អ្នកចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក Biden សម្លឹងមើលទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់សហរដ្ឋអាមេរិក
Your browser doesn’t support HTML5
លោក Joe Biden បានស្បថចូលកាន់តំណែងកាលពីថ្ងៃពុធ ទី២០ ខែមករា នៅវេទិកាដែលត្រូវបានការពារយ៉ាងខ្លាំងក្លានៅខាងក្រៅវិមានសភាសហរដ្ឋអាមេរិក ដែលនៅទីនោះ ពួកកុបករគាំទ្រលោក Trump រាប់ពាន់នាក់ បានចូលក្នុងទីនោះ កាលពីពេលជាង២សប្តាហ៍មុន។ អ្នកស្រី Carolyn Presutti នៃ VOA បាននិយាយជាមួយអ្នកខ្លះដែលបានចូលរួមពិធីស្បថចូលកាន់តំណែងអំពីការផ្ទេរអំណាចជាប្រវត្តិសាស្ត្រនេះ។ លោកជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ។