កម្ពុជា​ឈាន​ទៅ​កែទម្រង់​ការ​បោះឆ្នោត​ទូលំ​ទូលាយ​មួយ​

លោកឈាង វុន​សមាជិក​នៃ​ក្រុម​ចរចា​ដើម្បី​កែទម្រង់​ការ​បោះឆ្នោត​មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​​ចូលជាវាគ្មឹន​Hello VOA​

Your browser doesn’t support HTML5

កម្ពុជា​ឈាន​ទៅ​កែទម្រង់​ការ​បោះឆ្នោត​ទូលំ​ទូលាយ​មួយ

វ៉ាស៊ីនតោន- គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ​បាន​សម្រេច​នូវ​ជំហរ​រួម​ចំនួន​១៤​ចំណុច​ដែលជា​មូលដ្ឋាន​មួយ​ក្នុង​ការ​ឈាន​ទៅ​ធ្វើ​ការ​ទម្រង់​ការ​បោះឆ្នោតដែល​អាច​បម្រើ​ផល​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា។
លោក​ឈាង វុន ​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​និង​ព័ត៌មាន​នៃសភា​កម្ពុជា​និង​ជា​សមាជិក​នៃ​ក្រុម​ចរចា​ដើម្បី​កែទម្រង់​ការ​បោះឆ្នោត​មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បញ្ជាក់​ថា ​ជំហាន​បន្ទាប់​គឺ​ការ​សុំ​យោបល់​ពី​អង្គការ​សង្គម​ស៊ីវិល​ និង​សាធារណមតិ​ដើម្បី​ឱ្យ​ការកែទម្រង់​នេះ​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា៕