លោក Blinken ព្រមានចិនមិនឱ្យគាំទ្រកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី
Your browser doesn’t support HTML5
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានថ្លែងថា សហរដ្ឋអាមេរិកបាន «ត្រៀមលក្ខណៈពេញលេញ» ដើម្បីដាក់ទណ្ឌកម្មលើការគាំទ្ររបស់ចិនចំពោះឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី។ លោក Blinken បានលើកឡើងដូច្នេះកាលពីថ្ងៃទី ២៦ ខែមេសា បន្ទាប់ពីលោកបានជួបជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping នៅទីក្រុងប៉េកាំង។ លោក Bill Gallo នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។