លោក Biden ថ្លែងដោយសង្ឃឹមនិងក្រៀមក្រំក្នុងការសម្រេចចិត្តឈប់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
Your browser doesn’t support HTML5
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃពុធ បានពន្យល់ពលរដ្ឋអាមេរិក និងពិភពលោកអំពីមូលហេតុដែលគាត់សម្រេចចិត្តមិនឈរឈ្មោះបោះឆ្នោតឡើងវិញក្នុងការប្រជែងតំណែងប្រធានាធិបតីឆ្នាំ ២០២៤។ ថ្លែងពីការិយាល័យប្រធានាធិបតី លោក Biden ក៏បានគូសបញ្ជាក់អំពីបញ្ហាប្រឈមបន្ទាន់ ដែលលោកមើលឃើញនៅពេលដែលប្រទេសជាតិយកចិត្តទុកដាក់លើការបោះឆ្នោតខែវិច្ឆិកា។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA នៅសេតវិមានអ្នកស្រី Anita Powell រាយការណ៍។ លោក សឹង សុផាត ប្រែសម្រួល៕