ការឈរឈ្មោះបោះឆ្នោតនៅអាណត្តិទីពីររបស់លោក Biden ប្រឈមនឹងសប្ដាហ៍ដ៏សំខាន់
Your browser doesn’t support HTML5
សប្ដាហ៍នេះអាចជាសប្ដាហ៍ដ៏សំខាន់សម្រាប់កិច្ចប្រឹងប្រែងឈរឈ្មោះបោះឆ្នោតនៅអាណត្តិទីពីររបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ស្របពេលដែលការជំរុញឱ្យលោកចាកចេញពីការបោះឆ្នោតនេះនៅបន្តកើនឡើងដោយសារក្ដីបារម្ភទាក់ទិននឹងវ័យនិងសមត្ថភាពរបស់លោកក្នុងការដឹកនាំ។ ប៉ុន្តែ មកទល់នឹងពេលនេះលោកនៅតែមានការគាំទ្រពីសមាជិកគណបក្សប្រជាធិបតេយ្យជាច្រើនរបស់លោក ទោះបីជាអ្នកទាំងនោះទទួលស្គាល់អំពីក្ដីបារម្ភរបស់អ្នកបោះឆ្នោតខាងបក្សប្រជាធិបតេយ្យក៏ដោយ។ អ្នកស្រី Veronica Belderas Iglesias រាយការណ៍អំពីរឿងនេះ។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖