អ្នកយកព័ត៌មានរបស់ VOA លោក Steve Herman ដែលស្ថិតក្បែរកន្លែងកើតហេតុ បានរាយការណ៍ថា មានមនុស្សយ៉ាងតិចណាស់ ៦ នាក់ បានស្លាប់។
បាងកក —
ការផ្ទុះមួយបានកើតមានឡើងនៅសង្កាត់ពាណិជ្ជកម្មកណ្តាលក្រុងបាងកកប្រទេសថៃនៅល្ងាចថ្ងៃច័ន្ទ ទី ១៧ ខែសីហានេះ។ អ្នកយកព័ត៌មានរបស់ VOA លោក Steve Herman ដែលស្ថិតក្បែរកន្លែងកើតហេតុ បានរាយការណ៍ថា មានមនុស្សយ៉ាងតិចណាស់ ៦ នាក់ បានស្លាប់។
ការផ្ទុះនេះ បានកើតឡើងនៅម៉ោងប្រមាណជា ៧ល្ងាចម៉ោងក្នុងតំបន់ នៅផ្លូវកែង Ratchaprasong ក្បែររានទីសក្ការៈហិណ្ឌូ។ ការផ្ទុះនេះ គឺជាការបំផ្ទុះគ្រាប់បែកដ៏អាក្រក់បំផុតនៅក្នុងរាជធានីនៃប្រទេសនេះ ក្នុងពេលជាងមួយទសវត្សរ៍នេះ៕