លោក Blinken គូសបញ្ជាក់«ភាពដៃគូពិតប្រាកដ»នៅក្នុងទស្សនកិច្ចនៅទ្វីបអាហ្វ្រិក
Your browser doesn’t support HTML5
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបំពេញទស្សនកិច្ចនៅប្រទេសរវ៉ាន់ដា កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ដែលជាប្រទេសទីបីនិងជាប្រទេសចុងក្រោយបង្អស់នៃដំណើរទស្សនកិច្ចរបស់លោកនៅទ្វីបអាហ្វ្រិក។ នៅក្នុងប្រទេសនីមួយៗដែលលោកបានទៅធ្វើទស្សនកិច្ចលោក Blinken បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកស្វះស្វែងឱ្យមានភាពដៃគូពិតប្រាកដជាមួយបណ្តាប្រទេសអាហ្វ្រិក គាំទ្រកិច្ចប្រឹងប្រែងក្នុងតំបន់ដើម្បីកាត់បន្ថយអំពើហិង្សា ហើយមិនបានបញ្ជាឱ្យប្រទេសនៅទ្វីបអាហ្វ្រិកគួរធ្វើសម្ព័ន្ធភាពជាមួយប្រទេសណាទេ។ អ្នកស្រី Cindy Saine អ្នកឆ្លើយឆ្លងព័ត៌មានខាងការទូតជាន់ខ្ពស់របស់វីអូអេ រាយការណ៍លម្អិត ហើយលោក ពិន ស៊ីសុវណ្ណ ប្រែសម្រួល៕