ហាង​កាត់​សក់​របស់​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩

Your browser doesn’t support HTML5

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ងាយ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ជាង​ពលរដ្ឋ​ស្បែក​ស​ចំនួន ៤ ដង។ នេះ​បើ​យោង​តាម​ការ​ប៉ាន់ស្មាន​មួយ។ ប៉ុន្តែ​ការ​ស្ទង់មតិ​នានា​បង្ហាញ​ថា ពលរដ្ឋ​ស្បែក​ខ្មៅ​ច្រើន​ជាង​ពលរដ្ឋ​ស្បែក​ស​និយាយ​ថា ពួកគេ​នឹង​មិន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ទេ នៅ​ពេល​ដែល​មាន​វ៉ាក់សាំង។ ប្រវត្តិ​នៃ​ការ​រើសអើង​ជាតិសាសន៍​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​មាន​ន័យ​ថា ការ​ជឿជាក់​នៅ​ក្នុង​ប្រព័ន្ធ​សុខាភិបាល​មាន​កម្រិត​ទាប​ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក។ ដើម្បី​ជួយ​ជម្នះ​ឧបសគ្គ​នេះ មន្ត្រី​សុខាភិបាល​ផ្ដោត​លើ​កន្លែង​ដែល​សហគមន៍​ពលរដ្ឋ​ស្បែក​ខ្មៅ​មាន​ការ​ជឿ​ទុកចិត្ត ដែល​នោះ​គឺ​ហាង​កាត់​សក់។ លោក Steve Baragona នៃ VOA រាយការណ៍​លម្អិត​អំពី​រឿង​នេះ​ពី​ទីក្រុង Kensington រដ្ឋ Maryland។ អ្នកស្រី ហុង ចិន្ដា ជូន​សេចក្ដីប្រែសម្រួល។