លោក Biden និង​លោក Trump ធ្វើ​ទស្សនកិច្ច​ផ្សេង​គ្នា​ទៅ​ព្រំដែន​អាមេរិក​ជាប់​ម៉ិកស៊ិក

Your browser doesn’t support HTML5

កាលពី​ថ្ងៃ​ទី ២៩ ខែ​កុម្ភៈ ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Joe Biden និង​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដែល​ជា​គូប្រជែង​ចម្បង​របស់​លោក បាន​ធ្វើដំណើរ​ផ្សេង​គ្នា​ទៅកាន់​ព្រំដែន​ភាគ​ខាងត្បូង​សហរដ្ឋ​អាមេរិក​នៅ​រដ្ឋ Texas ជាប់​នឹង​ប្រទេស​ម៉ិកស៊ិក។ លោក​ទាំងពីរ​ចង់​ទាញ​ចំណាប់​អារម្មណ៍​សាធារណជន​ទៅលើ​ការ​កើនឡើង​នៃ​ជន​ចំណាកស្រុក​ដែល​ចង់​ចូល​ក្នុង​សហរដ្ឋ​អាមេរិក ប៉ុន្តែ​សារ​របស់​លោក​ទាំងពីរ​មាន​លក្ខណៈ​ខុសគ្នា​ស្រឡះ​និង​បង្ហាញ​អំពី​ទស្សនៈ​ផ្សេងគ្នា​រវាង​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​លើ​បញ្ហា​ដ៏​សំខាន់​មួយ​នេះ​នៅ​ក្នុង​ការបោះឆ្នោត។ អ្នកស្រី Anita Powell អ្នកឆ្លើយឆ្លង​ព័ត៌មាន VOA ប្រចាំ​សេតវិមាន រាយការណ៍​អំពី​រឿង​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូន​សេចក្តី​ប្រែសម្រួល៕