គំរូប្លង់ផ្ទះ ដែលអាចត្រូវសាងសង់ឡើងដោយប្រើបច្ចេកវិទ្យាបោះពុម្ព3D អាចមើលឃើញក្នុងអ៊ីនធឺណិត
Your browser doesn’t support HTML5
អ្នករស់នៅក្នុងទីក្រុងប្រមាណជាមួយភាគបីក្នុងពិភពលោក កំពុងរស់នៅក្នុងផ្ទះដែលស្ថិតនៅក្រោមបទដ្ឋាន នេះបើយោងតាមវិទ្យាស្ថាន McKinsey Global Institute។ ក៏ប៉ុន្តែ អ្នកស្រាវជ្រាវនិយាយថា បញ្ហាដែលបានលើកពីខាងដើមនេះ អាចត្រូវដោះស្រាយបាន ដោយសារឥឡូវនេះ មានគំរូប្លង់ផ្ទះ ដោយមិនគិតថ្លៃ ដែលគេអាចរកបានតាមអ៊ីនធឺណិត ដើម្បីសង់ផ្ទះដែលធ្វើឡើងពីបំណែកដែលផលិតនៅក្នុងរោងចក្រដែលពេលគេដាក់ផ្គុំ- បំណែកទាំងនោះត្រូវគ្នាយ៉ាងល្អ។ អ្នកយកព័ត៌មានរបស់VOA លោក George Putic រាយការណ៍អំពីព័ត៌មាននេះ ហើយអ្នកស្រី នុច សារីតា ជូនសេចក្តីប្រែសម្រួល។