កម្រងរូបភាព៖ ទំនៀមទម្លាប់ និងសម្បត្តិវប្បធម៌អរូបិយបុរាណរំលេចឡើងក្នុង «បុណ្យភូមិ»
ព្រះវិហារវត្តព្រះធាតុ មានទីតាំងនៅក្នុងខណ្ឌដង្កោ ចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីទីកណ្តាលទីក្រុងភ្នំពេញ ជាតាំងដែលក្រុមយុវជនប្រារព្ធពិធី «បុណ្យភូមិ» ឆ្នាំនេះ, នៅរាជធានីភ្នំពេញ, នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
ប្រជាពលរដ្ឋស្រង់ព្រះនៅក្នុងវត្តព្រះធាតុ ទីតាំងដែលគេប្រារព្ធកម្មវិធី «បុណ្យភូមិ», នៅរាជធានីភ្នំពេញ, នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
ប្រជាពលរដ្ឋសំពះព្រះសង្ឃ និងចូលបច្ច័យកសាងវត្តអារាម នៅក្នុងវត្តព្រះធាតុ ទីតាំងដែលគេប្រារព្ធកម្មវិធី «បុណ្យភូមិ», នៅរាជធានីភ្នំពេញ, នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
អ្នកស្រីអ៊ុក ស្រីទូច ជាបុគ្គលិកមន្ទីរពេទ្យជ័យជំនះ តែចេះជំនាញរៀបបាយសីពីម្តាយ បានបង្ហាត់យុវជនពីរបៀបធ្វើបាយសីនៅក្នុងកម្មវិធី «បុណ្យភូមិ», នៅរាជធានីភ្នំពេញ, នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
ក្រុមយុវជនរៀនកាច់ផ្កាឈូក ធ្វើបាយសី ក្រងភួងផ្កាម្លិះ រៀបចំកន្ទងតង្វាយ និងធ្វើប្រទីបតូចៗបណ្តែតទឹកពីចាស់ៗដែលមានជំនាញ នៅក្នុងកម្មវិធី «បុណ្យភូមិ», នៅរាជធានីភ្នំពេញ, នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
ក្រុមយុវជនរៀនកាច់ផ្កាឈូក ធ្វើបាយសី ក្រងភួងផ្កាម្លិះ រៀបចំកន្ទងតង្វាយ និងធ្វើប្រទីបតូចៗបណ្តែតទឹកពីចាស់ៗដែលមានជំនាញ នៅក្នុងកម្មវិធី «បុណ្យភូមិ», នៅរាជធានីភ្នំពេញ, នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
អ្នកចូលរួមរៀនបាញ់ធ្នូ នៅក្នុងរោង «បន្ទាយទ័ពធ្នូខ្មែរបុរាណ» នៅក្នុងកម្មវិធី«បុណ្យភូមិ», នៅរាជធានីភ្នំពេញ, នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
ការតាំងបង្ហាញនៅក្នុងរោងដាប់ដាប់ស្បែក នៅក្នុងកម្មវិធី «បុណ្យភូមិ», នៅរាជធានីភ្នំពេញ, នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
ក្រុមយុវជនរៀនដាប់ស្បែកនៅក្នុងរោងដាប់ដាប់ស្បែក នៅក្នុងកម្មវិធី «បុណ្យភូមិ», នៅរាជធានីភ្នំពេញ, នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
ទិដ្ឋភាពទូទៅ ការរាំកំសាន្តនៅក្នុងកម្មវិធី «បុណ្យភូមិ» , នៅរាជធានីភ្នំពេញ, នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
អ្នកចូលរួមលេងល្បែងកំសាន្តនៅក្នុងកម្មវិធី «បុណ្យភូមិ», នៅរាជធានីភ្នំពេញ, នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
ទិដ្ឋភាពទូទៅនៅក្នុងកម្មវិធី «បុណ្យភូមិ» នៅវត្តព្រះធាតុ , នៅរាជធានីភ្នំពេញ, នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)