន ក្នុងឱកាសជួបជុំជាសាធារណៈកាលពីប៉ុន្មានខែកន្លងទៅនេះ ដោយលោកស្រីថ្លែងយ៉ាងខ្លាំងក្លាប្រឆាំងតួនាទីរបស់យោធាក្នុងវិស័យនយោបាយ ហើយបានដាក់ញ្ញត្តិទាមទារកែប្រែរដ្ឋម្មនុញ្ញ។
សំណើសំខាន់មួយគឺទាមទារឲ្យកែប្រែច្បាប់រដ្ឋសភា ដែលបម្រើប្រយោជន៍ខាងយោធា។ រដ្ឋធម្មនុញ្ញអនុម័តរក្សាអាសនៈចំនួន២៥%ទុកសម្រាប់សមាជិកយោធា ហើយរាល់ការកែប្រែមាត្រានៃរដ្ឋម្មនុញ្ញតម្រូវឲ្យមានមតិគាំទ្រភាគច្រើនចំនួន៧៥%។ មាត្រានេះផ្តល់សិទ្ធិដ៏មានប្រសិទ្ធិភាពឲ្យផ្នែកយោធាបដិសេធរាល់ការកែប្រែរដ្ឋធម្មនុញ្ញទាំងឡាយ។
កាលពីខែមុន គណៈកម្មការបោះឆ្នោតរបស់ប្រទេសភូមាបានកត់សម្គាល់យុទ្ធនាការរបស់លោកស្រី Aung Sann Suu Kyi ហើយបានចេញលិខិតព្រមានជាផ្លូវការមួយ ដោយចោទប្រកាន់ថា លោកស្រីនិយាយហួសពីសិទ្ធិសេរីភាពចែងក្នុងរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យសមាជិកសភា«គោរពនិងអនុវត្ត”តាមរដ្ឋធម្មនុញ្ញ។
មេធាវី និងអ្នកនាំពាក្យឲ្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យគឺ លោក Nyan Win អះអាងថា គណៈកម្មការបោះឆ្នោតកំពុងប្រើអំណាចហួសពីដែនអំណាចខ្លួន ហើយថា ការចោទប្រកាន់នោះបកស្រាយខុសពីមតិរបស់លោកស្រី Aung Sann Suu Kyi។
«យើងចង់កាត់បន្ថយតួនាទីរបស់យោធាក្នុងរដ្ឋសភា ហើយនេះគឺជាឆន្ទៈរបស់យើង។ ប៉ុនែ្តលោកស្រីមិនបាននិយាយដូច្នោះនៅក្នុងការជួបជុំជាសាធារណៈទេ»។
ខណៈដែលលោកស្រី Aung Sann Suu Kyi ធ្វើយុទ្ធនាការសម្រាប់សំណើរបស់លោកស្រីនោះ លោកប្រធានាធិបតី Thein Sein បានឆ្លើយតបនឹងសំណើនេះថា មុនពេលប្រទេសជាតិកែប្រែរដ្ឋធម្មនុញ្ញ ដំបូងរដ្ឋាភិបាលគួរតែបញ្ចប់ការពិភាក្សាសន្តិភាពជាមួយនឹងក្រុមជនជាតិភាគតិច ហើយអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ជាឯកតោភាគីជាមុនសិន។ ប៉ុន្តែគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ បានបដិសេធទស្សនៈនេះ។
ក្រុមសិទ្ធិមនុស្សអន្តរជាតិប្រចាំទីក្រុងញូយ៉កគឺអង្គការ Human Right Watch ចេញសេចក្តីថ្លែងការណ៍នៅសប្តាហ៍នេះ ស្នើសុំឲ្យគណៈកម្មការបោះឆ្នោតនោះបពា្ឈប់ការបំភិតភ័យលោកស្រី Aung Sann Suu Kyi និងគណបក្សរបស់លោកស្រីជាប្រញាប់។
លោក Phil Robertson អនុប្រធានរបស់អង្គការ Human Right Watch ប្រចាំតំបន់អាស៊ី ថ្លែងថា គណៈកម្មការបោះឆ្នោតបានចោទប្រកាន់លោកស្រី Aung Sann Suu Kyi ពីបទរំលោភនិតិវិធីបោះឆ្នោត ដែលមិនទាន់កើតនៅឡើយ ហើយថា សេចក្តីអត្ថាធិប្បាយរបស់គណៈកម្មការបោះឆ្នោតនេះឆ្លុះបញ្ចាំងពីភាពលម្អៀងរបស់ស្ថាប័ននេះទៅខាងយោធាយ៉ាងច្បាស់ក្រឡែត ខណៈដែលស្ថាប័ននេះត្រូវតែឯករាជ្យនោះ។
«រឿងពិតផ្នែកនយោបាយគឺថា មានរដ្ឋាភិបាលបង្កប់ក្នុងរដ្ឋាភិបាល។ ហើយ រដ្ឋាភិបាលបង្កប់នេះគឺកងទ័ពភូមា។ កងទ័ពភូមាមិនបានចាត់វិធានការធ្វើកំណែទម្រង់ខ្លួនឯង ដើម្បីដកខ្លួនចេញពីអំណាច ដែលខ្លួនទទួលបានក្រោមរដ្ឋម្មនុញ្ញឆ្នាំ២០០៨ ដែលកងទ័ពមានលទ្ធភាពគ្មានព្រំដែន អាចធ្វើតាមបំណងរបស់លោកអតីតឧត្តមសេនីយ៍យោធា Tin Aye ដែលជាប្រធានគណៈកម្មការបោះឆ្នោត ដើម្បីប្រើឥទ្ធិពលដ៏មានប្រសិទ្ធិភាពលើការបោះឆ្នោតនៅឆ្នាំ២០១៥ខាងមុខនេះ»។
លោក Robertson ក៏បានចង្អុលបង្ហាញថា ផ្នែកកងទ័ពជាអ្នកធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញឆ្នាំ២០០៨នោះ ហើយរដ្ឋធម្មនុញ្ញអនុម័តក្នុងការធ្វើប្រជាមតិមួយ ដែលអ្នកឃ្លាំមើលជាច្រើនយល់ថា មិនយុត្តិធម៌។
ការជួបជុំជាសាធារណៈផ្សេងទៀតគ្រោងនឹងធ្វើឡើងជាបន្តបន្ទាប់ក្នុងខែនេះ នៅតាមតំបន់ដែលមានជនជាតិភាគតិចរស់នៅ រួមមានទីក្រុង Sittweដែលជាធានីរបស់រដ្ឋ Rakhine ជាដើម៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត