លោក Blinken ទៅប្រទេសវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី
Your browser doesn’t support HTML5
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ធ្វើទស្សនកិច្ចក្នុងប្រទេសវៀតណាមនៅចុងសប្តាហ៍នេះ។ នេះជាដំណើរទស្សនកិច្ចលើកទី១របស់លោក Blinken ទៅកាន់រដ្ឋធានីហាណូយ ក្នុងនាមជាប្រមុខការទូតកំពូលរបស់សហរដ្ឋអាមេរិក។ ទស្សនកិច្ចនេះ កើតឡើង ខណៈដែលប្រទេសទាំងពីរ កំពុងសំឡឹងទៅរកការបង្កើនទំនាក់ទំនងទ្វេភាគី ដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ។ លោក Blinken ក៏នឹងចូលរួមបញ្ចុះបឋមសិលាសាងសង់ស្ថានទូតអាមេរិកថ្មីមួយនៅទីនោះផងដែរ។ អ្នកស្រី Nike Ching ប្រធានកិរិយាល័យឆ្លើយឆ្លងព័ត៌មានរបស់វីអូអេ ប្រចាំក្រសួងការបរទេសអាមេរិក រាយការណ៍រឿងនេះពីរដ្ឋធានី ហាណូយ នៃប្រទេសវៀតណាម។ លោក សាយ មុន្នី សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖