បទសន្ទនា VOA៖ ប្រធានាធិបតីអាមេរិក Joe Biden ថ្លែងសុន្ទរកថាដំបូងទៅកាន់សភាទាំងពីរថ្នាក់
Your browser doesn’t support HTML5
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Jeo Biden នឹងថ្លែងសុន្ទរកថាទៅកាន់សភាទាំងពីរថ្នាក់នៅយប់នេះ គឺនៅ២ថ្ងៃមុនគម្រប់១០០ថ្ងៃនៃការចូលកាន់តំណែងជាប្រធានាធិបតីរបស់លោក។ គេរំពឹងថា លោក Biden នឹងច្បិចយកសមិទ្ធផលសំខាន់ៗដែលលោកបានសន្យាទៅកាន់អ្នកបោះឆ្នោតនៅ អំឡុងយុទ្ធនាការរបស់លោក ក៏ដូចជាគោលនយោបាយសំខាន់ៗផ្សេងទៀត ដែលលោកគ្រោងនឹងលើកឡើងទៅកាន់សភានៅពេលខាងមុខ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា និងលោក ប៉ូច រាសី នឹងលើកយកពីដំណើរការ ក៏ដូចជាប្រវត្តិនៃការថ្លែងសុន្ទរកថាដំបូងរបស់ប្រធានាធិបតី បន្ទាប់ពីចូលកាន់តំណែងក្នុងឆ្នាំទី១ ហើយនឹងចំណុចសំខាន់ៗផ្សេងទៀតដែលគ្រោងនឹងលើកឡើងនៅក្នុងសុន្ទរកថានោះ។