ក្រុមប្រឹក្សាឯករាជ្យផ្តល់យោបល់លើការសម្រេចផ្អាកគណនី Facebook របស់លោក Trump ជាអចិន្ត្រៃយ៍
Your browser doesn’t support HTML5
ក្រុមប្រឹក្សាត្រួតពិនិត្យឯករាជ្យរបស់ក្រុមហ៊ុន Facebook នឹងសម្រេចថាតើបម្រាមរបស់ក្រុមហ៊ុនបណ្តាញសង្គមដែលមិនអនុញ្ញាតឲ្យអតីតប្រធានាធិបតីលោក Donald Trump ប្រើប្រាស់ Facebook និង Instagram នោះ គឺជាចំណាត់ការត្រឹមត្រូវ ឬមួយក៏ត្រូវដកបម្រាមនេះចេញ។ អ្នកស្រី Tina Trinh នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុងញ៉ូវយ៉ក។ លោក ចាប ចិត្រា ប្រែសម្រួល។